គន្លឹះសំខាន់ៗចំនួន ៥ ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ឋភាព

ការសម្រេចចិត្ត គឺជាការសម្រេចតាមគោលបំណងណាមួយ ល្បិចណាមួយ និងមធ្យោបាយណាមួយជាកំណត់ ដើម្បីឈានទៅសម្រេចគោលដៅណាមួយ។ នេះមានន័យថា ក្នុងចំណោមបព្វហេតុតែមួយប៉ុណ្ណោះដែលដើរតួសំខាន់បំផុត និងដើរតួជាអ្នកកំណត់។ វាក៏ជាការជ្រើសរើសជម្រើសនៅក្នុងចំណោមជម្រើសដទៃទៀតដែលអាចនាំឱ្យអ្នកទៅសម្រេចបានជាសមិទ្ធផលអ្វីមួយ ទោះបីជាតូច ឬធំក៏ដោយ។ វាជារឿងសាមញ្ញទេ ដែលមនុស្សម្នាក់ៗត្រូវប្រឈមនឹងការសម្រេចចិត្ត ក៏ប៉ុន្តែពេលខ្លះអ្នកប្រាកដជាពិបាកខ្លាំងក្នុងការសម្រេចជ្រើសយកជម្រើសដែលល្អបំផុតសម្រាប់អ្នក។ លើសពីនេះ វាកាន់តែពិបាកជាងនេះទៅទៀត នៅពេលដែលជម្រើសខ្លះមានភាពស្រដៀងគ្នាខ្លាំង ហើយអ្នកមិនចង់បាត់បង់ជម្រើសណាមួយទៀតផងនោះ។ ជាក់ស្តែង ការសម្រេចចិត្ត គឺធ្វើទៅតាមលក្ខខណ្ឌដែលបានកំណត់ ប្រសិនបើជម្រើសនោះមិនដើរស្របតាមលក្ខខណ្ឌចង់បាន អ្នកប្រាកដរំលងជម្រើសនោះចោលជាក់ជាមិនខាន។

មនុស្ស​គ្រប់គ្នា​សប្បាយចិត្ត​នៅពេលដែល​ពួកគេ​សម្រេចចិត្ត​ត្រូវ។ ប៉ុន្តែ​នៅពេលដែល​ពួកគេ​ស​ម្រ​ច​ចិត្ត​ខុសម្តងៗ គឺ​តែងតែ​ស្តីបន្ទោស​ឲ្យ​ខ្លួនឯង ឬ​អ្នក​ដែល​ជួយ​សម្រេចចិត្ត​ជំនួស​ពួកគេ។ នេះ​មានន័យថា ពួកគេ​មិនដែល​ចេះ​ទទួលខុស​ទេ គឺ​ទទួល​យកតែ​អ្វីដែល​ត្រូវ​ប៉ុណ្ណោះ។ តើ​គួរ​ធ្វើ​បែបណាទើប​សម្រេចចិត្ត​ត្រូវ និង​មាន​ប្រសិទ្ធភាព? ហើយ​ធ្វើ​យ៉ាងដូចម្តេច​ទើប​ពួកគេ​ចេះ​ទទួលយក​កំហុស​របស់ខ្លួន? 

១. ត្រូវ​គិតពិចារណា​ឲ្យ​បាន​ស៊ីជម្រៅ​មុននឹង​សម្រេចចិត្ត

អ្នក​គួរតែ​គិតពិចារណា វិភាគ វែកជែក​រកហេតុ​ផល គុណសម្បត្តិ និង​គុណវិបត្តិ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ច្បាស់លាស់​មុននឹង​សម្រេចចិត្ត​ធ្វើ​អ្វីមួយ។

២. រក​ប្រភព​ដែល​អ្នក​ទុកចិត្ត​ដើម្បី​ជួយ​ពិគ្រោះ​យោបល់

ក្រៅពី​គំនិត​ដែល​អ្នក​បានគិត​ស៊ីជម្រៅ​ហើយ​នោះ  អ្នក​គួរតែ​រក​មិត្តភក្តិ បងប្អូន គ្រូបង្រៀន ឬ​អ្នកជំនាញ​មក​ពិភាក្សា​ជួយផ្តល់​ជា​គំនិត និង​យោបល់ ដើម្បី​ឲ្យ​ការសម្រេចចិត្ត​នោះ​កាន់​តែមាន​ប្រិ​ស​ទ្ធ​ភាព​ខ្ពស់។

៣. ត្រូវមាន​គោលជំហរ​ខ្លួនឯង​ច្បាស់លាស់

ត្រូវតែ​ធ្វើការ​សម្រេចចិត្ត​ដោយ​ឈរលើ​គោលជំហរ​របស់​ខ្លួនឯង​ឲ្យ​បាន​ច្បាស់ ដោយ​មិនត្រូវ​ធ្វើការ​សម្រេចចិត្ត​តាម​អ្វីដែល​អ្នកដទៃ បង្ខំ ជំរុញ ឬ​គំរាមកំហែង​ណាមួយ​នោះទេ។ ប៉ុន្តែ​អ្នក​ត្រូវយក​គំនិត​ពួកគេ​មក​ពិចារណា រួច​សឹម​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង។

៤. ធ្វើការ​សម្រេចចិត្ត​ដោយ​មិន​ផ្អែកលើ​អារម្មណ៍

កុំ​សន្យា​នៅពេលដែល​អ្នក​សប្បាយចិត្ត កុំ​ធ្វើការ​សម្រេចចិត្ត​នៅពេលដែល​អ្នក​កំពុងតែ​ខឹង​ឬ​មួម៉ៅ​នឹង​គេ។ អ្នក​មិនត្រូវ​ធ្វើការ​សម្រេចចិត្ត​ដោយសារតែ ស្រឡាញ់ ចូលចិត្ត ស្អប់​ដោយ​កំហឹង​គុំកួន ឬ​សម្រេចចិត្ត​ដើម្បី​ផលប្រយោជន៍​នរណាម្នាក់ ឬ​ក្រុម​ណាមួយ​នោះទេ។

៥. អ្នកជា​អ្នក​ស​ម្រេច​ចិត្ត ហើយ​អ្នក​ក៏​ជា​អ្នកទទួលខុសត្រូវ​ដែរ

អ្នក​ត្រូវតែ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ចំពោះ​ការគិត និង​ការសម្រេចចិត្ត​របស់​អ្នក បើទោះជា​ទទួលបាន​លទ្ធ​ផល​ល្អ ឬ​មិនល្អ​យ៉ាងណាក៏ដោយ ហើយ​មិនត្រូវ​ស្តីបន្ទោស​ខ្លួនឯង ឬ​នរណាម្នាក់​នោះទេ ព្រោះនេះ​វា​ជា​ជម្រើស​ដែល​អ្នក​បានជ្រើសរើស។

សរុបមក ការសម្រេចចិត្ត មិនមែនជាអ្វីអាក្រក់នោះទេ។ បើស្វែងយល់ឱ្យកាន់តែច្បាស់ អ្នកនឹងយល់ថា ការសម្រេចចិត្ត គឺជាឱកាសមួយដែលអាចឱ្យអ្នករៀនគិត និងអនុវត្តការគិតបានហ្មត់ចត់ សុភវិនិច្ឆ័យបានច្បាស់លាស់ ព្រមទាំងបង្កើនការប្រុងប្រយ័ត្នក្នុងការធ្វើអ្វីមួយផងដែរ។ វាគឺជាពេលវេលាមួយសម្រាប់អ្នកក្នុងការគិតដោយប្រុងប្រយ័ត្ន និងស៊ីជម្រៅពីជម្រើសនោះ និងស្របតាមលក្ខខណ្ឌ ឬទំនោរដែលខ្លួនមាន។ ម្យ៉ាងទៀត ប្រសិនបើការសម្រេចចិត្តនោះមិនបានដើរតាមអ្វីដែលបានរំពឹងទុកជាមុនទេ ត្រូវចាំថាគ្មានក្តីសម្រេចចិត្តណាដែលផ្តល់ឱ្យនូវភាពឥតខ្ចោះទៅតាមការគិតរបស់អ្នកទាំងស្រុងនោះឡើយ។

អត្ថបទទាក់ទង

ច្បាប់ទាំង ៤ ដែលជួយបង្កើនឥទ្ឋិពលប្រកបដោយប្រសិទ្ឋភាព

Leave a Reply

Your email address will not be published. Required fields are marked *