បុរសក្រីក្រម្នាក់ សួរព្រះសម្មាសម្ពុទ្ធ ថា ហេតុអ្វីខ្ញុំក្រ? ព្រះសាស្ដាត្រាស់តបវិញថា…
មានបុរសក្រីក្រម្នាក់បានសួរទៅកាន់ព្រះសម្មាសម្ពុទ្ធថា៖ តើមូលហេតុអ្វីបានជាខ្ញុំព្រះករុណាក្រ? ព្រះសមណគោតម ទ្រង់ត្រាស់ឆ្លើយតបទៅវិញថា៖ មូលហេតុដែលអ្នកក្រ គឺដោយសារតែអ្នកមិនចេះចែករំលែក និងមិនដឹងពីរបៀបចែករំលែក។ បុរសក្រីក្រនោះបានតបទៅវិញថា៖ ខ្ញុំព្រះករុណាក្រណាស់គ្មានអ្វីចែករំលែកទៅកាន់អ្នកដទៃទេ។
.
ព្រះសាស្ដាត្រាស់តបវិញថា ៖ «អ្នកមានអ្វីៗជាច្រើនសម្រាប់ចែករំលែកទៅកាន់អ្នកដទៃ។ អ្នកមានមុខមាត់ អ្នកអាចញញឹម ផ្ដល់ស្នាមញញឹមទៅកាន់អ្នកដទៃ ធ្វើឲ្យអ្នកដទៃសប្បាយរីករាយ។ អ្នកមានមាត់ អ្នកអាចប្រើមាត់របស់អ្នកនិយាយពាក្យពិរោះៗ និយាយពាក្យមានប្រយោជន៏ និយាយលើកទឹកចិត្តអ្នកដទៃ និយាយឱ្យអ្នកដទៃមានភាពរីករាយ។ អ្នកមានបញ្ញា អាចផ្តល់ចំណេះដឹងដល់អ្នកដទៃអោយកំចាត់បង់នូវភាពងងឹត។ អ្នកមានបេះដូង អ្នកគួរតែរៀនបើកចិត្ត បើកបេះដូងចំពោះអ្នកដទៃប្រកបដោយភាពបរិសុទ្ធ ស្មោះត្រង់ សេចក្ដីពិត ដោយចិត្តមេត្តាធម៌។ អ្នុកមានភ្នែកមួយគូ អ្នកអាចមើលទៅកាន់អ្នកដទៃដោយចិត្តប្រណី សេចក្ដីអាណិតអាសូរ។ អ្នកមានរាងកាយ អ្នកអាចប្រើប្រាស់កម្លាំងកាយរបស់អ្នកជួយអ្នកដទៃពេលគេជួបទុក្ខលំបាក មានអាសន្នអន់ក្រ។
.
ចូរអ្នកគិតទៅមើល អ្នកមិនមែនជាអ្នកក្រទេ។ «ក្រចិត្តទើបជាឈ្មោះថាក្រពិតប្រាកដ។ ជាការពិតយើងទាំងអស់គ្នាអាចជា “អ្នកឱ្យ” ព្រោះថាការឱ្យហ្នឹងមិនសំដៅទៅលើតែលុយកាក់ និងសម្ភារៈនោះទេ។
Like!! I blog frequently and I really thank you for your content. The article has truly peaked my interest.