សម្រង់សម្តីទាំង១០ របស់ទស្សនៈវិទូខុងជឺ សម្រាប់ការងារ ការប្រកបរបររកស៊ី និងសង្គមគ្រួសារ

ខុងជឺ គឺជាអ្នកប្រាជ្ញដ៏ល្បីល្បាញមួយរបស់ប្រទេសចិន។ ខាងក្រោមនេះ គឺជាទស្សនៈវិជ្ជា និងដំបូន្មាន របស់ខុងជឺ សម្រាប់ការងារ ការប្រកបរបររកស៊ី និងសង្គមគ្រួសារ៖
១. ដើរយឺតមិនសំខាន់ សំខាន់ត្រូវដើរទៅមុខមិនឈប់។
២. ពេលខឹងខ្លាំង សូមគិតអំពីផលវិបាកជាមុនសិន។
៣. ពេលមិនអាចសម្រេចគោលដៅបាន កុំប្តូរគោលដៅ តែសូមប្តូរយុទ្ធសាស្រ្ត និងសកម្មភាព។
៤. ទៅទីណាក៏ដោយ គឺត្រូវទៅទាំងបេះដូង។
៥. ណែនាំតែមនុស្សណាដែលចង់ចេះ ពេលដែលពួកគេភ្ញាក់ខ្លួនដឹងពីភាពល្ងង់ខ្លៅ។
៦. សម្លឹងតែប្រយោជន៍តូច តែធ្វើឱ្យខូចប្រយោជន៍ធំ។
៧. អ្វីទាំងអស់សុទ្ធតែមានកន្លែងស្អាតរបស់វា ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមើលឃើញកន្លែងស្អាតទាំងនោះទេ។
៨. មនុស្សដែលអាចរើភ្នំមួយចេញពីផ្លូវបាន គឺផ្តើមចេញពីការយកដុំថ្មតូចៗម្តងម្តុំចេញពីភ្នំនោះ។
៩. មនុស្សអាក្រក់យល់ថា ធ្វើអំពើល្អ គ្មានបានផលប្រយោជន៍ ដូច្នេះពួកគេមិនធ្វើទេ។ ពួកគេថាធ្វើអំពើអាក្រក់តិចតួចមិនបាបទេ ដូច្នេះពួកគេក៏ធ្វើវា។ ហេតុដូច្នេះហើយ ទើបអំពើអាក្រក់របស់ពួកគេមានកាន់តែច្រើនឡើងៗ រហូតលាក់បាំងលែងជិត ហើយកំហុសរបស់ពួកគេធំធេងពេកមិនអាចអត់ឱនទោសឱ្យបានឡើយ។
១០. មានតែមនុស្សឆ្លាតបំផុត និងល្ងង់បំផុត ទើបមិនចេះផ្លាស់ប្តូរ។

Leave a Reply

Your email address will not be published. Required fields are marked *