ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា សម្រេចបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង

ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង ចាប់ពីថ្ងៃទី ០៧ ខែវិច្ចិកា ឆ្នាំ ២០២០ តទៅ។

ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថាការបិទនេះដោយសារតែការរីករាលដាល ជំងឺកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវមកចូលទស្សនា មានការថយចុះយ៉ាងគំហុកជាច្រើនខែកន្លងមកនេះ ក្រុមហ៊ុនបានជួបការលំបាកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្ម បន្តទៀតបាននោះទេ។ ដូច្នេះចាប់ពីថ្ងៃទី ០៧ ខែវិច្ឆិកាឆ្នាំ ២០២០ ខាងមុខនេះតទៅ ក្រុមហ៊ុនឹងបិទដំណើរការជីវកម្មនៅភូមិវប្បធម៌កម្ពុជាទាំងស្រុង។

ក្រុមហ៊ុន “ភូមិវប្បធម៌កម្ពុជា” ​បានបញ្ជាក់ថាការបិទអាជីវកម្មនេះ នាំអោយមានការបញ្ចប់កិច្ចសន្យាការងារជាមួយបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដូច្នេះគណៈគ្រប់គ្រងនៃក្រុមហ៊ុនវប្បធម៌កម្ពុជា នឹងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទប្បញ្ញត្ដិស្ដីពីការងារ។ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រ សៀមរាបបុស្តិ៍។

 

Leave a Reply

Your email address will not be published. Required fields are marked *