ទម្លាប់​ ៧ ប្រការសម្រាប់បុគ្គលឆ្នើម

ទម្លាប់​ ៧ ប្រការសម្រាប់បុគ្គលឆ្នើម គឺជា “គ្រឹះ”​ នៃគំនិត ដែលបណ្ដាលឲ្យមានការផ្លាស់ប្ដូរឥរិយាបថ ព្រឹត្តិកម្ម ធ្វើឲ្យមានការអភិវឌ្ឍកែលម្អភាពជាអ្នកដឹកនាំ សម្រាប់បុគ្គលម្នាក់ៗ និងតាមទម្រង់លក្ខណៈរួម។

ពាក្យ “បុគ្គលឆ្នើម” នៅទីនេះសំដៅលើបុគ្គលដែលប្រតិបត្តិកិច្ចការរបស់ខ្លួនប្រកបដោយប្រសិទ្ធផល ទទួលទិន្នផលខ្ពស់ ទទួលជោគជ័យពិតប្រាកដទាំងផ្នែកសម្ភារៈ និងស្មារតី ទាំងសម្រាប់ខ្លួនឯង និងបុគ្គលជុំវិញ។

ទម្លាប់ទី១ ទី២ និងទី៣ ជាទម្លាប់ដែលយើងនឹងរៀនធ្វើជាចៅហ្វាយនាយលើខ្លួនឯង ដែលគេហៅថា ឈ្នះខ្លួនឯង (Self Victory) ។ ចំណែកឯទម្លាប់ទី៤ ទី៥ និងទី៦ គឺការធ្វើការលើទំនាក់ទំនងសង្គម និងការងារក្រុម ដែលគេហៅថា ឈ្នះចិត្តអ្នកដែទៃ (Public Victory) ។ អ្នកចាំបាច់ត្រូវតែជាមនុស្សដែលមានវិន័យជាមុនសិន ទើបអាចក្លាយជាសមាជិកល្អម្នាក់នៅក្នងក្រុមបាន។ ដូច្នោះហើយ ទើបការយកឈ្នះលើខ្លួនឯង គឺជាកិច្ចការដំបូងដែលត្រូវធ្វើ។ ចំណែកឯទម្លាប់ទី ៧ វិញ ជាទម្លាប់ដែលអាចហៅបានថាជា ទម្លាប់នៃដំណើរការបំប៉នកម្លាំង។ វាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជួយបំប៉នទម្លាប់ទាំង ៦ ខាងលើ។

ទម្លាប់គ្រឹះចំនួន៧ យ៉ាងនេះ អាចធ្វើឲ្យអ្នកក្លាយជាបុគ្គលម្នាក់ដែលមានជីវិតប្រកបដោយប្រសិទ្ធិភាពខ្ពស់៖

. ធ្វើជាមនុស្សប្រូអាក់ទីហ្វ​ Proactive​

មនុស្សប្រូអាក់ទីហ្វ តែងតែគិតអ្វីៗនៅក្នុងផ្លូវល្អឬផ្លូវវិជ្ជមានជានិច្ច។ គេមិនរវល់ចំណាយពេលឈឺចាប់ដោយសារបញ្ហាឡើយ។ ការធ្វើជាមនុស្សប្រូអាក់ទីហ្វ មានន័យថាយើងធ្វើការសម្រេចចិត្តដោយផ្អែកលើគុណតម្លៃជាជាងអារម្មណ៍។ ជាពិសេស គឺអ្នកមិនស្តីបន្ទោសអ្នកដទៃ ឬធ្វើឲ្យខ្លួនក្លាយជាជនរងគ្រោះនៃអារម្មណ៍ឡើយ។ 

. គិតមុនគូរ Begin​ with​ the​ End​ in​ Mind​

តែងតែរំពឹងទុកថានឹងទទួលបាននូវលទ្ធផលល្អនៅទីបញ្ចប់ក្នុងគោលជំហរជាកីឡាករមិនមែនជាទស្សនវិទូឡើយ។ មានន័យថាប្រឹងផ្ចង់អារម្មណ៍តែទៅលើជោគជ័យជានិច្ចគឺគិតនៅក្នុងចិត្តជាប្រចាំថា​ “បើខ្ញុំគិតថាខ្ញុំអាចធ្វើបាននោះខ្ញុំប្រាកដជាអាចធ្វើបានគ្មានអ្វីដែលថាមិនអាចឡើយម្យ៉ាងទៀតការបង្កើតគម្រោងសម្រាប់ជីវិតនឹងជួយឱ្យអ្នករស់នៅជារៀងរាល់ថ្ងៃបានពេញលេញខណៈពេលដែលអ្នកខិតខំធ្វើការដើម្បីសម្រេចគោលដៅទាំងនោះ។ 

. ធ្វើរឿងសំខាន់ និងបន្ទាន់មុន Put​ First​ Things​ First​

គេតែងតែដឹងច្បាស់ពិតប្រាកដនូវអ្វីដែលត្រូវតែធ្វើនិងអ្វីដែលត្រូវបោះបង់ចោលតាមរយៈការចេះបែងចែកនូវភាពសំខាន់នៃការងារដែលត្រូវធ្វើតាមលំដាប់លំដោយ។ ការរៀនបែងចែកអ្វីជាអាទិភាព គឺប្រហែលជាជំហានសំខាន់បំផុតមួយ ដើម្បីក្លាយជាក្មេងជំទង់ដែលមានប្រសិទ្ធភាពខ្ពស់។ ចូរពិចារណាអំពីគោលដៅ ចក្ខុវិស័យ និងគុណតម្លៃរបស់អ្នក នៅពេលអ្នករៀបចំបែងចែកការងារបស់អ្នក។ ចូរជ្រើសរើសអ្វីដែលសំខាន់បំផុត ហើយដាក់វានៅខាងលើនៃបញ្ជីការងារដែលត្រូវធ្វើ។ ការរស់នៅបែបនេះ ក៏អាចជួយផ្លាស់ប្តូរគំនិតរបស់អ្នកឲ្យទៅជាមនុស្សចុះគិត “គិតបែបរូបភាពធំ” ។ ក្រោយដឹងពីអ្វីដែលសំខាន់សម្រាប់អ្នកហើយ ចូរកុំឲ្យការឡើងចុះនៃជីវិតប្រចាំថ្ងៃរំខានអ្នក។

. បន្ទាន់និងសំខាន់

. មិនបន្ទាន់តែសំខាន់

. បន្ទាន់​ តែមិនសំខាន់

. មិនបន្ទាន់និងមិនសំខាន់

. គិតបែបឈ្នះ-ឈ្នះ Think Win​-Win​

រក្សាគោលជំហរមិនឱ្យអ្នកណាម្នាក់ដែលមានទំនាក់ទំនងជាមួយត្រូវមានឈ្មោះថាជាអ្នកចាញ់នៅទីបញ្ចប់។ បើបង្កើតឱ្យមានអ្នកចាញ់នោះសង្គ្រាមនឹងផ្ទុះឡើងហើយនៅតែបន្តមិនចេះចប់ព្រោះនេះជាចរិត​​ធម្មជាតិរបស់មនុស្ស

. ស្តាប់គេឲ្យយល់សិន សឹមធ្វើឲ្យគេយល់ពីយើង Seek​ First​ to​ Understand​, then​ to​ be​ Understood​

បុរេនិច្ឆ័យគឺជាកំហុសមួយដ៏ធំ។ ចូរកុំវាយតម្លៃមនុស្សគ្រាន់តែផ្អែកលើសម្បកក្រៅត្រូវស្វែងយល់ពីគេដោយចិត្តស្មោះមុននឹងសម្រេចចិត្តវាយតម្លៃគេថាជាមនុស្សបែបណា។ ជំហាននេះ គឺជាជំហានដំបូង និងធំបំផុតក្នុងការអភិវឌ្ឍជំនាញប្រាស្រ័យទាក់ទង និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។ ចូរប្រឹងស្វែងយល់ថា តើភាគីម្ខាងទៀតនោះមកពីណា? អ្វីដែលពួកគេកំពុងគិត? 

. សាមគ្គីភាព Synergy​!

ចូររក្សាគោលជំហរមិនទ័លច្រកឬអស់សង្ឃឹមរាល់បញ្ហាត្រូវត្រវតែមានដំណោះស្រាយព្រោះអ្នកមានមិត្តភក្តិជារង្វង់មានមិត្តរួមក្រុមដើម្បីសម្រចការងារ។ ការមិនប្រកាន់យកគំនិតរបស់ខ្លួនដោយចេះយកគំនិតរបស់គេនិងគំនិតខ្លួនឯងរួមបញ្ចូលគ្នានោះប្រយោជន៍ទាំងសងខាងនឹងកើតមានឡើងក្បាលពីរ គឺល្អជាងក្បាលមួយនេះគឺជាពាក្យត្រឹមត្រូវ។ ជាជាងការឈ្លោះប្រកែកគ្នារវាង “គំនិតឯង” និង “គំនិតខ្ញុំ” ចូររៀនធ្វើការជាមួយគ្នាដើម្បីរកដំណោះស្រាយដែលស្ថិតនៅក្រោមស្លាកថា “គំនិតរបស់យើង” ។ 

.ធ្វើឲ្យខ្លួនឲ្យកាន់តែមោះមុតឡើង  Sharpen​ the​ Saw​

រឿងថ្មីរបស់ពិភពលោក តែងតែកើតឡើងជារឿងរាល់ថ្ងៃអ្វីដែលចេះនៅក្នុងគ្រានេះមិនប្រាកដឡើយថានឹងអាចប្រើបាននៅថ្ងៃស្អែក។ ខួរក្បាលប្រៀបបាននឹងរណាដែលត្រូវសំលៀងទើបប្រើបានស្រួល។ ដូច្នេះត្រូវរក្សាជំហរសិក្សាអស់ពេញមួយជីវិត​។

សរុបមក ទម្លាប់គ្រឹះចំនួន៧ យ៉ាងនេះ អាចធ្វើឲ្យអ្នកក្លាយជាបុគ្គលម្នាក់ដែលមានជីវិតប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ប្រសិទ្ធភាពនៅទីនេះ គឺជាជីវិតដែលមានគុណភាព ឬជាជីវិតដែលជោគជ័យនៅគ្រប់ផ្អែក មិនថាការងារ សុខភាព គ្រួសារ ទំនាក់ទំនង ហិរញ្ញវត្តុ ។ល។

សម្រួលពីសៀវភៅ៖ 7 Habits of Highly Effective People


អត្ថបទទាក់ទង

ឥរិយាបថចំនួន ៩ ធ្វើឲ្យអ្នកក្លាយជាមនុស្សពោរពេញដោយឥទ្ធិពល​

Leave a Reply