ភាសាកាយវិការសំខាន់ៗទាំង ៦ ដែលបេក្ខជនគួរបង្ហាញពេលសម្ភាសន៍ការងារ
នៅក្នុងលោកនេះមានភាសាជាង ៦ពាន់ ភាសា។ បើអ្នកស្ថិតក្នុងប្រទេសមួយដែលនិយាយភាសាផ្សេងពីអ្នក អ្នកអាចភ័យ និងច្រឡំ។ ប៉ុន្តែមានភាសាមួយដែលហាក់បីដូចជាមនុស្សទាំងអស់គ្រប់វប្បធម៌មានដូចគ្នា នោះគឺភាសាកាវិការ។
ដោយសារតែភាសាកាយវិការ អាចប្រាស្រ័យទាក់ទងគ្នាបានច្រើន ហើយអ្នកសម្ភាសន៍ប្រាកដជាយកចិត្តទុកដាក់នឹងយើងមិនខានទេ។ ដូច្នេះ ក្នុងនាមជាអ្នកត្រៀមមកសម្ភាសន៍ស្វែងរកការងារ យើងក៏ត្រូវត្រៀមខ្លួនដើម្បីផ្តល់សញ្ញាវិជ្ជមានមិនមែនជាពាក្យសំដី ដូចឆ្លើយសំណួរសម្ភាសន៍ឡើយ។
១. ត្រូវមានប្រតិកម្ម និងស្ដាប់ដើម្បីយល់
ជារឿងធម្មតាទេ ដែលចង់ប្រាប់អ្នកសម្ភាសន៍អំពីខ្លួនឯង និងសមិទ្ធផល រួមទាំងបទពិសោធន៍ ដែលធ្វើឲ្យអ្នកក្លាយជាបេក្ខជនដ៏ល្អឥតខ្ចោះ។ ប៉ុន្តែកុំភ្លេចស្តាប់ដោយយល់ចិត្ត និងចូលរួមជាមួយនឹងអ្វី ដែលអ្នកសម្ភាសន៍កំពុងនិយាយផងដែរ។ ពួកគេនឹងស្វែងរកការវាយតម្លៃ ជំនាញអន្តរបុគ្គលរបស់យើង រួមជាមួយនឹងបទពិសោធន៍ និងលក្ខណៈសម្បត្តិផ្សេងទៀត ហើយរបៀបដែលអ្នកប្រព្រឹត្តនៅពេលដែលយើងមិននិយាយ គឺជាផ្នែកសំខាន់នៃចំណាប់អារម្មណ៍ ដែលអ្នកនឹងធ្វើ។ គោលដៅគឺរក្សាការប្រុងប្រយ័ត្ន និងឆ្លើយតប បែបភាសារហ័ស។
២. បង្កើតទំនាក់ទំនងភ្នែក
អំឡុងពេលសម្ភាសន៍ ត្រូវសម្លឹងភ្នែកអ្នកទល់មុខឲ្យនឹងន។ ការប៉ះភ្នែក គឺជារឿងសំខាន់ ព្រោះវាបង្ហាញពីទំនុកចិត្តយើងលើខ្លួនឯង និងចម្លើយដែលយើងនិយាយទៅកាន់គេ។ ជាពិសេស ត្រូវចៀសវាងការសម្លឹងមើលជុំវិញបន្ទប់ ក្រឡេកមើលនាឡិកាដៃយើង ឬមិនប៉ះភ្នែកទាល់តែសោះ ព្រោះវាធ្វើឲ្យយើង រួមទាំងអ្នកសម្ភាសន៍ មានអារម្មណ៍មិនស្រួលទាំងពីរ។
៣. មានឥរិយាបថត្រង់ខ្លួន
ឥរិយាបថ គឺជាតម្រុយដំបូង និងជះឥទ្ធិពលដល់របៀបដែលយើងត្រូវបានគេឮ ទោះបីជារឿងរ៉ាវរបស់យើងអស្ចារ្យប៉ុណ្ណាក៏ដោយ។ ដូច្នេះត្រូវប្រាកដថា អ្នកបានអង្គុយត្រង់ខ្លួន ហើយសម្លឹងមើលអ្នកសម្ភាសន៍ ដោយស្មារតីប្រុងប្រយ័ត្ន។
៤. យកចិត្តទុកដាក់លើដៃ
ខណៈនេះ អ្នកសម្ភាសន៍កំពុងព្យាយាមស្វែងយល់ថា អ្នកជានរណា ដូច្នេះ ទុកឲ្យបុគ្គលិកលក្ខណៈរបស់យើង បង្ហាញអ្នកសម្ភាសន៍។ ចូរប្រើដៃរបស់អ្នក ដើម្បីទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងពិតប្រាកដជាមួយពួកគេ។ កន្លែងដ៏ល្អបំផុតសម្រាប់ដាក់ដៃ គឺនៅលើតុ ឬតុនៅពីមុខអ្នកសម្ភាសន៍។
៥. បង្កើតចំណាប់អារម្មណ៍ដំបូងដ៏រឹងមាំ
នៅពេលយើងចូលទៅក្នុងអាគារសម្ភាសន៍ យើងក៏ត្រូវមានភាពអោនលំទោន ដូចអ្នកសម្ភាសន៍យើងដែរ។ ពួកគេអាចជាសន្តិសុខ អ្នកចាត់ការទូទៅ ឬបុគ្គលិកដែលដើរជួបតាមផ្លូវជាដើម។ នេះជាការសំដែងក្ដីគោរព និងបង្ហាញទំនុកចិត្តនៃភាពរឹងប៉ឹងពេញលេញ (មិនមែនត្រឹមតែពេលដែលអ្នក កំពុងអង្គុយសម្ភាសន៍ផ្ទាល់នោះទេ។
ខណៈដើរចូលដល់បន្ទប់សម្ភាសន៍ហើយ ត្រូវប្រើភាសាកាយវិការ ដោយអង្គុយឲ្យត្រង់ ក្នុងទីតាំងស្រួលខ្លួន ពេលអ្នករង់ចាំ។ នៅពេលអ្នកជួបអ្នកសម្ភាសន៍ សូមក្រោកឈរឡើង ហើយណែនាំខ្លួនឯងដោយស្នាមញញឹមដ៏កក់ក្ដៅ និងពិតប្រាកដ ឬជម្រាបសួរគួរសម។
៦. គិតពីរដងមុនពេលទិញរបស់ថ្មី
ភាពមិនស្រួល គឺជាបញ្ហាមួយទៀតដែលអាចរំខានខ្លាំង ទាំងយើងខ្លួនឯង រួមទាំងអ្នកសម្ភាសន៍។ ការទិញស្បែកជើងថ្មី ឬខ្សែក្រវាត់ ដើម្បីយកមកផ្គូផ្គងអាវធំ វាដូចជាជាគំនិតដ៏ល្អមួយ ប៉ុន្តែប្រសិនបើមើលទៅមិនទំនង ក៏ធ្វើឲ្យសំលៀកបំពាក់ទៅជាគ្មានសណ្ដាប់ធ្នាប់វិញ។ សំលៀកបំពាក់ថ្មី អាចបញ្ជូនសញ្ញាខុស ដែលនាំឲ្យមានភាពមិនស្រួល ជាមួយនឹងការសម្ភាសន៍។ ត្រូវប្រកាដថា យើងជាបេក្ខជនមានការស្លៀកពាក់ប្លែកពីគេ តែមិនមែនជ្រុលហួសពេក រហូតលើសអ្នកផ្សេងទៀត។
អត្ថបទទាក់ទង
វិធីសាស្រ្តចំនួន ៥ ដែលអាចជួយពង្រឹងផ្លូវអាជីពឲ្យកាន់តែរឹងមាំ និងប្រសើរជាងមុន