រឿងចំបើងមួយដើម

ចំបើង គឺជាដើមស្រូវស្ងួត ដែលកសិករចាត់ទុកថាជារបស់មិនសូវមានតម្លៃ ក្រោយពីបោកបែនរួច។  កាលពីយូរលង់ណាស់មកហើយ មានក្មេងប្រុសជំទង់ម្នាក់ រស់នៅក្នុងត្រកូលគ្រួសារកសិករដ៏ក្រីក្រមួយ ក្នុងភូមិដាច់ស្រយាល ក្បែរជើងភ្នំ។ ក្មេងនោះ ជាមនុស្សស្មោះត្រង់ ហើយតែងតែជួយច្រូតកាត់ស្រូវឲ្យឪពុកម្តាយនាពេលរដូវស្រូវទុំ។ ក្មេងប្រុសនោះ មានអារម្មណ៍អាណិតអាសូរឪពុកម្តាយយ៉ាងខ្លាំង ដែលខិតខំធ្វើការយ៉ាងសស្រាក់សស្រាំក្រោមកំដៅថ្ងៃដ៏ហួតហែង។ មិនយូរប៉ុន្មាន សូរិយាក៏ចាប់ផ្តើមជ្រាងជ្រេ ថ្ងៃក៏បាក់រសៀល ខ្យល់ក៏ចាប់ផ្តើមធ្លាក់បោកបក់មកយ៉ាងត្រជាក់រំភើយ ធ្វើឲ្យមនុស្សខ្ជិលចង់សម្រាកពីការងារ។ ដើម្បីបំបាត់ការអផ្សុក ក្មេងប្រុសម្នាក់នោះ ក៏កាច់ចំបើងមួយដើម ធ្វើជាប៉ីផ្លុំយ៉ាងពិរោះ ក្រោមទេសភាពវាលស្រែស្រូវទុំ  រំពេចនោះ សម្លេងប៉ីបានលាន់ឮដល់ក្មេងប្រុសតូចម្នាក់ទៀតដែលកំពុងរត់លេងនៅវាលស្រែ  ដោយក្នុងដៃក្មេងនោះមានកាន់ផ្លែក្រូចមួយផ្លែផងដែរ។ ក្មេងប្រុសតូចម្នាក់នោះចង់បានប៉ីនោះមកផ្លុំលេង ហើយក៏សុខចិត្តយកផ្លែក្រូចនោះទៅដូរ។ … Continue reading រឿងចំបើងមួយដើម