យុទ្ធសាស្ត្រ ៦ យ៉ាង សម្រាប់ធ្វើការផ្លាស់ប្តូរពីអ្នកធ្វើទៅជាអ្នកដឹកនាំពិតប្រាកដ

“ដោយសារពេលនេះខ្ញុំជាមេដឹកនាំម្នាក់ ខ្ញុំខ្លាចថា មនុស្សរាល់គ្នា នឹងដឹងថាខ្ញុំជាមនុស្សក្លែងបន្លំ”។មេដឹកនាំជាច្រើនដែលមាន​បទពិសោធន៍ក្នុងកម្រិតខុសៗគ្នា មានអារម្មណ៍បែបនេះ។ នៅក្នុងចំណុចសំខាន់នៃទ្វេគ្រោះនេះ គឺការផ្លាស់ប្តូរពី “ភាពជាអ្នកធ្វើប្រកបដោយ​ជំនាញ” ទៅជា “ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ”។ ភាពផ្លាស់ប្តូរនេះ ដែលកម្រនឹងមានភាពងាយស្រួលនោះ មានភាពខុសប្លែកគ្នា​ដោយ​អាស្រ័យទៅតាមក្រុមហ៊ុន តួនាទី និងទំហំនៃការទទួលខុសត្រូវដែលអ្នកមាននៅខាងក្នុងអង្គភាពរបស់អ្នក។ នៅពេលអ្នកទទួល​យក​តួ​នាទីជាអ្នកដឹកនាំដែលធ្វើឲ្យអ្នកឃ្លាតកាន់តែឆ្ងាយពីកិច្ចការងារប្រចាំថ្ងៃ អារម្មណ៍បែបនេះ អាចកត់សម្គាល់ដឹងកាន់តែច្បាស់។ នៅពេលដំបូងនៃអាជីពរបស់អ្នក តម្លៃផ្ទាល់ខ្លួនរបស់អ្នក តែងតែផ្សាភ្ជាប់នឹងភាពជោគជ័យមួយៗ ពោលគឺអ្នកត្រូវបានគេទទួល​ស្គាល់ដោយធ្វើខ្លួនជាអ្នកធ្វើ ហើយសម្រេចបានលទ្ធផល។ វាមានលទ្ធផលដែលអ្នកអាចចង្អុលទៅកាន់ប្រកបដោយ​មោទកភាព ហើយអ្នក​អាចចាកចេញទៅវិញប្រកបដោយអារម្មណ៍ជោគជ័យ។ នៅពេលអ្នកផ្លាស់ប្តូរទៅកាន់តួនាទីជាអ្នកដឹកនាំ គុណតម្លៃដែលអ្នកផ្តល់ឲ្យ មានលក្ខណៈមិនច្បាស់ដូចតួនាទីពីមុននោះទេ។ ការ​ងាររបស់អ្នក តែងតែមិនផ្តល់នូវលទ្ធផលឲ្យឃើញច្បាស់ដូចគ្នានោះទេ … Continue reading យុទ្ធសាស្ត្រ ៦ យ៉ាង សម្រាប់ធ្វើការផ្លាស់ប្តូរពីអ្នកធ្វើទៅជាអ្នកដឹកនាំពិតប្រាកដ