គុណធម៌ ១៣ យ៉ាង ដែល Benjamin Franklin ប្រកាន់ខ្ជាប់
ប៊ិនចាមីន ហ្វ្រេងគ្លីន (Benjamin Franklin) គឺជាតួអង្គដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រអាមេរិក ក្នុងតួនាទីបដិវត្តន៍ និងការពិសោធន៍អគ្គិសនី។ លោកក៏ជាសហស្ថាបនិក នៃសេចក្តីប្រកាសឯករាជ្យ និងរដ្ឋធម្មនុញ្ញអាមេរិកផងដែរ។
ប៊ិនចាមីន ហ្វ្រេងគ្លីន “ប្រសិនបើចង់ឲ្យគេនៅចងចាំអ្នកទោះជាអ្នកស្លាប់បាត់បង់ជីវិតទៅហើយក្តី ចូរសរសេរស្នាដៃនិពន្ធដែលប្រកបដោយតម្លៃគួរអាន ឬធ្វើអំពើប្រកបដោយតម្លៃគួរនឹងគេសរសេរអំពីស្នាដៃរបស់អ្នក។”
ខាងក្រោមនេះគឺជាសម្រង់គំនិតអំពី គុណធម៌ទាំង ១៣ យ៉ាង ដែលប៊ិនយ៉ាមីនហ្វ្រេងគ្លីន តែងប្រកាន់ខ្ជាប់៖
១. ការចេះប្រមាណ៖ បរិភោគត្រឹមល្មម ផឹកក៏ត្រឹមល្មម
២. ស្ងាត់ស្ងៀម៖ និយាយតែពាក្យមានប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃ។ ជៀសវាងនិយាយបញ្ជោរ។
៣. សណ្តាប់ធ្នាប់៖ ទុកដាក់របស់គ្រប់យ៉ាងឲ្យមានរបៀប។ របស់របរត្រូវតែមានកន្លែងសម្រាប់ទុកដាក់។
៤. ការសម្រេចចិត្ត៖ ជ្រើសរើសធ្វើកិច្ចការដ៏ត្រឹមត្រូវ រួចបំពេញការងាររហូតចប់ចុងចប់ដើម។
៥. សន្សំសំចៃ៖ កុំខ្ជះខ្ជាយប្រាក់។ ការចាយប្រាក់សម្រាប់ធ្វើអំពើល្អជាមួយអ្នកដទៃនិងខ្លួនឯងមិនចាត់ទុកថាខ្ជះខ្ជាយទេ។
៦. ឧស្សាហ៍៖ កុំខ្ជះខ្ជាយពេលវេលា។ ជានិច្ចកាលត្រូវធ្វើកិច្ចការអ្វីមួយដែលមានប្រយោជន៍។
៧. សេចក្តីស្មោះត្រង់៖ កុំកេងប្រវ័ញ្ច។ ទៀងត្រង់ទាំងគំនិត និងសម្តី។
៨. យុត្តិធម៌៖ កុំបង្កភាពអយុត្តិធម៌ដល់អ្នកដទៃ។
៩. សមរម្យ៖ កុំជ្រុលនិយម។
១០. ស្អាតជានិច្ច៖ សម្អាតរាងកាយ សម្លៀកបំពាក់ និងរស់នៅស្អាត។
១១. រក្សាភាពស្ងប់ស្ងាត់។ កុំលេងសើច។ កុំភ្ញាក់ផ្អើលជាមួយរឿងទូទៅ ឬរឿងដែលជៀសមិនផុត។
១២. បរិសុទ្ធភាព៖ រួមភេទ ដោយកម្រ លើកលែងតែដើម្បីសុខភាព ឬដើម្បីបន្តពូជពង្ស។
១៣. ការដាក់ខ្លួន៖ ប្រតិបត្តិតាមសូក្រាត។
អត្ថបទទាក់ទង