រឿង សត្វស្ការដ៏ស្មោះត្រង់

មានកសិករ​ម្នាក់​រស់​នៅ​ជាមួយ​ប្រពន្ធ​នៅ​ក្នុងភូមិ​តូច​មួយ​ដោយមាន​កូន​ប្រុស​ម្នាក់ និងសត្វស្ការមួយក្បាលដែលជាសត្វចិញ្ចឹម។

ក្មេងតូច និងសត្វស្ការ គឺជាមិត្តល្អហ្នឹងគ្នា។ ថ្ងៃមួយ កសិករទៅធ្វើការនៅក្នុងភូមិបាត់ ប្រពន្នកសិករក៏ចេញទៅផ្សារដោយគាត់ទុកកូនតូចឱ្យនៅក្នុងផ្ទះជាមួយសត្វស្ការ។

គ្រានោះ មានសត្វពស់មួយ​ក្បាល​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ ហើយបានសំដៅទៅ​ខាំ​​ក្មេង​ប្រុសតូច។ ប៉ុន្តែ​សត្វ​ស្ការបាន​បញ្ឈប់​វា​ដោយវាយ​​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​រវាង​ពួក​គេរហូតស្ការបានខាំ​សត្វ​​ពស់​នោះហើយ​សម្លាប់​វា​បាន។

ពេល​ប្រពន្ធ​កសិករមក​ពី​ផ្សារ​វិញ ឃើញ​សត្វ​ស្ការ​មាន​ឈាម​ក្នុង​មាត់ និង​ក្រញាំដូចនោះ គាត់ក៏មានការយល់ខុសថា​ សត្វ​ស្ការវា​បាន​វាយ​ប្រហារ​កូន​ប្រុស​របស់​នាង។ ប្រពន្ធ​កសិករ​យក​ដំបង​វែង​វាយ​ក្បាល​សត្វ​ស្ការយ៉ាង​ខ្លាំង។ ហើយនាងរត់ចូលក្នុងផ្ទះរកកូនប្រុសតូចរបស់នាង។ នាងសែន​តក់ស្លុត​ពេល​ឃើញ​ពស់ដ៏ធំ​ងាប់​នៅ​លើ​ឥដ្ឋ និងមានការសោកស្តាយដែលបានសំពងទៅលើស្ការយ៉ាងធ្ងន់ធ្ងរ។

តំលៃនៃការអប់រំ៖ គិត និងមើលជាមុនសិនមុនសម្រេចថាអ្នកណាខុស។


អត្ថបទទាក់ទង

រឿងខ្លី៖ ក្ងាន និងស៊ុតមាស

 

Leave a Reply

Your email address will not be published. Required fields are marked *