ពាក្យរបស់ម្ដាយ លោកថូម៉ាស់ អេឌីសាន់ ដែលបានផ្លាស់ប្តូរពិភពលោក

ថ្ងៃមួយក្មេងប្រុសតូច ថូម៉ាស់ អេឌីសាន់បានមកពីសាលាជាមួយនឹងសំបុត្រមួយនៅនឹងដៃដែលផ្ញើពីសាលាមកជូនម្ដាយ ហើយនិយាយទៅកាន់ម្ដាយ គេថាមានតែម៉ាកទេដែលអាចអានសំបុត្រនេះបាន។ សូមម៉ាក់អានឱ្យឮៗមកកូនចង់ស្ដាប់ណាស់ម៉ាក់អើយ។ ម្ដាយរបស់អេឌីសាន់ក៏បានអានសំបុត្រនោះខ្លាំងៗ ជាមួយនឹងទឹកភ្នែកស្រក់ជោគផែនថ្ពាល់។

គាត់អានថា ”អ្នកស្រី កូនរបស់អ្នកស្រីឆ្លាតនឹងមានទេពកោសល្យណាស់។​ សាលាយើងមិនមានគ្រូណាដែលមានសមត្ថភាពបង្រៀនកូនអ្នកស្រីទេ សូមអ្នកស្រីបង្រៀនកូនរបស់អ្នកស្រីខ្លួនឯងចុះ។ សុំទោស!”។​

ចាប់ពីថ្ងៃនោះមកម្ដាយរបស់អេឌីសាន់ចាប់ផ្ដើមធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយមិនយូរប៉ុន្មានគាត់ក៏បានលាចាកលោកទៅ។ ជាច្រើនឆ្នាំបន្ទាប់ពីការស្លាប់របស់ម្ដាយ អេឌីសាន់ក៏បានក្លាយជាអ្នកបង្កើតថ្មីប្រចាំសតវត្សរ៍ទី២០ដ៏ល្បីល្បាញម្នាក់របស់ពិភពលោក។

ថ្ងៃមួយគាត់បានរកឃើនូវសំបុត្រដែលម្ដាយរបស់គាត់បានអានឱ្យគាត់ស្ដាប់កាលពីកាត់នៅក្មេង ហើយគាត់ក៏បានយកវាមកអាន។​ នៅក្នុងសេចក្ដីសំបុត្រដែលបានផ្ញើមកពីសាលាបានមានសេចក្ដីថា “អ្នកស្រី កូនរបស់អ្នកស្រីមានបញ្ហាខួរក្បាល ជាមនុស្សមិនគ្រប់ទឹក ជាមនុស្សឡប់។ ដូច្នេះសាលាយើងងមិនអាចបង្រៀនកូនរបស់អ្នកស្រីបានទេ សូមអ្នកស្រីយកទៅបង្រៀនខ្លួនឯងចុះ។​”

បន្ទាប់ពីបានអានសំបុត្រនោះហើយ អេឌីសាន់ បានកត់ទុកក្នុងសៀវភៅកំណត់ត្រាប្រចាំថ្ងៃរបស់គាត់ជាមួយនឹងទឹកភ្នែកជោគផែនថ្ពាល់ ដោយនឹកឃើញទៅដល់ពាក្យរបស់អ្នកម្ដាយ ដែលអាចធ្វើឱ្យខ្លួនជាមនុស្សមិនគ្រប់ទឹក អាចក្លាយខ្លួនទៅជាអ្នកបង្កើតថ្មី និងជាអ្នកជំនួញដ៏អស្ចារ្យរបស់ពិភពលោកប្រចាំសតវត្សរ៍ទី២០។

“ពាក្យអប់រំលើកទឹកចិត្តបែបវិជ្ជមាន រមែងអាចផ្លាស់ប្ដូរជីវិតមនុស្សបាន។”


អត្ថបទទាក់ទង

«បុរស​អ្នក​កាប់អុស» រឿង​ខ្លីបង្កប់ន័យ​អប់រំ​ជ្រៅ

Leave a Reply