យុទ្ធសាស្រ្តមួយចំនួន ៤ ដើម្បីទទួលបានបុគ្គលិកដែលមានទេពកោសល្យ និងសក្តានុពលខ្ពស់

បុគ្គលិក បុក-គៈលិកៈ​ ឬ –លិក បា.; សំ. ( គុ. ) (បុទ្គលិក) ដែល​ចំពោះ​បុគ្គល ឬ​សម្រាប់​បុគ្គល​ម្នាក់​ៗ មិន​មែន​ជា​សាធារណៈ​ទួទៅ : របស់​បុគ្គលិក ។ ព. ផ្ទ. សង្ឃិក, សាធារណៈ, សាធារណ៍ ។ ន. ភ្នាក់ងារ​រាជការ​ដែល​ធ្វើ​ការ​ក្នុង​ក្រសួង​រាជការ​ផ្សេង​ៗ ឬ​និយោជិត​នៃ​គ្រឹះស្ថាន​ពាណិជ្ជកម្ម​ជាដើម : បុគ្គលិក​ក្នុង​ក្របខ័ណ្ឌ, បុគ្គលិក​ទិនិក ។(បារ. Personnel)។ បុគ្គលិក​ភាព ភាព​នៃ​បុគ្គលិក គឺ​ភាព​នៃ​បុគ្គល​ម្នាក់​ៗ ។ បុគ្គលិក​លក្ខណៈ លក្ខណៈ​នៃ​បុគ្គលិក គឺ​លក្ខណៈ​របស់​បុគ្គល​ម្នាក់​ៗ ។ល។

តើអ្នកត្រៀមខ្លួនរួចរាល់ដើម្បីពង្រីកក្រុមហ៊ុនហើយឬនៅ? ការពិនិត្យមើលបានល្អិតល្អន់ទាក់ទងនឹងពេលវេលា ទីកន្លែង និងរបៀបជួលបុគ្គលិកជារឿងសំខាន់ណាស់ក្នុងដំណាក់កាលនេះ។ បើសួរស្ថាបនិកក្រុមហ៊ុនណាក៏ដោយអំពីអាទិភាពចម្បងក្នុងពាណិជ្ជកម្ម គេនឹងបញ្ជាក់អំពីការជួលមនុស្សត្រូវជំនាញជាមិនខាន។ ប៉ុន្តែបើទោះជាយើងផ្តល់សារៈសំខាន់ដល់ចំណុចមួយនេះខ្លាំងយ៉ាងណា ក៏ក្រុមហ៊ុនភាគច្រើននៅតែពិបាកជ្រើសរើសបានបុគ្គលិកដែលគេចង់បាន។  

បន្ថែមពីលើនេះ ការសិក្សាស្រាវជ្រាវក្នុងពេលថ្មីៗនេះបង្ហាញថា ការជួលបុគ្គលិក ពិតជារឿងចាំបាច់ណាស់សម្រាប់ពាណិជ្ជកម្មថ្មី និងក្រុមហ៊ុនតូចៗ។ បេក្ខភាពបុគ្គលិកដែលមានសក្តានុពលខ្ពស់ ច្រើនតែចូលចិត្តសន្តិសុខ និងសុវត្ថិភាពនៅក្នុងក្រុមហ៊ុនធំៗដែលចាក់ឫសយូរមកហើយ។ 

បើអ្នកទើបតែចាប់ផ្តើមពាណិជ្ជកម្មថ្មី ឬកំពុងគិតចង់ពង្រីកពាណិជ្ជកម្ម អ្នកមិនអាចព្រងើយកន្តើយចំពោះរឿងជួលបុគ្គលិកទេ។ ខាងក្រោមនេះជាយុទ្ធសាស្រ្តមួយចំនួនដែលអ្នកគួរតែអនុវត្តដើម្បីទទួលបានបុគ្គលិកដែលមានទេពកោសល្យ និងសក្តានុពលខ្ពស់៖ 

១. ជួលបុគ្គលិកនៅពេលក្រុមហ៊ុនរីកចម្រើន

សំណួរដែលតែងតែស្ថិតនៅក្នុងគំនិតរបស់សហគ្រិនភាគច្រើន គឺថាតើពេលណាដែលត្រូវជួលបុគ្គលិក? ចម្លើយគឺនៅពេលដែលអ្នកកំពុងតែស្ថិតក្នុងដំណាក់កាលពង្រីកក្រុមហ៊ុន។ ចំពោះស្ថាបនិកនៅក្នុងដំណាក់កាលដំបូងៗ គេច្រើនតែចង់ធ្វើការងារទាំងអស់ដោយខ្លួនឯង។ ប៉ុន្តែនៅពេលអ្នកត្រៀមខ្លួនដើម្បីរីកចម្រើន អ្នកមិនអាចគេចផុតពីការជួលមនុស្សមកធ្វើការនោះទេ ជាពិសេសក្រុមផលិត។ ការជួលមនុស្សខ្លាំងពូកែមកធ្វើការ នឹងជួយឱ្យអ្នកមានសេរីភាពពេលវេលាច្រើនដើម្បីផ្តោតគិតនិងធ្វើកិច្ចការចាំបាច់ជាច្រើនទៀតដើម្បីដឹកនាំក្រុមហ៊ុនទៅកម្រិតកាន់តែខ្ពស់។ 

២. កុំធ្វើតាមរបៀបសម្ភាសន៍ការងារទូទៅ

ការសិក្សាជាច្រើនបង្ហាញថារបៀបសម្ភាសន៍ការងារតាមទម្លាប់ដែលពោរពេញដោយសម្ពាធអារម្មណ៍នោះមិនមែនជាវិធីល្អក្នុងការជ្រើសរើសបុគ្គលិកខ្លាំងពូកែទេ។ អ្នកគួរតែស្វែងរកមធ្យោបាយច្នៃប្រឌិតដើម្បីស្គាល់បេក្ខភាពបុគ្គលិករបស់អ្នកឱ្យបានច្បាស់។ ជាក់ស្តែង សហគ្រិនខ្លះអញ្ជើញបេក្ខភាពបុគ្គលិកចូលរួមក្នុងព្រឹត្តិការណ៍ដែលរៀបចំរយៈពេលពីរបីថ្ងៃដើម្បីផ្តល់ឱកាសឱ្យគេបង្ហាញស្នាដៃនិងសមត្ថភាពជាក់ស្តែង ជាពិសេសរបៀបធ្វើការជាក្រុម។ 

៣. កុំមើលរំលងបេក្ខភាពដែលមិនល្អឥតខ្ចោះ

ការងារនៅក្នុងពាណិជ្ជកម្មថ្មី តម្រូវឱ្យមានការបត់បែនក្នុងកម្រិតខ្ពស់ដែលក្រុមហ៊ុនធំៗជាទូទៅមិនសូវផ្តល់តម្លៃបុន្មានទេ។ ដោយសារហេតុផលនេះហើយ បេក្ខភាពដែលមានលក្ខណសម្បត្តិល្អឥតខ្ចោះក្នុងតម្រូវការជំនាញ និងសមត្ថភាពដែលអ្នកចង់បាននោះប្រហែលមិនមែនជាជម្រើសល្អទេ។ ផ្ទុយទៅវិញ បេក្ខភាពដែលមិនសូវមានចំណុចល្អច្រើននៅលើក្រដាសប្រវត្តិការងារ ប្រហែលមានបុគ្គលិកលក្ខណៈដែលក្រុមហ៊ុនអ្នកត្រូវការច្រើនដូចជាការប្រឹងប្រែង ភាពបត់បែន ភាពអត់ធ្មត់ និងមហិច្ឆតា។ 

៤. សម្លឹងមើលគ្រប់ឱកាស

សហគ្រិនខ្លះបង្កើតកំហុសដោយផ្តោតចិត្តមើលតែលើការជួបជាមួយបេក្ខភាពថ្មីៗនៅពេលមានមុខតំណែងអ្វីមួយដែលទំនេរក្នុងក្រុមហ៊ុន។ ប៉ុន្តែក្រុមអ្នកជំនាញអះអាងថាអ្នកគួរតែសម្លឹងរកមើលសក្តានុពលជួលបុគ្គលិកគ្រប់ពេលទាំងអស់។ សព្វថ្ងៃនេះមនុស្សដែលមានទេពកោសល្យនិងសមត្ថភាពខ្ពស់មានតម្រូវការច្រើនពីក្រុមហ៊ុនដែលប្រជែងគ្នា គឺខុសពីស្ថានភាពដែលបុគ្គលិកស្វែងរកការងារធ្វើ។ ដូច្នេះហើយអ្នកត្រូវសម្លឹងមើលគ្រប់ឱកាស និងបង្កើតបណ្តាញទំនាក់ទំនងល្អដើម្បីរំពៃមើលបេក្ខភាពដែលមានសក្តានុពលសម្រាប់ក្រុមហ៊ុនរបស់អ្នក។ 


អត្ថបទទាក់ទង

ចំណុចសំខាន់ៗចំនួន ៥ ក្នុងការប្រើប្រាស់បុគ្គលិកខាងក្រៅមកធ្វើការ

 

Leave a Reply

Your email address will not be published. Required fields are marked *