រឿងខ្លី៖ សត្វទន្សាយ និងមេខ្លា

នៅក្នុងសៀវភៅ​គតិ​លោក​ភាគ​ទី​៥​ បានលើកឡើងអំពីរឿងសត្វទន្សាយ និងមេខ្លា ដែលតំណាលថា៖ មាន​សត្វ​ទន្សាយ​មួយក្បាល​ ​ដើរទៅ​បាន​ជួបនឹង​កូន​ខ្លាធំ​ពីរ​ ​នៅ​ខាង​គុម្ព​ឈើ​ ​ទើប​សួរ​ទៅ​ថា​ “​វ៉ឺយ​កូន​ខ្លា​ ​ថ្ងៃនេះ​ម៉ែ​ឯង​ទៅ​ឯណា​ហើយ​”។”​ ​កូន​ខ្លា​ទាំង​ពី​​​រក៏​ប្រាប់​ថា​ “​ម៉ែ​យើង​ពុំ​នៅ​ទេ​ ​គាត់​ចេញទៅ​រកស៊ី​ពីព្រឹកមិញ​ហើយ​។”​ ​ឯ​ទន្សាយ​ក៏​និយាយទៅ​ថា​ “”អញ​មកនេះ​ ​បើ​ម៉ែ​ឯង​នៅ​ ​អញ​នឹង​ល្បង​ប៉ោល​ថ្មី​អញ​មើល​ម្ដង​។” ​ថា​ហើយ​ទន្សាយ​ ​ក៏​ដើរចេញ​ទៅដល់​ព្រៃស៊ុមទ្រុម​ ​មាន​វល្លិ​ត្អើក​រឹត​រុំ​ស្បាត​ជិត​ ​ក៏​ចូល​ទៅ​ពួន​សម្ងំ​ដេក​លើ​ស្ដុក​វល្លិ​ត្អើក​នោះ​ឯង​។​ ​ថ្លែង​ឯ​មេ​ខ្លា​ ​ដល់​ពេលល្ងាច​ស្រទន់​ ​ក៏​ត្រឡប់មក​កាន់​សំបុក​កូន​នៃ​ខ្លួន​ ​ដល់ហើយ​កូន​ទាំងពីរ​ប្រាប់​ថា​ “ម៉ែ​អើយ​ ​ថ្ងៃមិញ​នេះ​ ​អា​ទន្សាយ​វា​មក​ពោល​ពាក្យ​អា​សុរោះ​ចាក់ដោត​ដល់​ម៉ែ​ឯង​ ​វា​ថាបើ​ម៉ែ​ឯង​នៅ​នេះ​ ​វា​នឹង​ល្បង​ប៉ោល​ថ្មី​វា​មើល​ម្ដង​។”​ … Continue reading រឿងខ្លី៖ សត្វទន្សាយ និងមេខ្លា