រឿងខ្លី៖ វាសនាកម្មករទាំងបី

អ្នកជំនាញចិត្តសាស្រ្តម្នាក់ បានមកដល់ការដ្ឋានសាងសង់ដើម្បីធ្វើការស្រង់មតិ។ គ្រានោះ គាប់ជួននៅទីនោះ មានកម្មករ ៣រូប ដែលកំពុងតែវាយបំបែកដុំថ្ម ដូច្នេះគាត់ក៏បានសួរទៅកាន់កម្មករទាំង៣ នេះនូវសំណួរដូចៗគ្នាថា “អត់ទោស! សុំសួរថាពេលនេះពួកលោកកំពុងធ្វើអ្វីដែរ?” ស្តាប់ឮសំណួររបស់អ្នកជំនាញចិត្តសាស្រ្តបែបនេះ កម្មករទី១ មុខឡើងក្រញ៉ូវ ហើយឆ្លើយទាំងខឹងថា “ខ្ញុំនៅទីនេះធ្វើអ្វី? ឬមួយលោកមិនមើលទេឬ?” ខ្ញុំកំពុងតែយកញញួរមកដុំបំបែកដុំថ្មដ៏គួរឱ្យស្អប់ទាំងនេះ! ដុំថ្មទាំងនេះពិតជាស្អុយ ហើយធ្ងន់ទៀត ដៃរបស់ខ្ញុំជិតរលួយខ្ទេចអស់ហើយ ទេវតាពិតជាអយុត្តិធម៌ណាស់!” និយាយចប់ គេបានដកដង្ហើមធំ មើលទៅគេមានអារម្មណ៍ខឹងខ្លាំងណាស់ ស្ទើរតែបោះបង់វាសនាដ៏កម្សត់របស់ខ្លួន ព្រមទាំងញញូរដែលគួរឱ្យស្អប់នៅក្នុងដៃរបស់គេទៀត។ កម្មករទី២ បាននិយាយដោយគ្មានកម្លាំងថា “ខ្ញុំកំពុងតែសាងសង់ផ្ទះ ការងារមួយនេះ មនុស្សធម្មតាមិនអាចទ្រាំបាននោះទេ … Continue reading រឿងខ្លី៖ វាសនាកម្មករទាំងបី