គ្រឹះស្ថានអប់រំក្រោមឱវាទក្រសួងការងារ អាចបើកដំណើរការឡើងវិញនូវរោងជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព និងការប្រឡងបញ្ចប់

យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ផ្ញើជូនទៅលោករដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍អនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវរោងជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព និងការប្រឡងបញ្ចប់ ការពារសារណា ឬនិក្ខេបបទបញ្ចប់ការសិក្សា នៅតាមគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយត្រូវអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី មានដូចខាងក្រោម៖

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *