កូនសោ​ដឹកនាំ​ចំនួន ៣​ ដើម្បី​ជួយ​គាំទ្រ​ក្រុម​របស់​អ្នក​ក្នុងពេលមានវិបត្តិ

ក្នុង​ចំណោម​រឿង​ទាំងអស់​ដែល​អ្នកដឹកនាំ​អាជីវកម្ម​បាន​រៀន​ក្នុង​កំឡុង​ពេល​នៃ​​រោគរាតត្បាត​នេះ​ គឺ​ការ​ប្រាស្រ័យ​ទាក់ទង។ ការប្រាស្រ័យទាក់ទង គឺជាមធ្យោបាយមួយដែលធ្វើឡើងដើម្បីបញ្ជូនសារ ឬព័ត៏មាន ឬគំនិតយោបល់ផ្សេងៗទៅអ្នកដទៃ ដើម្បីឲ្យគេទទួលបានសារ ឬព័ត៏មាន និងទទួលបានមកវិញនូវការឆ្លើយតប។ ក្នុងនាម​ជា​អ្នកដឹកនាំ​អាជីវកម្ម​ ក៏​អាស្រ័យ​លើ​ការ​កំណត់​សំឡេង​សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គលិក​ និង​អ្នក​គ្រប់គ្រង​របស់​យើង​ដែរ។ នេះ​គឺ​ជា​កូនសោ​ដឹកនាំ​ចំនួន​ ៣ ដើម្បី​ជួយ​គាំទ្រ​ក្រុម​របស់​យើង​ក្នុងពេលមានវិបត្តិ៖ ១. ពឹងផ្អែក​លើ​ភាព​ជា​អ្នកដឹកនាំ​ក្រុមហ៊ុន យើង​មិន​អាច​ធ្វើ​បាន​ទាំងអស់​ទេ ​ដូច្នេះ​ត្រូវ​មាន​ការ​សន្ទនា​ច្បាស់លាស់​ជាមួយ​ថ្នាក់ដឹកនាំ​របស់​យើង​ ដែល​អាច​​ជួយ​លើកទឹកចិត្ត​ពួកគេ​ឲ្យ​បោះ​ជំហាន​ទៅមុខ​ និង​ប្រឈម​នឹង​បញ្ហា​ដែល​ក្រុមហ៊ុន​កំពុង​ប្រឈមមុខក្នុង​ពេល​មាន​វិបត្តិ​នេះ។ វិធីសាស្ត្រ​ក្រុម​នេះនឹងធានា​ថា​ បុគ្គលិក​ទាំងអស់​មាន​អារម្មណ៍​ថាពួកគេ​គឺ​ជា​ផ្នែក​មួយ​នៃ​អនាគត​របស់​ក្រុមហ៊ុន​មិនខាន​ឡើយ។ ២. បង្កើត​បណ្ដាញ​ទំនាក់ទំនង​ទៀងទាត់ ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​ ការ​ប្រាស្រ័យ​ទាក់ទង​ គឺ​ជា​អ្វី​គ្រប់យ៉ាង​ទាំងអស់។ នៅ​ក្នុង​អាជីវកម្ម​ធំៗ​ ឬ​ស្ថាប័ន ​សូម​ព្យាយាម​ធ្វើការ​ជាមួយ​ក្រុម​តូច​ៗ​ … Continue reading កូនសោ​ដឹកនាំ​ចំនួន ៣​ ដើម្បី​ជួយ​គាំទ្រ​ក្រុម​របស់​អ្នក​ក្នុងពេលមានវិបត្តិ