តើអ្វីជាគោលបំណងនៃយុទ្ធសាស្រ្តដឹកនាំ?

យុទ្ធសាស្រ្ត ជាសិល្បៈ​នៃ​ការ​រៀបចំ ឬ​ការ​ដឹកនាំ ដើម្បី​សម្រេច​កិច្ចការ​ឲ្យ​ស្រប​តាម​គោលបំណង និង​គោលដៅ​ដែល​បាន​កំណត់។

ភាពជា​អ្នកដឹកនាំ គឺ​សំដៅលើ​បុគ្គល​ដែលមាន​ឥទ្ធិពល​ក្នុងការ​គ្រប់គ្រង និង​ចាត់ចែង​កិច្ចការ ព្រមទាំង​បង្កើត​យុទ្ធសាស្ត្រ ដើម្បី​ឲ្យ​អ្នកក្រោមបង្គាប់​អនុត្ត​​តាម​ប្រកបដោយ​ប្រសិទ្ធ​ផល និង​ប្រសិទ្ធភាព​នៃ​ការងារ។

ការដឹកនាំ គឺជាមុខងារទីបីនៃការគ្រប់គ្រង ជាការបង្ហាញឲ្យឃើញនូវសមត្ថភាពរបស់អ្នកគ្រប់គ្រង ដែលចូលរួមដោយផ្ទាល់ក្នុងការដឹកនាំ ណែនាំ ជំរុញរាល់សកម្មភាពការងាររបស់អ្នកក្រោមបង្គាប់ឲ្យប្រព្រឹត្ត​​តាមខ្លួន ដើម្បីឆ្ពោះទៅរកគោលដៅដែលបានកំណត់។

យុទ្ធ​សាស្ត្រ​ដឹក​នាំ គឺ​ជា​វិធី​សាស្រ្ត​គ្រប់​គ្រង ​ដឹកនាំ និង​ប្រើ​ប្រាស់​ធន​ធាន​ប្រកប​ដោយ​​ប្រសិទ្ធភាព។ យុទ្ធ​សាស្ត្រ​ដឹក​នាំ​ ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​​គោលបំណង។ ​មិន​​មាន​​ការ​បង្កើត​យុទ្ធ​សាស្ត្រ​ដែល​ជោគ​​ជ័យ​​ណា​មួយ​ ដែល​​អាច​កើត​ឡើង​ទៅ​​បាន​ ​ដោយ​មិន​មាន​​គោល​ដៅ​​ច្បាស់​​លាស់​​នោះ​ឡើយ ។

​ពិតណាស់ នៅ​ពេល​​មាន​​គោល​បំណង ឬគោលដៅច្បាស់លាស់ នោះ​អ្នក​ដឹក​នាំ​​នឹង​មា​ន​ទុន​​ដើម្បី​កំណត់​​ទស្សនៈវិស័យ បេសកកម្ម គោលដៅ ​និងឈាន​ដល់​ការ​ធ្វើ​គម្រោងសកម្ម​ភាព​ដើម្បី​ឈាន​ទៅ​ដល់​ការ​សម្រេចគោលបំណងនោះ។

តើត្រូវកំណត់នូវគោលបំណងតាមរបៀបណា? ខាងក្រោមនេះ គឺជាវិធីសាស្ត្រដើម្បីជាគន្លឹះក្នុងកាបង្កើតនូវគោលបំណង៖

  • កំណត់ឲ្យបាន​នូវការរំពឹងទុកសម្រាប់ថ្ងៃអនាគត
  • កំណត់ឲ្យបាន​នូវការរំពឹងទុករបស់ភាគីពាក់ព័ន្ធ​ ឧទាហរណ៍ សម្រាប់ស្ថាប័ន តើ​ក្រុមប្រឹក្សាភិបាលស្ថាប័នចង់បាន​បែបណា សម្រាប់ម្ចាស់អាជីវកម្ម បុគ្គលិក អតិថិជន អ្នកផ្គត់ផ្គង់ អ្នកផ្តល់កម្ចី សង្គម រដ្ឋាភិបាល…?
  • ស្គាល់ឲ្យបានច្បាស់នូវធនធាន និងកែខៃធនធានឲ្យកាន់តែមាន​សក្តានុពល
  • រក្សាឲ្យបាន​នូវក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់

ការដឹកនាំដែលទៅមុខ ចាំបាច់ត្រូវមាន​គោលបំណង។ វា​ប្រៀបបាន​នឹងភ្នែករបស់​យើង​ តើអ្នកនឹងដើរដល់គោលដៅ​បាន​ដោយរបៀបណាបើភ្នែករបស់អ្នកងងឹត?


សូមណែនាំសៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន (១២ មេរៀន ដើម្បីឈានទៅរកភាពជោគជ័យរបស់ស្ថាប័ន)

សម្រាប់ការជាវ ឬព័ត៌មានបន្ថែម៖ ០៩៦ ២៧០ ៦៥៦៥ (តេលេក្រាម)

Leave a Reply

Your email address will not be published. Required fields are marked *