ព្រឹត្តិការណ៍បច្ចេកវិទ្យាសំខាន់ៗចំនួន ១១ ផ្លាស់ប្ដូរជីវិតរបស់យើងទាំងអស់គ្នាក្នុងរយៈពេល ២៩ ឆ្នាំនេះ

ពី World Wide Web (WWW) ទៅកាន់ AI (ឆ្នាំ១៩៩៣-២០២២)

១៩៩៣ – World Wide Web (WWW)

World Wide Web បង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រជនជាតិអង់គ្លេស Tim Berners-Lee នាំមកនូវការទំនាក់ទំនងតាមអនឡាញ, ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក និងជាការចាប់ផ្តើមនៃសេដ្ឋកិច្ចឌីជីថល។

១៩៩៧ – Wi-Fi

Wi-Fi ត្រូវបានដាក់ប្រើជាសាធារណៈនៅឆ្នាំ ១៩៩៧ និងបានផ្លាស់ប្តូរមុខមាត់នៃការប្រើប្រាស់អ៊ីនធឺណិត ដោយបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានសម្រាប់ការតភ្ជាប់ទំនាក់ទំនងនៅក្នុងពិភពលោករបស់យើងនេះ។

១៩៩៨ – Google

ការចាប់កំណើតនៃ Google ជាការបើកទំព័រថ្មីនៃការស្វែងរកព័ត៌មាននៅលើគេហទំព័រតាមអ៊ីនធឺណិត (Search Engine)។

២០០៤ – បណ្ដាញសង្គម

ចាប់ពីការចាប់កំណើតរបស់បណ្ដាញទំនាក់ទំនងសង្គមកំឡុងជាងពីរទស្សវត្សកន្លងមកនេះ ធ្វើឱ្យបណ្ដាញនេះគ្របដណ្ដប់មួយចំណែកធំនៅលើជីវិតទំនាក់ទំនងរបស់យើង។

២០០៧ – iPhone

ការលេចចេញនូវទូរសព្ទ iPhone បានប្រែក្លាយមុខមាត់បច្ចេកវិទ្យាទូរសព្ទឆ្លាតវៃ ដែលអាចស្ដាប់ចម្រៀង, ថតរូប, ប្រើអ៊ីនធឺណិត និងកម្មវិធីផ្សេងៗ។

២០០៩ – Bitcoin

Bitcoin ជាប្រភេទលុយឌីជីថល ដែលបានបើកទំព័រថ្មីនៃប្រព័ន្ធទូទាត់ឌីជីថលដែលដំណើរការដោយឯករាជ្យពីប្រព័ន្ធធនាគារ និងត្រូវបានដឹងថាប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន។

២០១៤ – Virtual reality (VR)

គឺជាឆ្នាំដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ការពិតនិម្មិត (VR) សម្រាប់កម្មវិធីពាណិជ្ជកម្ម។ Facebook បានទិញយកក្រុមហ៊ុន Oculus VR ក្នុងតម្លៃ ២ ពាន់លានដុល្លារដើម្បីអភិវឌ្ឍអាជីវកម្ម VR នេះ។ Samsung និង Sony ក៏បានប្រកាសផលិតផល VR នេះផងដែរ។

២០១៥ – រថយន្តគ្មានអ្នកបើក

ការចាប់ផ្ដើមនៃ Autopilot របស់ក្រុមហ៊ុន Tesla ដែលជាមុខងារបើកបរស្វ័័យប្រវត្តិនៅក្នុងរថយន្តរបស់ខ្លួន បាននាំឱ្យមានការចាប់អារម្មណ៍ និងចាប់យកនូវបច្ចេកវិទ្យាថ្មីនេះជាបន្តបន្ទាប់នៅក្នុងពិភពនៃបច្ចេកវិទ្យារថយន្ត។

២០១៩ – Quantum computing

នៅក្នុងប្រវត្តិសាស្រ្តនៃ Quantum computing ត្រូវបានកំណត់នៅក្នុងខែតុលា ឆ្នាំ ២០១៩ ដោយកម្លាំងគណនារបស់ក្រុមហ៊ុន ហ្គូហ្គល ហៅថា Google’s Sycamore processor។

២០២០ – ជម្ងឺរាតត្បាតកូវីដ ១៩ (COVID-19)

COVID-19 បានពន្លឿនល្បឿនបន្ថែមដល់បរិវត្តកម្មឌីជីថល ដែលមិនធ្លាប់មានពីមុនមក។ មនុស្សលោកភាគច្រើនត្រូវបានបិទខ្ទប់នៅក្នុងផ្ទះ ដែលនាំដល់ការជំរុញឱ្យមានការចាប់យកនូវការធ្វើប្រតិបត្តិការអនឡាញជាច្រើនប្រភេទ ទាំងការប្រជុំអនឡាញ, ការទិញទំនិញអនឡាញ, ការធ្វើការងារអនឡាញ ជាដើម។

២០២២ – បញ្ញាសប្បនិម្មិត (AI)

បច្ចេកវិទ្យា AI មានយូរយារណាស់មកហើយ ប៉ុន្តែការលេចឡើងនូវ Generative AI បានគ្របដណ្ដប់ផ្នែក AI នេះ, ដោយក្រុមហ៊ុន OpenAI បានដាក់បង្ហាញ ChatGPT ក្នុងឆ្នាំ ២០២២ កន្លងទៅនេះ ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើល ជាមួយនឹងកង្វល់មួយចំនួនផងដែរសម្រាប់ពិភពលោក។ ក្នុងឆ្នាំដដែល DALL-E 2 ដែលជាឧបករណ៍បំប្លែងល្បះទៅជារូបភាព (Text-to-Image Generative) ក៏បានដាក់ឱ្យប្រើប្រាស់ផងដែរ។ ក្រោយៗមកទៀតក៏លេចឡើងនូវ Google Bard និងបានប្ដូរទៅជា Google Gemini ជាដើម។

ប្រភព៖ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល


អត្ថបទទាក់ទង

រឿង ៩ យ៉ាងដែលអាចកើតឡើងនៅក្នុងយុគសម័យមនុស្សយន្ត និងបញ្ញាសិប្បនិមិត្ត

 

Leave a Reply

Your email address will not be published. Required fields are marked *