រឿងខ្លី៖ បណ្ឌិត និងអ្នកចែវទូក

ថ្ងៃមួយមានលោកបណ្ឌិតម្នាក់បានទៅកំពង់ទូកចម្លងដើម្បីឆ្លងទៅឯត្រើយម្ខាងទៀត។ ពេលទៅដល់ឃើញទូកមួយកំពុងសំចតក៏ស្រែកហៅម្ចាស់ទូក។ បណ្ឌិត៖ អេ! លោកអ្នកម្ចាស់ទូកនៅទេ ខ្ញុំត្រូវការជួល! ម្ចាស់ទូក៖ បាទបង! ខ្ញុំនៅនេះ! បងចង់ទៅណាដែរ? បណ្ឌិត៖ នែលោក! កុំហៅខ្ញុំថាបង! ខ្ញុំនេះទើបបញ្ចប់បណ្ឌិតពីក្រៅស្រុក! ត្រឹមលោកជាអ្នកចែវទូក ហេតុអ្វីមិនចេះគួរសម? ត្រូវហៅខ្ញុំថាលោកបណ្ឌិត! ម្ចាស់ទូក៖ បាទ សូមគោរពលោកបណ្ឌិត! ពិតជាកិត្តិយសខ្ញុំណាស់ដែលបានជួបលោក! តើលោកបណ្ឌិតចង់ទៅណាដែរ? បណ្ឌិត៖ ជួយចម្លងខ្ញុំទៅត្រើយម្ខាងបន្តិច ចង់បានប៉ុន្មានដែរ?  ម្ចាស់ទូក៖​ មិនអីទេ ចាំទៅដល់ស្រេចតែលោកបណ្ឌិតឱ្យប៉ុន្មានក៏បាន ខ្ញុំមិនហ៊ានកាត់ថ្លៃទេ! បណ្ឌិតនោះងក់ក្បាល ឡើងទូក ហើយម្ចាស់ទូកក៏ចែវជូនបណ្ឌិតចេញទៅ។ បានដល់ពាក់កណ្ដាលទន្លេបណ្ឌិតអផ្សុកពេក ក៏ជជែកលេងនឹងម្ចាស់ទូក៖ បណ្ឌិត៖ មើលបងម្ចាស់ទូក! បងឯងហេតុអីបានធ្លាក់ខ្លួនមកធ្វើការបែបនេះ? … Continue reading រឿងខ្លី៖ បណ្ឌិត និងអ្នកចែវទូក