អ្នកដឹកនាំឆ្នើម គឺជាអ្នកដែលមានចក្ខុវិស័យសម្រាប់ថ្ងៃអនាគត
វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ “ចក្ខុវិស័យ” ថាជា ទិដ្ឋភាព ឬរូបភាព ដែលលេចចេញជាក្តីស្រមៃ ឃើញដល់អនាគតកាលដែលវែងឆ្ងាយ។
ចក្ខុវិស័យ គឺជារូបភាពបង្កើតឡើងមាននៅក្នុងគំនិតដែលអាចធ្វើទៅបាន និងគួរឲ្យចង់បានជាដំណាក់កាលរបស់អង្គភាពនៅថ្ងៃអនាគត។ ចក្ខុវិស័យមានសារ:សំខាន់ដូចជា៖
- ចក្ខុវិស័យ គឺចាំបាច់ជាទីបំផុតសំរាប់ប្រសិទ្ធភាពអ្នកដឹកនាំ
- មនុស្សម្នាក់ ឬក្រុមមួយអាចបង្កើតចក្ខុវិស័យសម្រាប់ការងារ ឬមុខរបរផ្សេងៗ ឬអង្គភាព
- មនុស្សជាច្រើនរាប់បញ្ចូលទាំងអ្នកគ្រប់គ្រង ដែលមិនអភិវឌ្ឃន៍ឆ្ពោះទៅជាអ្នកដឹកនាំខ្លាំងពូកែ ដោយសារពួកគេផ្តោតទៅលើតែការប្រត្តបត្តិ ឬការរស់នៅទៅលើគោលការណ៍ពីមួយថ្ងៃទៅមួយថ្ងៃ តែមិនអភិវឌ្ឃន៍ចក្ខុវិស័យឲ្យបានច្បាស់លាស់។
សូមបញ្ជាក់ថា ការប្រើប្រាស់ពាក្យ “ចក្ខុវិស័យ” និង “ទស្សនវិស័យ” ពិតជាមិនដូចគ្នាទេ។ ពាក្យ “ចក្ខុវិស័យ” ត្រូវបានប្រើក្នុងន័យ ជាក្តីស្រមៃដែលគេគិតដល់ថ្ងៃអនាគត។ ចំណែក “ទស្សនវិស័យ” សំដៅដោយឱកាសដែលមើលឃើញ។
យើងនឹងលើកឡើងនូវប្រធានបទ អំពី “ទស្សនវិស័យ” ជូនមិត្តអ្នកអាននៅអត្ថបទក្រោយ។