ហេតុអ្វីបានជាការគ្រប់គ្រងខ្លះមានការរីកចម្រើន ឯការគ្រប់គ្រងខ្លះមានការអន់ថយ?

អ្នកគ្រប់គ្រង គឺជាអ្នកដែលធ្វើឲ្យកិច្ចការត្រូវបានគេដាក់ឲ្យធ្វើ និងកិច្ចការដែលដាក់ដោយខ្លួនឯង សម្រេចតាមរយៈមនុស្សផ្សេងទៀត។ ពួកគេបង្កើតការសម្រេចចិត្ត បែងចែកធនធាន និងដឹកនាំសកម្មភាពរបស់អ្នកដទៃឲ្យចូលរួមសម្រេចគោលដៅមួយ។ អ្នកគ្រប់គ្រងធ្វើការនៅក្នុងអង្គភាពមួយដែលធ្វើការយ៉ាងស្និតជាមួយសង្គមរាប់ចាប់ពីមនុស្សពីរនាក់ ឬច្រើននាក់ រួមគ្នាធ្វើការប្រទាក់ក្រឡាគ្នាដើម្បីបន្តសម្រេចគោលដៅរួមមួយ ឬគោលដៅច្រើនទៀត។ អ្នកដែលឃ្លាំមើលសកម្មភាពទាំងអស់របស់អ្នកដទៃ និងអ្នកដែលទទួលខុសត្រូវក្នុងការសម្រេចគោលដៅនៅក្នុងអង្គភាពគឺជាអ្នកគ្រប់គ្រង (ពេលខ្លះគេហៅថា អ្នកចាត់ការ ឬអភិបាល ដែលភាគច្រើនប្រើក្នុងអង្គភាពមិនស្វែងរកប្រាក់ចំណេញ)។

ការគ្រប់គ្រង គឺជាដំណើរការនៃអង្គការចាត់តាំងមួយដែលមានប្រសិទិ្ធភាព។ ការគ្រប់គ្រង គឺជាការទទួលខុសត្រូវមួយដ៍លំបាក ដែលវាទាមទារឲ្យអ្នកគ្រប់គ្រងចាំបាច់ត្រូវមានសមត្ថភាពយល់ដឹងខ្ពស់ រហ័សរហួនប្រកបដោយភាពប៉ិនប្រសព្វ និងមានចំណេះដឹងធំទូលាយ។ បើទោះបីជាយ៉ាងនេះក៍ដោយ ក៍នៅមានអ្នកគ្រប់គ្រងខ្លះទទួលបានជោគជ័យ ហើយអ្នកគ្រប់គ្រងខ្លះទៀតបរាជ័យផងដែរ។

មូលហេតុដែលអ្នកគ្រប់គ្រងធ្វើការគ្រប់គ្រងនៅស្ថាប័នការងារ មានការអន់ថយ ព្រោះអ្នកគ្រប់គ្រងមានការខ្វះខាតក្នុងការគ្រប់គ្រង គ្មានការរៀបចំរចនាសម្ព័នុ្ធនៃការចាត់តាំងនៅក្នុងស្ថាប័ន តួនាទីរបស់បុគ្គលិកខ្វះទំនាក់ទំនងរវាងបុគ្គលិក និងអ្នកគ្រប់គ្រងរបៀបរបបពីថ្នាក់លើមកថ្នាក់ក្រោមគ្មានភាពច្បាស់លាស់ ការធ្វើផែនការរគ្មានការចូលរួមពីបុគ្គលិក ធ្វើការសម្រេចចិត្តដោយឯកឯង គ្មានការសម្រេចចិត្ត គ្មានភាពសិទ្ធស្នាល គ្មានការលើកទឹកចិត្ត ឬគ្មានការកោតសរសើរបុគ្គលិកឲ្យខិតខំប្រឹងប្រែងធ្វើការ ធ្វើឲ្យគោលដៅមិនបានសម្រេច…។

កត្តាមួយចំនួនដែលអ្នកគ្រប់គ្រងមានការអន់ថយ៖

  • អ្នកគ្រប់គ្រងខ្វះបទពិសោធ ចំណេះដឺង
  • មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង( ខ្វះភាពប៉ិនប្រសព្វ មិនមានឥទ្ធិពលឬអំណាចគ្រប់គ្រាន់ ឬកពា អាកប្បកិរិយា ឥរិយាបថ វាជាផ្នែកមួយដ៍សំខាន់ផងដែរ)
  • មិនមានរចនាសម្ព័នមិនត្រឺមត្រូវ
  • ការគ្រប់គ្រងធនធាននៅមានភាពខ្វះចនោ្លះ
  • ប្រើប្រាស់ធនធានខុសគោលដៅ
  • អនុវត្តន៍ផែនការខុសគោលដៅដែលចង់បាន
  • មិនចេះប្រើប្រាស់ចិត្តសាស្រ្តប្រើមនុស្ស
  • មិនចេះប្រើប្រាស់ចិត្តសាស្រ្តដើម្បីជាមធ្យបាយជួយដ៍ការគ្រប់គ្រង
  • មិនមានការរៀបចំផែនការច្បាស់លាស់ ធ្វើផែនការ អនុវត្តន៍ផែនការ
  • មិនមានការចាត់តាំងឲ្យបានល្អ

ការគ្រប់គ្រងដែលល្អ មិនត្រូវធ្វើអ្វីដោយអត្តនោម័តតាមការយល់ឃើញរបស់ខ្លូននោះទេ តែត្រូវចេះស្ដាប់យល់របស់សមាជិក ត្រួតពិនិត្យរាល់របាយការណ៍៍ជាប្រចាំ និងត្រូវពិនិត្យារាល់របាយការណ៍ ចំណូល-ចំណាយ-ចំណេញ របស់ស្ថានប័ន។

មូលហេតុដែលអ្នកគ្រប់គ្រង ធ្វើការគ្រប់គ្រងបានល្អនៅកន្លែងការងារ ព្រោះអ្នកគ្រប់គ្រងបានរៀបចំធ្វើរចនាសម្ពន្ត័នៃការការចាត់តាំងតួនាទីច្បាស់លាស់ពីថ្នាក់លើមកដល់ថ្នាក់ក្រោម មានការប្រជុំជាទៀងទាត់ មានការចូលរួមពីសំណាក់បុគ្គលិក ដោយរួមគ្នាធ្វើផែនការរួម និងសម្រេចការងាររួមគ្នា បង្កើតឲ្យមានភាពស្និទ្ធស្នាល មានរង្វាន់លើកទឺកចិត្តដល់បុគ្គលិកឆ្នើម កោតសរសើរចំពោះដ៏ទៃទៀត (ជាបុគ្គលិកគំរូ) មិនឆ្នើមទទួលយករាល់ការរិះគន់ដើម្បីស្ថាបនា និងសម្រេចគោលដៅរបស់ស្ថាប័នដោយជោគជ័យ…។

កត្តាមួយចំនួនអ្នកគ្រប់គ្រងមានការរីកចម្រើន៖

  • ចេះរៀបចំរចនាសម្ព័នការងារ
  • ចេះរៀបចំផែនការ
  • ចេះធ្វើផែនការនិងអនុវត្តន៍ផផែនការ
  • ចេះចាត់តាំង
  • ចេះគ្រប់គ្រង សំភារះ ថវិការ ធនធានមុសន្ស បចេ្ចកទេស
  • មានការលើកទឺកចិត្តផ្សេងៗដល់បុគ្គលិក
  • ត្រូវមានទំនុកចិត្តលើខ្លួនងង នឹងការទំនួលខុសត្រូវជាអ្នកគ្រប់គ្រង
  • ការសិក្សាជាស័យសិក្សា
  • សិទ្ធិ អំណាច នឹងផលពិបាកក្នុងការជ្រើសរើស
  • ត្រូវបំពេញភារកិច្ចលំបាកៗ
  • ការប្រតិបត្តិតាម គោលការណ៍សកម្ម
  • បង្កើតគំនិតឲ្យបានច្រើន
  • ត្រូវចេះគ្រប់គ្រងគោលដៅ
  • គ្រប់គ្រងពេលវេលា

ព្រមទាំងមានគុណធ៍ម សីលធ៍ម ភាពក្លានហាន យុតិ្តធ៍ម សេចក្ដីស្មោះត្រង់ ឧស្សាហ៍ព្យាយាម ចេះប្រើការសង្កេតចិត្តសាស្រ្តផ្សេងៗជាច្រើនទៀត ដើម្បីគ្រប់គ្រងការងារឲ្យមានការរីកចម្រើនទៅមុខបានយ៉ាងល្អ។

អ្នកគ្រប់គ្រងត្រូវចេះប្រើជំនាញ ៣ គឺ៖

១. ជំនាញបច្ចេកទេស

  • ជំនាញខាងវិភាគទីផ្សា
  • ជំនាញសរសេររបាយការណ៍
  • ជំនាញធ្វើកម្មវិធីកុំព្យូទ័រ

២. ជំនាញប្រើមនុស្ស

  • ចេះជ្រើសរើសបុគ្គលិក
  • ចេះជម្រុញតាមរយៈជូនរង្វាន់ ប្រាក់ខែ ឋានៈ ឬពិន័យ និងទណ្ឌកម្ម
  • តាមរយៈបញ្ជុះបញ្ជូល អប់រំ
  • តាមរយៈការប្រជុំធ្វើសតិអារម្មណ៍ បញ្ជុះបញ្ជូលឲ្យគេមានជំនឿបំពេញការងារ

៣. ជំនាញប្រើគំនិតបញ្ញា

  • ពុទ្ធិអំពីច្បាប់
  • ទាក់ទងបញ្ញាផ្ទាល់របស់បុគ្គល

ហើយអ្នកគ្រប់គ្រងត្រូវមានការអភិវឌ្ឍដើម្បីបង្កើនប្រសិទ្ធិភាពស្ថាប័នតាមរយះអាកប្បកិរិយា វិទ្យាសាស្រ្ត ចំណេះដឹង និងបច្ចេកវិទ្យា។ មានមនុស្សជាច្រើនបានលើកឡើងថា ការអភិវឌ្ឍស្ថាប័ន គឺជាការបង្កើនការផ្លាស់ប្ដូរមនុស្សជាតិជាវិជ្ជមាននៅក្នុងស្ថាប័នមួយ មានន័យថា វាគឺជាការជួយមនុស្សនៅក្នុងស្ថាប័ន ហើយក៏វាជាការជួយឲ្យផលិតកម្មប្រសើរឡើងនៅក្នុងស្ថាប័ន។ កម្មវិធីអភិវឌ្ឍស្ថាប័នមានលក្ខណៈសំខាន់ៗមួយចំនួន ដើម្បីចូលរួមក្នុងការអភិវឌ្ឍស្ថាប័នមួយ កម្មវីធីនេះមានដូចជា៖

  • មានការទាក់ទងនឹងស្ថាប័នទាំងមូល
  • ត្រូវបានគាំទ្រ ឬ ផ្ដួចផ្ដើមដោយមេដឹកនាំថ្នាក់ខ្ពស់
  • ត្រូវកំណត់នូវបញ្ហាប្រឈមមុខចាំបាច់ៗ នានារបស់ស្ថាប័ន រួមទាំងកំណត់ផែនការអនុវត្តន៏
  • ត្រូវតែជាដំណើរការដ៏វែងឆ្ងាយ
  • ត្រូវផ្ដោតទៅលើ ការផ្លាស់ប្ដូរឥរិយាបថ អាកប្បកិរិយា និងការបំពេញការងាររបស់ក្រុម
  • ត្រូវផ្ដោតការយកចិត្តទិកដាក់លើសារះសំខាន់នៃគោលដៅ និងផែនការ

អ្នកគ្រប់គ្រង ត្រូវចេះប្រើមុខងារនៃការគ្រប់គ្រងឲ្យបានស្ទាត់ជំនាញ។ កាលពីមុនសតវត្សរ៍ទី២០ មុខងារនៃការគ្រប់គ្រងត្រូវបានគេសរសេរថារាល់អ្នកគ្រប់គ្រងត្រូវធ្វើការលើមុខងារ គឺ៖

  • ការរៀបគម្រោង
  • ការរៀបចំចាត់ចែង 
  • ការបញ្ជា
  • ការសម្របសម្រួល និង
  • ការត្រួតពិនិត្យ។

ប៉ុន្តែបច្ចុប្បន្នគេបម្រួមមុខងារទាំហនេះឲ្យនៅសល់តែ ៤ វិញ គឺ៖ 

  • ការរៀបគម្រោង
  • ការរៀបចំចាត់ចែង
  • ការដឹកនាំ និង
  • ការត្រួតពិនិត្យ។

ដោយសារតែអង្គភាពមានគោលដៅដើម្បីសម្រេច និងមាននរណាម្នាក់ជាអ្នកកំណត់គោលដៅនោះ ម្នាក់នោះហើយជាអ្នកគ្រប់គ្រង។ មុខងាររៀបចំគម្រោង រួមមានការកំណត់គោលដៅរបស់អង្គភាពបញ្ចេញរាល់គ្រប់យុទ្ធសាស្ត្រដើម្បីសម្រេចគោលដៅនោះ ហើយនិងអភិវឌ្ឍគម្រោងនិមួយៗទាំងនោះបញ្ចូលគ្នា និងដាក់ឲ្យបញ្ចេញសកម្មភាព។

អ្នកគ្រប់គ្រងក៏ទទួលខុសត្រូវលើការឌីហ្សាញរចនាសម្ព័ន្ធគ្រប់គ្រងរបស់អង្គភាពផងដែរ ដែលយើងហៅថាជា ការរៀបចំចាត់ចែង វារួមមានការសម្រេចចិត្តថា ការងារអ្វីត្រូវធ្វើឲ្យបានសម្រេច នរណាជាអ្នកធ្វើវា តើកិច្ចការនោះត្រូវបានចាត់ចែងរបៀបណា នរណាជាអ្នករាយការណ៍វាទៅឲ្យនរណា និងត្រូវធ្វើការសម្រេចចិត្តពីកន្លែងណា។

រាល់គ្រប់អង្គភាពមានមនុស្សច្រើន ហើយវាគឺជាគ្រប់គ្រងការងារដើម្បីដឹកនាំ និងសហការមនុស្សទាំងនោះ។ នេះហើយ គឺជា មុខងារដឹកនាំ ។ នៅពេលដែលអ្នកគ្រប់គ្រង លើកទឹកចិត្ត និងជម្រុញបុគ្គលិកឲ្យធ្វើការ ដឹកនាំសកម្មភាពរបស់ពួកគេ និងដោះស្រាយវិវាទរបស់បុគ្គលិក នោះហើយគឺជាអ្នកដឹកនាំ។

ដើម្បីធានាថាកិច្ចការដើរទៅមុខ អ្នកគ្រប់គ្រងត្រូវតែពិនិត្យមើលសកម្មភាពការងាររបស់អង្គភាពហើយប្រៀបធៀបវាជាមួយគោលដៅដែលបានគ្រោងថាវាត្រូវបានគ្រោងការឬអត់។ ប្រសិនបើរកឃើញថាមានអ្វីមិនប្រក្រតី អ្នកគ្រប់គ្រងប្រញាប់ទាញវាមកឲ្យដំណើរការតាមគម្រោងវិញ ចៀសវាងកាន់តែខុសធ្ងន់ធ្ងរមិនអាចស្រោចស្រង់វិញបាន។ ទាំងអស់នេះហើយគឺជា មុខងារត្រួតពិនិត្យ 

ទាំងអស់នេះគឺជាអ្វីដែលអ្នកគ្រប់គ្រងធ្វើការរៀបគម្រោង ការចាត់ចែង ការដឹកនាំ និងការត្រួតពិនិត្យ។

ការគ្រប់គ្រងមានសារៈសំខាន់ណាស់ចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន អង្គភាព ឬសង្គមជាតិ។ នេះមានន័យថា បើការគ្រប់គ្រងបានល្អ នោះការអនុវត្តន៍ក៏ល្អដែរ គឺមានរបៀបរៀបរយត្រឹមត្រូវ។ ជាក់ស្តែង សូម្បីតែនៅក្នុងក្រុមកីទ្បាបាល់ទាត់ មានអ្នកគ្រប់គ្រងបានល្អ នោះការងារអនុវត្តន៍ក៏ល្អដែរ ហើយវាបញ្ជាក់ទៀតថា គ្រប់វិស័យទាំងអស់សុទ្ធតែត្រូវការការគ្រប់គ្រងជាចាំបាច់ណាស់ ក្នុងការលើកទឹកចិត្តដល់ក្រុមបុគ្គលិក ហើយជាមួយគ្នានេះដែរ ការគ្រប់គ្រងក៏អាចដាក់វិន័យដល់អ្នកដែលមិនទទួលខុសត្រូវលើការងាររបស់ខ្លួន។ ដូចនេះហើយ ការគ្រប់គ្រង គឺពិតជាសំខាន់ណាស់ដែលគេត្រូវយកចិត្តទុកដាក់ទៅលើវា។ ការងារគ្រប់គ្រងពិតជាមានសារៈប្រយោជន៍ក្នុងជីវភាពរស់នៅដូចជា ការងារនយោបាយ និងការងារប្រទេស…។

ឯកសារយោង៖

  • សៀវភៅ គ្រប់គ្រងភាពជោគជ័យរៀបរៀងនិងកែសំរួលដោយ ជុំ សមវាសនា ឆាំ្ន២០០៥
  • សៀវភៅ ចិត្តវិទ្យាឧស្សាហកមុ្ម និងការងារ រៀបរៀងដោយសាស្រ្តាចារ្យ ផាន់ ចាន់ ពៅ ឆ្នាំ២០១២
  • សៀវភៅ ចិត្តវិទ្យាគ្រប់គ្រង រៀបរៀងដោយសាស្រ្តាចារ្យ ឈួន ត្រាយ

អត្ថបទទាក់ទង

មូលដ្ឋានគ្រឹះនៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ…!!!

 

Leave a Reply

Your email address will not be published. Required fields are marked *