កម្រងសុភាសិតខ្មែរបង្កប់ដោយអត្ថន័យគួរពិចារណាចំនួន ៣៥ឃ្លា ផ្តើមដោយអក្សរ ក
សុភាសិតខ្មែរ [គុណនាម] [បាលី] [សំស្ក្រឹត] [សុភាឞិត] ជាឃ្លាខ្លីៗ តែមានអត្ថន័យជ្រៅជ្រះ ជាឱវាទល្អៗដែលមានប្រយោជន៍គួររៀនគួរស្ដាប់។ ខាងក្រោមនេះ គឺជាកម្រងប្រមូលផ្ដុំសុភាសិតខ្មែរ ផ្តើមដោយអក្សរ ក ដែលដកស្រង់ចេញពីសៀភៅ ប្រមូលភាសិតខ្មែរ ផ្សាយចេញពីសមាគមសម្ដេច ជួន ណាត។
កម្រងប្រមូលផ្ដុំសុភាសិតខ្មែរ ផ្តើមដោយអក្សរ ក
១. “កកក៏បាយ មេម៉ាយក៏ស្រី”
២. “ក្រអ្វីក្រចុះ កុំឲ្យតែក្រគំនិត”
៣. “ក្រមុំដណ្ដឹងម្ដាយ មេម៉ាយដណ្ដឹងចិត្ត”
៤. “ក្រពើវង្វេងបឹង”
៥. “កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ”
៦. “កាប់បំពង់ រង់ចាំទឹកភ្លៀង”
៧. “ការប៉ុនភ្នំមិនគិត ទៅគិតឯស្គរបែកមាត់”
៨. “ការមិនបៀតបៀនគ្នា ជាប្រភពនៃសន្តិសុខក្នុងផ្ទៃលោក”
៩. “ការអប់រំ គឺជាការហ្វឹកហ្វឺននូវសក្ដានុភាព ដែលជាគ្រឿងពង្រីកបណ្ដុះ ឬ បង្កើនចំណេះវិជ្ជា”
១០. “ការយល់ដឹងតែមួយដង អាចធ្វើឲ្យជីវិតទាំងមូលមានន័យ”
១១. “ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត”
១២. “កោកៗសឹកតែមាត់ ត្រដោកឆ្អែតតែពោះក្របី”
១៣. “កោសមិនដាក់ទឹក”
១៤. “ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត”
១៥. “ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ”
១៦. “កំភ្លាញស្លាប់ព្រោះមាត់ ខ្វែកស្លាប់ព្រោះអាចម៍”
១៧. “កំហុសរមែងមានដល់អ្នកធ្វើ អ្នកនៅឥតអំពើបានអ្វីនឹងខុស”
១៨. “កុំខ្វើកតាមខ្យល់ កុំខ្វល់តាមរលក”
១៩. “កុំគូរមុនគិត”
២០. “កុំជិះចង្អេរលើកខ្លួនឯង ក្បាលទូលកញ្ច្រែងកុំក្អេងក្អាង កុំដេកទទូរចាំសំណាង កុំអាងព្រះប្រោសត្រូវតែប្រឹង”
២១. “កុំឈ្លោះនឹងស្រី កុំក្ដីនឹងគ្នាឯង”
២២. “កុំដេកផ្សងព្រេង កុំវង្វេងខុសផ្លូវ”
២៣. “កុំដេកចាំស្លាប់ អង្គុយចាំមាន ខ្មាសល្ងង់ទើបចេះ ខ្មាសក្រទើបមាន ដឹងខ្លួនថាល្ងង់ គង់បានជាប្រាជ្ញ កុំស្លាប់មុនរស់ រស់ហើយសឹមស្លាប់ ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល”
២៤. “កុំដាំស្រូវនៅផ្លូវដំរី”
២៥. “កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្ដាយថាគ្មានបំណុល”
២៦. “កុំទុំមុនស្រគាល”
២៧. “កុំផ្ទុកតាមទូកថ្វែ”
២៨. “កុំពត់ស្រឡៅ កុំប្រដៅស្រីខូច”
២៩. “កុំពាក់មុខយក្ស កុំពាក់ស្បែកខ្លា”
៣០. “កុំពូតផ្សែងជាដុំ កុំយកភ្នំទ្រាប់អង្គុយ”
៣១. “កុំយកស្រឡៅធ្វើខ្នួច កុំសម្រួចឈើពុក”
៣២. “កុំរាយមុខដឹង កុំទទឹងមុខសឹក”
៣៣. “កុំរៀននៅទំនេរខាតការកម្ម កុំរៀនបណ្ដាក់ចាំជាពេលក្រោយ កុំរៀនប្រហែសមើលងាយនាំធ្លោយ កុំរៀនមិនឲ្យទានស្មូមយាចក”
៣៤. “កុំអាងថា បើមានមិនបាច់ខំ បើរលំមិនបាច់ច្រាន”
៣៥. “កុំឲ្យប្រព្រឹត្តទុច្ចរិត ដោយការគប់មិត្រលបចងពន្ធ លួចលាក់មានស្រីសហាយស្មន់ ក្បត់ចិត្តប្រពន្ធឲ្យមួរហ្មង”
អត្ថបទទាក់ទង
តើអ្នកដឹងទេ! ថាសុភាសិតខ្មែរ “ងើយស្កក ងោនដាក់គ្រាប់” មានន័យដូចម្តេច?