មហាសេដ្ឋី ប៊ី​ល ហ្គេ​តស៍ ​៖ អ្នកមាន​ជាង​ខ្ញុំ​ពិតប្រាកដ​ គឺ​ម្នាក់​នេះ​ហើយ…

មាន​គេ​សួរ​ទៅ​លោក​ ប៊ី​ល ហ្គេ​តស៍​ (Bill​ Gates​) ដែល​ជា​សេដ្ឋី​ពិភពលោក​ និង​ជា​ប្រធាន​ក្រុមហ៊ុន​ Microsoft​ ថា​តើន​រណា​ដែល​មាន​ជាង​លោក​? លោក​ ប៊ី​ល ហ្គេ​តស៍​ ឆ្លើយ​ថា​ បាទ​ គឺ​ម្នាក់​នេះ​ដែល​មាន​ជាង​ខ្ញុំ​។ និយាយ​ហើយ​ លោក​ចាប់ផ្តើម​ដំណាលរឿង​ឡើង​៖

មាន​គ្រាមួយ​នោះ​ កាលពី​ខ្ញុំ​មិនទាន់​ក្លាយជា​អ្នកមាន​នៅឡើយ​ទេ​។ ថ្ងៃ​នោះ​ ខ្ញុំ​បាន​ទៅ​ព្រលា​នយន្តហោះ​នៅ​ក្រុង​ញូ​យ៉​កឃើញ​អ្នកលក់​កាសែត​ម្នាក់​។ ខ្ញុំ​ចង់​ទិញ​កាសែត​អាន​ ប៉ុន្តែ​អត់មាន​លុយរាយ​ទេ​ ខ្ញុំ​ក៏​ទម្លាក់​កាសែត​នោះ​ទៅវិញ​ ដោយ​ប្រាប់​ទៅ​អ្នកលក់​ថា​ ខ្ញុំ​គ្មាន​លុយរាយ​ទេ​។ អ្នកលក់​កាសែត​តប​មក​ខ្ញុំ​វិញ​ថា​ លោក​យក​ចុះ​ខ្ញុំ​ឱ្យ​។ គាត់​និយាយ​ដោយ​ជំរុញ​ឱ្យ​យក​។

ពីរបី​ខែក្រោយ​មក​ ខ្ញុំ​ទៅ​ព្រលា​នយន្តហោះ​នោះ​ម្តង​ទៀត​ ហើយ​លើក​នេះ​ ខ្ញុំ​គ្មាន​លុយរាយ​ទិញ​កាសែត​គាត់​ដដែល​។ អ្នកលក់​កាសែត​បានឱ្យ​កាសែត​នោះ​មក​ខ្ញុំ​ដោយ​ឥត​យក​ថ្លៃ​ ទោះ​ខ្ញុំ​ប្រកែក​បដិសេធ​មិន​យក​យ៉ាងណា​ ក៏​គាត់​ជំរុញ​ឱ្យ​ខ្ញុំ​យក​ គាត់​មិន​ខាត​ទេ​។ ឮគាត់​និយាយ​ដូច្នេះ​ទើប​សុខចិត្ត​ទទួលយក​។

១៩ឆ្នាំក្រោយ​មក​ ខ្ញុំ​ក្លាយជា​សេដ្ឋី​ ដែល​មនុស្ស​លើ​ពិភពលោក​សុទ្ធតែ​ស្គាល់​ខ្ញុំ​។ ខ្ញុំ​ក៏​នឹកឃើញ​ដល់​អ្នកលក់​កាសែត​ម្នាក់​នោះ​ ហើយ​ផ្តើម​ស្រាវជ្រាវ​រក​គាត់​។ ប្រហែល​មួយ​ខែ​កន្លះ​បាន​រក​ឃើញ​គាត់​។

តើ​លោក​ស្គាល់​ខ្ញុំ​ទេ​? (ខ្ញុំ​សួរ​គាត់​)

បាទ!​ លោក​ គឺ​មហាសេដ្ឋី​ ប៊ី​ល ហ្គេ​តស៍​។ (គាត់​ឆ្លើយ​យ៉ាង​ខ្លី​មកវិញ​ ខ្ញុំ​សួរ​គាត់​ទៀត​)

នៅចាំ​ទេ!​ លោក​បានឱ្យ​កាសែត​មក​ខ្ញុំ​អាន​?

បាទ!​ ខ្ញុំ​ចាំ​តើ​ ខ្ញុំ​បានឱ្យ​កាសែត​ទៅ​លោក​ពីរ​ដង​។

ទោះ​គាត់​ឆ្លើយ​ខ្លី​ៗ កំ​បុ​តៗ​មក​ខ្ញុំ​ តែ​ខ្ញុំ​នៅតែ​ព្យាយាម​និយាយ​ជាមួយ​គាត់​។ ខ្ញុំ​និយាយ​ថា​ ឥឡូវ​ខ្ញុំ​ចង់​សងគុណ​លោក​វិញ​នូវ​អ្វី​ដែល​លោក​បាន​ជួយ​ខ្ញុំ​ពី​កាលណោះ​ តើ​លោក​ចង់បាន​អ្វី​ក្នុង​ជីវិត​ ប្រាប់​ខ្ញុំ​មក​ ខ្ញុំ​នឹង​បំពេញ​បំណង​ឱ្យ​។ គាត់​បែរជា​និយាយ​ថា​ អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​នេះ​ គឺ​ដូច​នូវ​អ្វី​ដែល​គាត់​បាន​ធ្វើ​ចំពោះ​ខ្ញុំ​មែនទេ​? ខ្ញុំ​ឆ្ងល់​​នឹង​សម្ដី​នេះ​ណាស់​ ខ្ញុំ​សួរ​គាត់​ថា​៖ ហេតុ​អី​?

កាល​ខ្ញុំ​ជួយ​លោក​ គឺ​ខ្ញុំ​ជា​អ្នកក្រ​មាន​របរ​ត្រឹមតែ​ជា​អ្នកលក់​កាសែត​ប៉ុណ្ណោះ​។ ឥឡូវ​លោក​មក​ជួយ​ខ្ញុំ​វិញ​ នៅពេល​ដែល​លោក​បាន​ក្លាយជា​មហាសេដ្ឋី​ទៅ​ហើយ​ តើ​ការ​ជួយ​នេះ​ដូចគ្នា​ទេ​?

នៅ​ថ្ងៃ​នោះ​ហើយដែល​ខ្ញុំ​យល់ថា​ អ្នកលក់​កាសែត​ គឺជា​អ្នកមាន​ជាង​ខ្ញុំ​ ពីព្រោះ​គាត់​មិន​ចាំ​ទាល់តែ​គាត់​ក្លាយជា​អ្នកមាន​ទើបបាន​ជួយ​នរណា​នោះ​ឡើយ​។ មនុស្ស​ទាំងអស់​ត្រូវ​យល់ថា​ អ្នក​ដែល​មានចិត្ត​ គឺជា​អ្នកមាន​ពិត​ជាង​អ្នក​ដែល​មាន​លុយ​។

វីដេអូ


អត្ថបទទាក់ទង

ពាក្យរបស់ម្ដាយ លោកថូម៉ាស់ អេឌីសាន់ ដែលបានផ្លាស់ប្តូរពិភពលោក

Leave a Reply

Your email address will not be published. Required fields are marked *