អ្វីៗមិនស្ថិតនៅជាអមតៈឡើយ!

តារាភាពយន្តដ៏ល្បីល្បាញ គឺលោក Arnold Schwarzenegger បានបង្ហោះរូបលោកគេងនៅចិញ្ចើមថ្នល់ក្បែររូបសំណាកទង់ដែងរបស់លោក ដោយសរសេរយ៉ាងកំសត់ថា “តើពេលវេលាបានប្រែប្តូរយ៉ាងម៉េចខ្លះ!” មូលហេតុដែលលោកសរសេរពាក្យមួយឃ្លានេះ មិនមែនដោយសាររូបលោកចាស់តែប៉ុណ្ណោះទេ តែនៅពេលដែលលោកជាអភិបាលរដ្ឋកាលីហ្វ័រនី លោកបានសម្ពោធសណ្ឋាគារមួយដែលមានរូបចម្លាក់លោក។ បុគ្គលិកសណ្ឋាគារបានប្រាប់លោកថា “ទោះជានៅពេលណាក៏ដោយ នៅពេលដែលលោកអញ្ជើញមក ពួកយើងមានបន្ទប់មួយទុកសម្រាប់ជូនលោកជានិច្ច” ។ នៅពេលដែលលោក Arnold ឈប់ធ្វើជាអភិបាលរដ្ឋកាលីហ្វ័រញ៉ា ហើយទៅសណ្ឋាគារនោះ អ្នកគ្រប់គ្រងសណ្ឋាគារបានប្រកែកមិនជូនបន្ទប់មួយទៅលោកទេ ដោយនិយាយថា លោកត្រូវចេញលុយដើម្បីស្នាក់នៅ ព្រោះមានភ្ញៀវច្រើនណាស់ដែលត្រូវការបន្ទប់ផងដែរ។ លោក Arnold ក៏បានយកកម្រាលគេងមកនៅក្រោមរូបចម្លាក់លោក ហើយពន្យល់ពីសារដែលលោកចង់បញ្ជូនទៅឲ្យអ្នកផងថា “នៅពេលដែលខ្ញុំមានតួនាទីសំខាន់ ពួកគេតែងមកស្ងើចសរសើរខ្ញុំ … Continue reading អ្វីៗមិនស្ថិតនៅជាអមតៈឡើយ!