តើអ្នកអាចអភិវឌ្ឍអ្នកដឹកនាំដោយរបៀបណា?

ប្រសិនបើអ្នកចង់ធ្វើឱ្យមានឥទ្ធិពលលើពិភពលោករបស់អ្នក អ្នកត្រូវតែជួយអ្នកដទៃឱ្យក្លាយជាអ្នកដឹកនាំល្អ។ ខាងក្រោមនេះជាគន្លឹះមួយចំនួន ដែលអ្នកអាចស្វែងយល់បាន៖ ១. តើអ្នកជួយមនុស្សឱ្យដឹងពីទេពកោសល្យនៅក្នុងខ្លួនពួកគេយ៉ាងដូចម្តេច? ប្រហែលជាទិដ្ឋភាពដែលផ្តល់រង្វាន់ច្រើនបំផុតនៃភាពជាអ្នកដឹកនាំ គឺការមើលឃើញមនុស្សដែលមានក្តីសង្ឃឹមជឿជាក់លើខ្លួនឯង អភិវឌ្ឍខ្លួនឯង និងរីកចម្រើនក្លាយជាមេដឹកនាំឆ្នើម។ ប្រសិនបើអ្នកចង់ជួយមនុស្សរបស់អ្នកឱ្យធ្វើដូច្នេះបាន សូមធ្វើតាមវិធីនេះ៖ ២. ស្វែងរកភ័ស្តុតាងដែលបង្ហាញថាពួកគេចង់រីកចម្រើន មនុស្សដែលមានតម្លៃសមនឹងពេលវេលានិងការយកចិត្តទុកដាក់របស់អ្នក ត្រូវមានចំណង់ចំណូលចិត្តខាងការរៀនសូត្រ។ ពួកគេបើកចំហចំពោះការណែនាំនិងស្រេកឃ្លាន ការរីកចម្រើនឡើង។ ពួកគេប្រហែលជាមិនទាន់ជឿជាក់ថា ពួកគេអាចឈានដល់អ្វីដែលអ្នកទទួលស្គាល់ជាសក្តានុពលរបស់ពួកគេទេ ប៉ុន្តែពួកគេមានបំណងប្រាថ្នា។ ហើយពួកគេកំពុងខិតខំប្រឹងប្រែងដើម្បីរីកចម្រើន។ ៣. សម្គាល់ភាពខ្លាំងរបស់ពួកគេ មនុស្សដែលអ្នកដឹកនាំ ប្រហែលជាមិនដឹងថាខ្លួនគេពូកែអ្វីទេ។ ក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវជួយមនុស្សឱ្យរកកន្លែងដែលពួកគេមានសក្តានុពល និងគួរតែរីកចម្រើនបន្តទៀត។ ៤. … Continue reading តើអ្នកអាចអភិវឌ្ឍអ្នកដឹកនាំដោយរបៀបណា?