វិធីសាស្រ្តចំនួន ៤ ដើម្បីនិយាយបែបអ្នកដឹកនាំជោគជ័យ

និយមន័យនៃការប្រាស្រ័យទាក់ទង ត្រូវបានគេផ្តល់និយមន័យស្រដៀងៗគ្នាទៅតាមបរិបទផ្សេងៗដូចជា៖

  • ការប្រាស្រ័យទាក់ទង គឺជាការធ្វើអន្តរកម្មរវាងបុគ្គម្នាក់ទៅបុគ្គលម្នាក់ទៀត ឬមនុស្សមួយក្រុម ទៅមនុស្សមួយក្រុមទៀតក្នុងការចែករំលែកចំណះដឹង បទពិសោធន៍ ឬអ្វីផ្សេងៗទៀតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
  • ការប្រាស្រ័យទាក់ទង គឺជាមធ្យោបាយមួយដែលធ្វើឡើងដើម្បីបញ្ជូនសារ ឬព័ត៏មាន ឬគំនិតយោបល់ផ្សេងៗទៅអ្នកដទៃ ដើម្បីឲ្យគេទទួលបានសារ ឬព័ត៏មាន និងទទួលបានមកវិញនូវការឆ្លើយតប។
  • ការប្រាស្រ័យទាក់ទង គឺជាការផ្តល់និងទទួលព័ត៌មាន ពីភាគីម្ខាងទៅភាគីម្ខាងទៀត តាមមធ្យោបាយផ្សេងៗ។
  • ចំពោះការប្រាស្រ័យទាក់ទងក្នុងអង្គភាព ឬស្ថាប័ន គឺជាការផ្លាស់ប្តូរព័ត៌មានគ្នាពីបុគ្គលិកម្នាក់ទៅបុគ្គលិកម្នាក់ទៀត ឬពីបុគ្គលិកក្នុងស្ថាប័នមួយ ទៅបុគ្គលិកក្នុងស្ថាប័នមួយផ្សេងៗទៀត ដើម្បីឲ្យមានការយល់ដឹងរួមគ្នាណាមួយ។

សម្រាប់ការប្រាស្រ័យទាក់ទងគ្នា មនុស្សគ្រប់រូបតែងមានបែបផែននៃការនិយាយស្ដីខុសប្លែកពីគ្នា។ នៅពេលនិយាយពីការប្រាស្រ័យទាក់ទង ភាពជាអ្នកដឹកនាំវាជារឿងសំខាន់ណាស់ ព្រោះអ្វីដែលអ្នកនិយាយមានឥទ្ធិពលទៅកាន់អ្នកស្ដាប់របស់អ្នក និងមនុស្សជុំវិញជាច្រើនទៀត។ ដូច្នេះ វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវចេះពីរបៀបក្នុងការបញ្ចេញមតិទៅកាន់មនុស្សជុំវិញ ដើម្បីជាសារ ឬជាគំនិតអប់រំទៅកាន់ពួកគេ។

. ដឹងពីមូលហេតុដែលត្រូវនិយាយ

ក្នុងនាមជាអ្នកដឹកនាំជោគជ័យមួយរូប អ្នកត្រូវដឹងពីមូលហេតុដែលអ្នកកំពុងនិយាយ តើអ្វីជាសារៈសំខាន់ដែលអ្នកចង់ពាំនាំទៅកាន់អ្នកស្ដាប់។ ជាការពិត ការដឹងពីគោលដៅដែលអ្នកត្រូវធ្វើគឺជាគន្លឹះដែលជម្រុញអោយការនិយាយរបស់អ្នកប្រកបដោយទំនុកចិត្ត។

. កុំខ្មាស់អៀនក្នុងការធ្វើឱ្យគេយល់

ក្នុងនាមជាមេដឹកនាំដែលទទួលបានជោគជ័យម្នាក់ អ្នកមិនគួរអៀនខ្មាស់ទេ ក្នុងការពន្យល់ពីគោលគំនិតច្បាស់លាស់ និងចំៗ។ ព្រោះនៅពេលដែលអ្នកនិយាយចំចំណុចដែលធ្វើឱ្យអ្នកស្ដាប់រសើប មានន័យថា អ្នកបានពង្រឹងភាពក្លាហាន និងទទួលបានបទពិសោធន៍ថ្មីមួយបែបក្នុងការនិយាយជាសាធារណៈក្ដី ក្នុងការនិយាយជាទូទៅក្ដី។

. សូមប្រយ័ត្នក្នុងការប្រើពាក្យ “ប៉ុន្តែ”

នៅពេលដែលអ្នកប្រើពាក្យ«ប៉ុន្តែ»នៅក្នុងការប្រាស្រ័យទាក់ទងរបស់អ្នកវាមានន័យថាអ្នកកំពុងពិភាក្សាអ្វីមួយដែលមិនមានសុពលភាពទាំងស្រុង។ ឧទាហរណ៍៖ នៅពេលអ្នកនិយាយថា “អរគុណចំពោះការឆ្លើយតបប៉ុន្តែខ្ញុំគិតថា…” ពាក្យនេះវាមានន័យស្រដៀងនឹងអ្វីដែលអ្នកមិនពេញចិត្តក្នុងការនិយាយស្ដី។ ដូច្នេះ ជាការណ៍ល្អគួរប្រើពាក្យ ជាមួយគ្នានេះដែរ ទោះយ៉ាងណា យ៉ាងណាក៏ដោយ ឬពាក្យរំពឹងថា ជំនួសពាក្យ “ប៉ុន្តែ” ។

. កុំប្រើពាក្យប្រៀបធៀបច្រើនពេក

នៅក្នុងសុន្ទរកថារបស់អ្នក នៅពេលដែលអ្នកប្រើកិរិយាសព្ទប្រៀបធៀបជ្រុលហួសហេតុពេក ធ្វើឱ្យអត្ថន័យពិតនៃអ្វីដែលអ្នកចង់និយាយវាស្ដាប់ទៅមិនត្រឹមត្រូវ។ អ្នកគួរតែនិយាយអ្វីដែលបញ្ជាក់ន័យចំៗ ន័យច្បាស់ៗ មិនបញ្ឆិតបញ្ឆៀង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងងាយយល់។


អត្ថបទទាក់ទង

ជំហ៊ានសំខាន់ៗចំនួន ៤ ដើម្បីក្លាយជាអ្នកលើកទឹកចិត្តដ៏ល្អម្នាក់

Leave a Reply

Your email address will not be published. Required fields are marked *