យុទ្ធសាស្ត្រ ៦ យ៉ាង សម្រាប់ធ្វើការផ្លាស់ប្តូរពីអ្នកធ្វើទៅជាអ្នកដឹកនាំពិតប្រាកដ
“ដោយសារពេលនេះខ្ញុំជាមេដឹកនាំម្នាក់ ខ្ញុំខ្លាចថា មនុស្សរាល់គ្នា នឹងដឹងថាខ្ញុំជាមនុស្សក្លែងបន្លំ”។មេដឹកនាំជាច្រើនដែលមានបទពិសោធន៍ក្នុងកម្រិតខុសៗគ្នា មានអារម្មណ៍បែបនេះ។ នៅក្នុងចំណុចសំខាន់នៃទ្វេគ្រោះនេះ គឺការផ្លាស់ប្តូរពី “ភាពជាអ្នកធ្វើប្រកបដោយជំនាញ” ទៅជា “ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ”។ ភាពផ្លាស់ប្តូរនេះ ដែលកម្រនឹងមានភាពងាយស្រួលនោះ មានភាពខុសប្លែកគ្នាដោយអាស្រ័យទៅតាមក្រុមហ៊ុន តួនាទី និងទំហំនៃការទទួលខុសត្រូវដែលអ្នកមាននៅខាងក្នុងអង្គភាពរបស់អ្នក។ នៅពេលអ្នកទទួលយកតួនាទីជាអ្នកដឹកនាំដែលធ្វើឲ្យអ្នកឃ្លាតកាន់តែឆ្ងាយពីកិច្ចការងារប្រចាំថ្ងៃ អារម្មណ៍បែបនេះ អាចកត់សម្គាល់ដឹងកាន់តែច្បាស់។
នៅពេលដំបូងនៃអាជីពរបស់អ្នក តម្លៃផ្ទាល់ខ្លួនរបស់អ្នក តែងតែផ្សាភ្ជាប់នឹងភាពជោគជ័យមួយៗ ពោលគឺអ្នកត្រូវបានគេទទួលស្គាល់ដោយធ្វើខ្លួនជាអ្នកធ្វើ ហើយសម្រេចបានលទ្ធផល។ វាមានលទ្ធផលដែលអ្នកអាចចង្អុលទៅកាន់ប្រកបដោយមោទកភាព ហើយអ្នកអាចចាកចេញទៅវិញប្រកបដោយអារម្មណ៍ជោគជ័យ។
នៅពេលអ្នកផ្លាស់ប្តូរទៅកាន់តួនាទីជាអ្នកដឹកនាំ គុណតម្លៃដែលអ្នកផ្តល់ឲ្យ មានលក្ខណៈមិនច្បាស់ដូចតួនាទីពីមុននោះទេ។ ការងាររបស់អ្នក តែងតែមិនផ្តល់នូវលទ្ធផលឲ្យឃើញច្បាស់ដូចគ្នានោះទេ ដែលអាចបង្កើតភាពតានតឹង និងអសន្តិសុខក្នុងខ្លួន។ វាជារឿងធម្មតាសម្រាប់អ្នកស្ថិតក្នុងតួនាទីជាអ្នកដឹកនាំចាកចេញទៅវិញដោយមានចម្ងល់ថា “តើខ្ញុំបានធ្វើអ្វីឲ្យប្រាកដនៅថ្ងៃនេះ?”
ដោយសារភាពជាអ្នកដឹកនាំ ទាមទារឲ្យអ្នកពង្រីកការយកចិត្តទុកដាក់របស់អ្នកគ្រប់បញ្ហាក្នុអជីវកម្ម វាមិនអាចធ្វើទៅបានក្នុងការក្លាយខ្លួនជាមេដឹកនាំដែលមានប្រសិទ្ធិភាពផង និងជាអ្នកធ្វើការពេញម៉ោងផងបានទេ។ អាស្រ័យហេតុនេះហើយ វាចាំបាច់កំណត់ការរំពឹងទុកឡើងវិញនូវកន្លែងដែលអាចបន្ថែមគុណតម្លៃបាន។
ខាងក្រោមនេះជាយុទ្ធសាស្ត្រ ៦ យ៉ាង សម្រាប់ធ្វើការផ្លាស់ប្តូរពីអ្នកធ្វើទៅជាអ្នកដឹកនាំពិតប្រាកដ៖
១. គាំទ្រក្រុម និងសហការីរបស់អ្នកដោយជួយពួកគេដោះស្រាយបញ្ហា
ការគ្រប់គ្រងអជីវកម្មឲ្យមានប្រសិទ្ធិភាពទាមទារឲ្យក្រុមរបស់អ្នកអាចដោះស្រាយបញ្ហាប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធិភាពនិងទំនុកចិត្តដែលកើតមានឡើងដោយជៀសមិនផុត។ កាដូដ៏អស្ចារ្យដែលអ្នកអាចឲ្យពួកគេបានគឺការបញ្ជាក់ឲ្យច្បាស់ថាអ្នកត្រៀមខ្លួនជាស្រេចសម្រាប់ពួកគេក្នុងនាមជាក្រុមប្រឹក្សាដ៏នឹងនរ។
២. ចូរបង្កើតសន្តិភាពជាមួយការពិតដែលថាអ្នកមិនអាចដឹងគ្រប់បែបយ៉ាងនោះទេ
ភាពជាអ្នកដឹកនាំគឺថាអ្នកមិនចាំបាច់ចេះគ្រប់បែបយ៉ាងនោះទេ។ វាជាកត្តាធូរស្រាលមួយសម្រាប់អ្នកដឹកនាំ។ អ្នកកាន់តែមានភាពងាយស្រួលក្នុងការពឹងផ្អែកលើអ្នកដទៃ និងជំរុញផ្នែកជំនាញរបស់ពួកគេ ក្រុមរបស់អ្នកនឹងកាន់តែខ្លាំងនិងកាន់តែមានអនុភាព។
៣. សួរសំំំណួរប្រកបដោយភាពឆ្លាតវ័យដែលជំរុញការយល់ដឹង និងសកម្មភាព
វាជាសភាវៈគតិរួមមួយដោយគ្រាន់តែប្រាប់សមាជិកក្រុមនូវអ្វីដែលត្រូវធ្វើ។ ចូរកុំមើលស្រាលលើគុណតម្លៃនៃការសួរជាជាងការទាមទារ។ ដោយការសួរសំណួរបើក អ្នកផ្តល់អំណាចឲ្យក្រុមរបស់អ្នកដើម្បីធ្វើឲ្យប្រសើឡើងនូវទម្លាប់អនុវត្តដែលមានស្រាប់និងបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រតិដ្ឋ។
៤. បង្កើតការរំពឹងទុកឲ្យបានច្បាស់សម្រាប់បុគ្គល និងតួនាទីនីមួយៗនៅក្នុងក្រុមរបស់អ្នក
នេះជាផ្នែកមួយដ៏សំខាន់នៃការក្លាយជាអ្នកដឹកនាំ ប៉ុន្តែវាជារឿយៗត្រូវបានគេមើលរំលង។ មនុស្សនានាចង់ដឹងឲ្យបានច្បាស់នូវអ្វីដែលគេរំពឹងចង់បានពីខ្លួន ជាពិសេសបុគ្គលិកដែលទើបចូលបម្រើក្រុមហ៊ុន។
៥. កំណត់និយមន័យថាតើអ្វីទៅជាភាពជោគជ័យសម្រាប់ក្រុមរបស់អ្នក ហើយចែករំលែកវាឲ្យបានទូលំទូលាយ និងជាប្រចាំ
ព្យាយាមសរសេរចេញនូវនិយមន័យនៃភាពជោគជ័យនៅលើប័ណ្ណមួយ។ វានឹងធានាបានថាភាពជោគជ័យនោះមានលក្ខណៈដែលយើងអាចមើលឃើញ អាចផ្តោតយកទុកដាក់បាននិងងាយស្រួលសម្រាប់អ្នកនិងក្រុមរបស់អ្នកដើម្បីចងចាំ។
៦. បំបាត់ចោលភាពយល់ច្រលំដោយលាងជម្រះឧបសគ្គនានា
ទោះបីជាវាជានិច្ចជាកាលមិនជាការគួឲ្យចាប់អារម្មណ៍ក៏ដោយ ការជ្រៀតជ្រែកដើម្បីត្រួសត្រាយផ្លូវសម្រាប់ក្រុមរបស់អ្នកដើម្បីទទួលបានជោគជ័យគឺជាផ្នែកសំខាន់ក្នុងតួនាទីនេះ។ ក្នុងនាមជាអ្នកដឹកនាំ ផ្នែកមួយនៃការងាររបស់អ្នកគឺរំពឹងទុកនូវបញ្ហានានាទៅតាមខ្សែសង្វាក់របស់វា ហើយបង្កើតផែនការយថាភូត ដូច្នេះហើយក្រុមរបស់អ្នកនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយឧបសគ្គនៅពេលដែលវាកើតមានឡើង។
ភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធិភាព គឺពិបាកសម្រេចបានណាស់ ដូច្នេះហើយវាពិបាកនឹងបំភ្លេចចោលភាពជាអ្នកធ្វើនៅខាងក្នុងខ្លួនរបស់អ្នក។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកកាន់តែងាកទៅកាន់គោលការណ៍ដឹកនាំខាងលើ អ្នកនឹងកាន់តែនាំគុណតម្លៃកាន់តែច្រើនមកកាន់ក្រុម និងអង្គភាពរបស់អ្នក ហើយអ្នកនឹងកាន់តែពេញចិត្តជាមួយនឹងការងាររបស់អ្នក ហើយអ្នកនឹងកាន់តែមានអារម្មណ៍ថា អ្នកលែងជាអ្នកក្លែងបន្លំទៀតហើយ។
ប្រភព៖ Entrepreneur
អត្ថបទទាក់ទង