មនុស្ស ៣ប្រភេទ ដែលគេត្រូវការបំផុតដើម្បីភាពរីកចម្រើន
មិត្តភាព គឺជាផ្នែកមួយដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព និងសុខុមាលភាពរបស់មនុស្សយើងគ្រប់រូប។ ប៉ុន្តែដើម្បីរក្សារ និងបង្កើតវានោះ គឺមិនមែនជាការងាយស្រួលនោះទេ។ ការយល់ដឹងអំពីសារៈសំខាន់នៃមិត្តភាពនៅក្នុងជីវិតរបស់យើង នឹងធ្វើអោយយើងងាយស្រួលក្នុងបង្កើតមិត្តភាពថ្មី និងអភិវឌ្ឍចំណងមិត្តភាពនេះ។ ខាងក្រោមនេះជាមនុស្ស ៣ប្រភេទ ដែលគេត្រូវការហើយបោះបង់ចោលមិនបាន៖
១. មនុស្សងាយចុះសម្រុងជាមួយនឹងអ្នក
ក្នុងមួយជីវិតអ្នកនេះ អ្នកនឹងបានជួបមនុស្សដែលធ្វើល្អហើយងាយចុះសម្រុងជាមួយអ្នក មានចំណូលចិត្ត ព្រមទាំងធ្វើអ្វីត្រូវគ្នាទាំងអស់។ ពេលខ្លះអ្នកក៏សឹងតែមិនជឿថា តើជាតិមុនអ្នកទាំងពីរមានអ្វីទាក់ទងគ្នា ឬអត់ ទើបជាតិនេះអ្នកមានអ្វីដូចគ្នាទាំងអស់បែបនេះ។
២. មនុស្សប៉ិនប្រដៅ និងផ្តល់យោបល់
មនុស្សបែបនេះលេចឡើងក្នុងជីវិតអ្នកតាមទម្រង់ដូចជា តែងនិយាយច្រើន ដូចជាគ្រូ តែងដើរតួជាឪពុកម្ដាយ មិត្តភ័ក្ដិផងដែរ។ មិនថា មានរឿងអ្វីនោះទេរាល់ពេលអ្នកជួបគេ គេតែងផ្ដល់ដំបូន្មាន និងគំនិតទស្សនៈ ដើម្បីកែប្រែជីវិតអ្នកគ្រប់ពេល។ នេះគឺដោយសារតែគេមានបទពិសោធន៍ច្រើន ឬមួយក៏មានអាយុលើសអ្នកក៏ថាបាន។ ប្រសិនបើអ្នកមិនទាន់ជួបមនុស្សបែបនោះទេ អ្នកគួរស្វែងរកទៅព្រោះ អ្នកនឹងរៀនបានច្រើនពីពួកគេ ហើយពេលណាមួយអ្នកនឹងនឹកឃើញសម្ដីទាំងនោះដែលគេបានទូន្មានអ្នកសឹងតែគ្រប់ពេលមិនខាន។
៣. មនុស្សផ្ទុយពីអ្នក
មនុស្សបែបនេះនឹងផ្ដល់មេរៀនឲ្យអ្នកច្រើន គេចូលមកដើម្បីឲ្យអ្នកអភិវឌ្ឍខ្លួន ឲ្យទៅមនុស្សថ្មី រួមទាំងបង្រៀនមេរៀនលំបាកៗខ្លាំងសម្រាប់អ្នក។ ពួកគេអាចប្រើប្រាស់សម្ដីអាក្រក់ តែដោយសារតែគេមិនអាចធ្វើជាមនុស្សលួងលោម ឬប្រើពាក្យផ្អែមល្ហែមបានពេលឃើញអ្នកខុសនោះ។
តើមិត្តភាពមានសារៈសំខាន់យ៉ាងដូចម្តេច?
មានមិត្តភ័ក្តល្អច្រើន គឺធ្វើអោយយើងមានសុខភាពល្អ។ មិត្តភ័ក្តគឺជាអ្នកដែលចេះជួយយកអសារ ពោលគឺជួយអបអរនៅពេលដែលអ្នកសប្បាយចិត្ត និងជួយរំលែកទុក្ខនិងគាំទ្រអ្នកនៅពេលដែលមានទុក្ខលំបាក។ មិនត្រឹមតែប៉ុណ្ណោះ មិត្តភ័ក្តគឺជាអ្នកដែលជួយអោយអ្នកបំបាត់នូវភាពឯកោ និងផ្តល់នូវភាពស្និទ្ធស្នាលដែលអ្នកត្រូវការទៀតផង។ ក្រៅពីនេះ មិត្តភ័ក្តអាចជួយឲ្យអ្នក៖
- កាត់បន្ថយនូវភាពតប់ប្រមល់
- ធ្វើអោយអ្នកយល់ថាខ្លួនមានតម្លៃ
- អាចជួយដោះស្រាយទុក្ខលំបាករបស់អ្នក នៅពេលដែលអ្នកមានអាសន្ន
- លើកទឹកចិត្តអ្នកអោយអ្នកកែប្រែនូវទម្លាប់អាក្រក់ក្នុងជីវិតរស់នៅ
- ជួយបង្កើនសេចក្តីរីករាយ ។ល។
អត្ថបទទាក់ទង