ទ្រឹស្តីការប្រាស្រ័យទាក់ទង

សាកស្រមៃមើលពិភពលោកដែលគ្មានការប្រាស្រ័យទាក់ទង! អ្នកមានគំនិតដ៏អស្ចារ្យ ប៉ុន្តែបែរជាមិនមានអំណាចនៃការប្រាស្រ័យទាក់ទង។ អ្នក​មាន​បំណង​ប្រាថ្នា​ចង់​បាន​អ្វី​មួយ ប៉ុន្តែ​មិន​អាច​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​អ្នក​បាន។ ជីវិតនឹងក្រៀមក្រំ ទទេស្អាត ហើយពិភពលោកនឹងមិនសាកសមនឹងការរស់នៅនោះទេ។ នេះគឺជាអំណាចនៃការប្រាស្រ័យទាក់ទង។ ការប្រាស្រ័យទាក់ទង គឺជាខ្លឹមសារនៃជីវិត។ វាគឺជាភាពចាំបាច់មួយ។ ដើម្បីបង្ហាញពីខ្លួនឯង មនុស្សត្រូវការការប្រាស្រ័យទាក់ទង។ បុគ្គលម្នាក់ត្រូវប្រាស្រ័យទាក់ទងគ្នាដើម្បីបង្ហាញពីអារម្មណ៍របស់ខ្លួន បញ្ជូនព័ត៌មានទៅកាន់មនុស្សផ្សេងទៀត និងចែករំលែកគំនិត និងអារម្មណ៍របស់គាត់។ តើមានតែមនុស្សទេដែលធ្វើការប្រាស្រ័យទាក់ទងគ្នា? តោះយើងមកមើលឧទាហរណ៍ខាងក្រោម៖ ថេដ ប្រទះ​ឃើញ​កូន​ឆ្កែ​ទន់​ខ្សោយមួយក្បាល​ដេក​ស្ទើរ​គ្មាន​ជីវិត​នៅ​តាម​ផ្លូវ ហើយ​យំ​យ៉ាង​កំសត់។ គាត់​មិន​ចំណាយ​ពេល​យក​កូន​ឆ្កែ​ទៅ​ពេទ្យសត្វ​ក្បែរ​នោះ​ ហើយ​ផ្តល់​ការ​ព្យាបាល​ជា​មូលដ្ឋាន​ដែល​ត្រូវ​ការដល់​សត្វ​ដ៏​កំសត់​នោះទេ។ តើ​អ្នក​ធ្លាប់​គិត​ថា​តើ ថេដ ដឹង​ថា​កូន​ឆ្កែ​នេះ​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​ភ្លាមៗ​ដោយ​របៀប​ណា? កូនឆ្កែមិនអាចនិយាយបានទេ។ ចម្លើយចំពោះសំណួរខាងលើ … Continue reading ទ្រឹស្តីការប្រាស្រ័យទាក់ទង