បុគ្គលិកលក្ខណៈទាំង៥របស់បុគ្គលិក និងកត្តាដែលអ្នកគ្រប់គ្រងគួរប្រតិបត្តិ
ផ្ទុយទៅវិញ ស្ថាប័នទាំងនោះ ប្រឈមនឹងការបិទទ្វារដោយសារតែកង្វះធនធានមនុស្សធ្វើការ។យ៉ាងណាមិញ មនុស្សយើងម្នាក់ៗកើតមកមានបុគ្គលិកលក្ខណៈផ្សេងៗគ្នា ហើយបុគ្គលិកក៏ដូច្នេះដែរ។ ខាងក្រោមនេះគឺជាបុគ្គលិកលក្ខណៈទាំង ៥ របស់បុគ្គលិកដែលអ្នកគួរស្វែងយល់៖
- អ្នកប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងធ្វើការ ដើម្បីអង្គភាព
- អ្នកជួយលើកទឹកចិត្ត និងជម្រុញការងារឲ្យមានប្រសិទ្ឋភាព
- អ្នកខ្ជិល ធ្វើការតិចតួច តែអួតច្រើន
- អ្នកធ្វើការងារស្រួលៗ ជាអ្នកជួយ ហើយក៏អាចក្លាយជាអ្នកបំផ្លាញ
- អ្នកបំផ្លាញអង្គភាព ជាមនុស្សបំបែកបំបាក់ ចាក់រុក មួលបង្កាច់បុគ្គលិកល្អៗ
យើងឃើញថាធនធានមនុស្សល្អ ពិតជាមានសារៈសំខាន់ណាស់ ដូច្នេះហើយអ្នកគ្រប់គ្រងគួរមានយុទ្ធសាស្ត្រ ក្នុងការរក្សាពួកគេអោយនៅបន្តធ្វើការអោយស្ថាប័នរបស់ខ្លួនដោយអ្នកគ្រប់គ្រង់ត្រូវ៖
១. ចេះអោយតម្លៃលើធនធានមនុស្ស តាមរយៈពាក្យសម្តី ឬកាយវិការ។
២. ចេះគោរពធនធានមនុស្ស តាមពាក្យសម្តី និងកាយវិការ។
៣. បើកសេរីភាពអោយពួកគេ តែពួកគេត្រូវគោរពកាតព្វកិច្ចការងារបស់ខ្លួន។
៤. ផ្តល់ចំណេះដឹងថ្មីៗបន្ថែមដល់ពួកគេ។ ជាគោលការណ៍ បុគ្គលិក ត្រូវការចំណេះដឹងបន្ថែមជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកដឹកនាំគ្មានចំណេះសម្រាប់ផ្ទេរ និងផ្តល់ទេនោះ បុគ្គលិកថ្នាក់ក្រោមនឹងដើរចេញនៅថ្ងៃណាមួយ។
៥. ត្រូវមើលតារាងប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេង។ ប្រាក់ខែជារឿងសំខាន់ ប៉ុន្តែពេលខ្លះ វាមិនមែនជាដើមហេតុដែលនាំអោយបុគ្គលិកដើរចេញនោះទេ។ តាមពិត ពេលខ្លះ បុគ្គលិកដើរចេញ ដោយសារ កំហុសនៃការគ្រប់គ្រងទូទៅតែប៉ុណ្ណោះ។
អ្នកគ្រប់គ្រងក៏ត្រូវចៀសវាងផងដែរនូវកត្តាមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់បុគ្គលិកដូចជា៖
១. ចៀសវាងការដឹកនាំតាមរបៀបបញ្ជា ហើយការបញ្ជាទៀតសោតនោះ ធ្វើឡើងតាមអារម្មណ៍។
២. ចៀសវាងការស្តីបន្ទោសបុគ្គលិកគ្រប់ពេលវេលា ហើយពួកគេធ្វើអ្វីក៏មិនត្រូវចិត្តខ្លួន។ ហើយពេលខ្លះ ការស្តីបន្ទោសរបស់ខ្លួន ធ្វើឡើងដោយមិនមានទឡ្ហីករណ៍ត្រឹមត្រូវទាល់តែសោះ។
៣. ចៀសវាងការមើលងាយធនធានមនុស្ស តាមរយៈពាក្យសម្តី ឬកាយវិការ។
៤. ចៀសវាងបង្កើតភាពអយុត្តិធម៌រវាងបុគ្គលិក និងបុគ្គលិក។
៥. ចៀសវាងដឹកនាំតាមរបៀប«ត្រចៀកស» មានន័យថា ចាប់ជឿគេ និងចាប់ខឹង។
៦. ចៀសវាងគំនិតធ្វើអាជីវកម្មលើបុគ្គលិក-កម្មករ។