គន្លឹះសំខាន់ៗចំនួន ៦ សម្រាប់គ្រប់គ្រងហិរញ្ញវត្ថុអំឡុងពេលលំបាក

​រឿង​លុយកាក់​ពិតជា​សំខាន់​ណាស់​សម្រាប់​យើង​ម្នាក់ៗ​ ​អញ្ចឹង​ហើយ​យើង​ទាំងអស់គ្នា​គួរតែ​ដឹង​ពី​វិធី​សា​ស្រ្ត​គ្រប់គ្រង​ ​និង​មើល​ថែ​វា​កុំ​ឱ្យ​វា​ពូកែ​រត់ចោល​យើង​ពេក​ ​ជាពិសេស​យុវវ័យ​ដែល​កំពុង​សិក្សា​ ​ឬ​ចូល​ធ្វើការ​ថ្មីថ្មោង​ដែល​មាន​ការចាយវាយ​ច្រើនជាង​ចំណូល​។​ ខាងក្រោមនេះជាគន្លឹះមួយចំនួនដើម្បីគ្រប់គ្រងថវិការបស់អ្នកឲ្យមានប្រសិទ្ធភាពក្នុងអំឡុងគ្រាលំបាក៖ ១. វាយតម្លៃថវិកា វាជាជំហានសំខាន់ក្នុងការដឹងពីស្ថានភាពហិរញ្ញវត្ថុ និងបញ្ហាប្រឈមបច្ចុប្បន្នរបស់អ្នក ហើយថាតើចំណូលរបស់អ្នកនៅតែទទួលបានធម្មតា ឬអត់ ក្នុងពេលប៉ុន្មានខែខាងមុខ។ ធ្វើដូចនេះ អ្នកនឹងអាចត្រៀមផែនការបន្ទាប់ ដើម្បីទប់ស្កាត់ផលប៉ះពាល់នានាទាន់ពេល។ ឧទាហរណ៍ ប្រសិនបើអ្នកដឹងមុនថាអ្នកនឹងបាត់បង់ការងារ ដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាត អ្នកគួរតែចាប់ផ្ដើមពិចារណាលើប្រភេទការងារណាមួយដែលអ្នកចង់ធ្វើបន្ត។ អ្នកក៏ត្រូវពិនិត្យលើប្រាក់បម្រុងគ្រាអាសន្នរបស់អ្នកផងដែរ ថាតើអាច​ទ្រទ្រង់បានរយៈពេលប៉ុន្មានថ្ងៃ ឬខែទៀត ប្រសិនបើមានបញ្ហាអាក្រក់ណាមួយកើតឡើងជាយថាហេតុ។ លើសពីនេះទៀត អ្នកក៏ត្រូវដឹងច្បាស់ពីចំណាយប្រចាំខែរបស់អ្នក ហើយថាតើចំណាយលើអ្វីច្រើនជាងគេ ព្រោះដើម្បីធ្វើឲ្យមានសមតុល្យជាមួយចំណូលរបស់អ្នក។ ២. ពិនិត្យលើបំណុល … Continue reading គន្លឹះសំខាន់ៗចំនួន ៦ សម្រាប់គ្រប់គ្រងហិរញ្ញវត្ថុអំឡុងពេលលំបាក