បើអ្នកជាបុគ្គលិកក្នុងចំណោម ៩ ប្រភេទនេះ នោះអ្នកងាយនឹងត្រូវមេបញ្ឈប់ពីការងារ

គ្រាន់តែចាប់ផ្តើមត្រីមាសដំបូងនៃឆ្នាំថ្មីនេះ ក្រុមហ៊ុនរបស់អ្នកបានប្រកាសថា ក្រុមហ៊ុនរកស៊ីខាតអស់ប្រាក់ជាច្រើន អ្នកក៏បានឮដំណឹងថា ផ្នែកផ្សេងៗក្នុងក្រុមហ៊ុនរបស់អ្នកបានបញ្ឈប់បុគ្គលិកជាច្រើននាក់ ហើយស្រាប់តែអ្នកឃើញមេរបស់អ្នកកាន់បញ្ចីឈ្មោះបុគ្គលិកចូលក្នុងការិយាល័យរបស់គាត់។ ពេលនោះ ខួរក្បាលរបស់អ្នកពោរពេញទៅដោយគំនិតមួយថា “តើខ្ញុំត្រូវមេបញ្ឈប់ដែរឬទេ?”

បើយើងសម្លឹងមើលទៅក្នុងសម័យវិបិត្តសេដ្ឋកិច្ចពិភពលោកនេះ ធ្វើឲ្យបណ្តាក្រុមហ៊ុននានា សម្រេចចិត្តបញ្ឈប់បុគ្គលិកយ៉ាងច្រើនលើសលប់ដែលមិនធ្លាប់មានក្នុងប្រវិត្តសាស្រ្ត។ នៅពេលដែលក្រុមហ៊ុនមួយ ត្រូវកាត់បន្ថយបុគ្គលិកដើម្បីជួយដល់សេដ្ឋកិច្ចក្រុមហ៊ុន គឺតម្រូវឲ្យកំណត់ឲ្យបានច្បាស់លាស់ ថាផ្នែកណាមួយ ឬតំណែងណាមួយដែលមិនមានផលប្រយោជន៍សម្រាប់ក្រុមហ៊ុនក្នុងពេលអនាគត។ ខាងក្រោមនេះជាបុគ្គលិក ៩ ប្រភេទដែលងាយនឹងត្រូវមេបញ្ឈប់ពីការងារ៖

១. បុគ្គលិកដែលមិនមានភាពចាំបាច់ក្នុងដំណើរការអាជីវកម្ម

ប្រសិនបើអ្នកសិ្ថតនៅក្នុងផ្នែកទីផ្សារ ហើយអ្នកមិនអាចរកប្រាក់ចំណូលជូនក្រុមហ៊ុនបានទៀតនោះ វាប្រហែលជាដល់ពេលដែលអ្នកសម្លឹងទៅមើល​ឱកាសថ្មីៗនៅក្នុងក្រុមហ៊ុនដទៃទៀតហើយ។ “ក្នុងស្ថានភាពលំបាកមួយ វាជារឿងធម្មតាមួយ ប្រសិនបើផ្នែកណាមួយក្នុងក្រុមហ៊ុននឹងត្រូវបិទ ដើម្បីទប់ទល់ចំពោះចំណាយដ៏ច្រើនលើសលប់ហួសចំណូល” បើតាមការសេចក្តីរាយការណ៍របស់ CNN ។​

២. បុគ្គលិកដែលជាចំណាយច្រើនដល់ក្រុមហ៊ុន

ក្រុមហ៊ុននឹងធ្វើការប្រកាសជាផ្លូវការ រាល់ពេលដែលត្រូវបញ្ឈប់បុគ្គលិកណាម្នាក់ក្នុងមូលហេតុហិរញ្ញវត្ថុប៉ុណ្ណោះ ដូច្នេះអ្នកអាចឃើញថា បុគ្គលិកណាដែលតែងតែជាបំណុលរបស់ក្រុមហ៊ុន ភាគច្រើនតែងតែត្រូវបានមេបញ្ឈប់ពីការងារ។ ប្រសិនបើត្រូវបញ្ឈប់បុគ្គលិកម្នាក់ដែលចំណាយស្មើរនឹងបុគ្គលិក៣នាក់ នោះក្រុមហ៊ុននឹងពិចារណាលើកត្តាមួយនេះមិនខាន លើកលែងតែថា អ្នកជាបុគ្គលិកចំណាស់របស់ក្រុមហ៊ុនប៉ុណ្ណោះ។ “ចំណាយ” មិនមែនត្រឹមតែជាបំណុលតែមួយមុខទេ ពេលខ្លះ​ វារាប់បញ្ចូលទាំងពេលវេលាផងដែរ។ ថ្នាក់គ្រប់គ្រងមិនចង់បានបុគ្គលិកណា ដែលចំណាយពេលវេលាច្រើនលើការងារពេកនោះទេ ថ្នាក់ដឹកនាំត្រូវការបុគ្គលិកណាដែលមានផលិតភាពការងារ ហើយចំណាយពេលវេលាតិច។ “ដោះស្រាយជាមួយបុគ្គលិកប្រភេទនេះ គឺច្រើនតែចំណាយពេលវេលាច្រើនរបស់អ្នកគ្រប់គ្រង ដូច្នេះបញ្ឈប់បុគ្គលិកប្រភេទនេះ គឺជាជម្រើសដ៏ល្អបំផុត” បើតាមការនិយាយរបស់ Keirsey

៣. តំណែងដែលមិនមានភាពចាំបាច់ក្នុងពេលអនាគត

យើងត្រូវទទួលស្គាល់ថា មុខតំណែងមួយចំនួនធំនឹងលែងមានសារៈសំខាន់ក្នុងពេលអនាគត។ មុខតំណែងខ្លះអាចនឹងបានកាត់បន្ថយ ទៅតាមកត្តាមួយចំនួនដូចជា ការហូរចូលនៃបច្ចេកវិទ្យាដែលអាចប្រើជំនួសកម្លាំងពលកម្ម បុគ្គលិកថ្មីៗព្រមទទួលយកប្រាក់បៀរវត្សន៍ទាបជាងបុគ្គលិកចាស់ៗ ។ល។ នៅក្នុងការធ្វើការស្រាវជ្រាវមួយរបស់ អង្គភាព Global Research​​ បានបង្ហាញថា ១៤ លានតំណែងក្នុងពិភពលោកកំពុងប្រឈមមុខនឹងហានិភ័យដែលនឹងត្រូវកាត់បន្ថយ ដែលមានការប្រកួតប្រជែងពីនិយោជិកនៅតាមបណ្តាប្រទេសនានាដែលព្រមទទួលយកប្រាក់បៀរវត្សន៍ទាប។

បើយោងតាមរបាយការណ៍ដដែលនោះបានគូសបង្ហាញថា គ្រាមុន បុគ្គលិកផ្នែកជួបអតិថិជននិងបុគ្គលិកផ្នែកទទួលទូរស័ព្ទ គឺស្ថិតក្នុងហានិភ័យខ្ពស់ជាងតំណែងផ្សេងៗទៀត ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ ប្រព័ន្ធឌីជីថលបានផ្សាភ្ជាប់យ៉ាងខ្លាំងក្លាជាមួយការរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ ដែលធ្វើឲ្យការងារទាំងឡាយណាដែលពាក់ព័ន្ធជាមួយប្រព័ន្ធឌីជីថល និងអ៊ីនធីណេតមានអតិភាពជាងមុន។ សូម្បីតែតំណែងជា អ្នកពត៌មានវិទ្យា, គណនេយ្យករ​ ក៏កំពុងស្ថិតក្នុងការរងគ្រោះពីការប្រកួតប្រជែងជាមួយនឹងបុគ្គលិកមកពីអន្តរជាតិដែលទទួលប្រាក់ខែទាបផងដែរ។

៤. ប្រភេទបុគ្គលិកដែលបដិសេធរៀនជំនាញថ្មីៗ

មិនថាអ្នកធ្វើការក្នុងវិស័យណាទេ គឺវិស័យទាំងនោះតែងតែមានការផ្លាស់ប្តូរជារឿយៗរៀងរាល់ ៥ ទៅ ១០ ឆ្នាំម្តង។ តួនាទីការងាររបស់អ្នកតែងតែមានការផ្លាស់ប្តូរ ហើយក្រុមហ៊ុនរបស់អ្នកអាចនឹងបញ្ចូលបច្ចេកវិទ្យា និងការបណ្តុះបណ្តាលនានា ដើម្បីតាមឲ្យទាន់នូវតម្រូវការទីផ្សារ។

ប្រសិនបើអ្នកចង់ការពារមុខតំណែងរបស់អ្នក អ្នកមិនគួរបដិសេធក្នុងការទទួកយកឱកាសដែលអាចទទួលជំនាញថ្មីៗនោះទេ។ “បុគ្គលិកដែលមានជំនាញតិច​ហើយមិនអាចសម្របខ្លួនឲ្យទាន់ទៅនឹងការផ្លាស់ប្តូរផ្សេងៗរបស់ក្រុមហ៊ុន គឺងាយនឹងទទួលបានបញ្ឍប់ពីថ្នាក់លើ” នេះបើយោងតាម ក្រុមប្រឹក្សាបណ្ណាល័យក្នុងរដ្ឋញ៉ូយ៉ក។

៥. ប្រភេទបុគ្គលិកដែលធ្វើការយឺតយ៉ាវ

បុគ្គលិកប្រភេទនេះ គឺតែងតែមានក្នុងក្រុមហ៊ុន និងស្ថាប័ននីមួយៗដែលតែងតែចំណាយពេលវេលាច្រើនពេកក្នុងការរៀបចំទិន្នន័យ ឬធ្វើការងារនានាដែលដាក់ឲ្យ។ ឧទាហរណ៍ថា មេរបស់អ្នកឲ្យអ្នកបញ្ចូលទិន្នន័យរបស់អតិថិជនចំនួន១០នាក់ ចូលក្នុងប្រព័ន្ធក្រុមហ៊ុន ហើយអ្នកចំណាយពេលរហូតដល់ទៅ ២ថ្ងៃ នោះអ្នកច្បាស់ជាត្រូវត្រៀមលិខិតសុំឈប់ពីការងារឲ្យហើយទៅ។

៦. បុគ្គលិកដែលលួចម៉ោងការងារ

អ្នកដឹកនាំរបស់អ្នកច្បាស់ជាបញ្ឈប់ការងាររបស់អ្នក ប្រសិនបើអ្នកនិយាយទូរស័ព្ទជាមួយមិត្តភក្តិរបស់អ្នកដល់ទៅមួយម៉ោង ឬយកសម្ភារៈរបស់ក្រុមហ៊ុនទៅផ្ទះរបស់អ្នក។ សកម្មភាពទាំងនេះ ប្រហែលជាមិនជាការចាំបាច់ឬភ្លាមៗដើម្បីដេញបុគ្គលិកទេ តែប្រហែលជាចាំបាច់ប្រសិនបើដល់ពេលដែលក្រុមហ៊ុនត្រូវជម្រុះបុគ្គលិកមួយចំនួន។

ទោះបីជាយ៉ាងណាក៏ដោយ ក៏សកម្មភាពទាំងអស់នេះមិនគួរអោយអ្នកប្រព្រឺត្តនៅក្នុងក្រុមហ៊ុនណាមួយឡើយ ព្រោះវាជាឥរិយាបទ និងជាទង្វើរប្រាស់ចាកពីច្បាប់ប្រទេសផងដែរ។

៧. បុគ្គលិកដែលតែងតែធ្វើឲ្យអ្នកដឹកនាំបាក់មុខ

ដើម្បីឲ្យអ្នកដឹកនាំ និងបុគ្គលិករួមអាជីពរបស់អ្នកល្អក្នុងក្រសែភ្នែកអ្នកដទៃ ក៏ត្រូវរាប់បញ្ចូលជាជំនាញមួយដែរ។ ការដែលធ្វើអោយអ្នកដឹកនាំរបស់អ្នកមើលទៅល្អក្នុងក្រសែភ្នែកអ្នកដទៃ គឺជាជំនាញទន់ម៉្យាងដែលគ្រប់និយោជក់ទាំងអស់ត្រូវការពីនិយោជិក ហើយវាក៏ជាការកំណត់នូវការសម្រេចរបស់និយោជក់ថា តើបុគ្គលិកណាដែលគួរទុក និងគួរដកចេញផងដែរ។

បន្ថែមពីលើនេះ បើអ្នកធ្វើអោយអ្នកដឹកនាំបាក់មុខ ព្រោះតែអ្នកទៅប្រជុំយឺតពេល ឬនិយាយពីភាពអវិជ្ជមានរបស់ក្រុមហ៊ុនទៅកាន់សាធារណជននោះ អ្នកក៏មិនគួររំពឹងថាថ្នាក់គ្រប់គ្រងនឹងទុកអ្នកដែរ។

៨. បុគ្គលិកមិនសម្របខ្លួនតាមគោលការណ៍ក្រុមហ៊ុន

បរិយាកាសរបស់ក្រុហ៊ុននីមួយៗ គឺជាអ្វីម៉្យាងដែលបុគ្គលិកថ្មីត្រូវសម្របខ្លួនឲ្យបាន មុនពេលចូលកាន់តំណែងនោះ។ ប្រធានផ្នែកធនធានមនុស្ស តែងតែសម្លឹងមើលទៅលើបុគ្គលិកណាដែល មានអត្តចរិកល្អ និងមានជំនាញមួយចំនួន ដែលសាកសមអោយប្រធានផ្នែកធនធានមនុស្សដំឡើងតំណែងអោយអ្នកបាន។

៩. បុគ្គលិកបំពេញការងារបានលទ្ធផលទាប

​បើតាមការចេញផ្សាយនៃសារពត៌មានមួយបានលើកឡើងថា បុគ្គលិកដែលតែងតែបំពេញការងារទទួលបានលទ្ធផលទាប ច្រើនតែមានភាគរយច្រើនក្នុងការបញ្ឈប់ពីការងារ។ បើយោងតាមសម្តីរបស់លោកអគ្គនាយកក្រុមហ៊ុន SafeGraph ​ថា “ក្នុងស្ថាប័នមួយ មានបុគ្គលិកល្អៗជាច្រើន ក្នុងចំណោមបុគ្គលិកដែលបំពេញការងារបានលទ្ធផលទាប។ ដូច្នេះអ្នកត្រូវប្រាកដថា អ្នកជាបុគ្គលិកបំពេញការងារបានលទ្ធផលច្រើន នោះអ្នកនឹងអាចរក្សាតំណែងរបស់អ្នកបានហើយ។”


អត្ថបទទាក់ទង

ទម្លាប់​ ៧ ប្រការសម្រាប់បុគ្គលឆ្នើម

 

Leave a Reply

Your email address will not be published. Required fields are marked *