តើអ្វីទៅជាការប្រាស្រ័យទាក់ទង?

និយមន័យ នៃការប្រាស្រ័យទាក់ទងត្រូវបានគេផ្តល់និយមន័យស្រដៀងៗគ្នាទៅតាមបរិបទផ្សេងៗដូចជា៖ ការប្រាស្រ័យទាក់ទង គឺជាការធ្វើអន្តរកម្មរវាងបុគ្គម្នាក់ទៅបុគ្គលម្នាក់ទៀត ឬមនុស្សមួយក្រុម ទៅមនុស្សមួយក្រុមទៀតក្នុងការចែករំលែកចំណះដឹង បទពិសោធន៍ ឬអ្វីផ្សេងៗទៀតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។  ការប្រាស្រ័យទាក់ទង គឺជាមធ្យោបាយមួយដែលធ្វើឡើងដើម្បីបញ្ជូនសារ ឬព័ត៏មាន ឬគំនិតយោបល់ផ្សេងៗទៅអ្នកដទៃ ដើម្បីឲ្យគេទទួលបានសារ ឬព័ត៏មាន និងទទួលបានមកវិញនូវការឆ្លើយតប។ ការប្រាស្រ័យទាក់ទង គឺជាការផ្តល់និងទទួលព័ត៌មាន ពីភាគីម្ខាងទៅភាគីម្ខាងទៀត តាមមធ្យោបាយផ្សេងៗ។ ចំពោះ ការប្រាស្រ័យទាក់ទងក្នុងអង្គភាព/ស្ថាប័ន គឺជា ការផ្លាស់ប្តូរព័ត៌មានគ្នាពីបុគ្គលិកម្នាក់ទៅបុគ្គលិកម្នាក់ទៀត ឬ ពីបុគ្គលិកក្នុងស្ថាប័នមួយ ទៅបុគ្គលិក ក្នុងស្ថាប័នមួយផ្សេងៗទៀត ដើម្បីអោយមានការយល់ដឹងរួមគ្នាណាមួយ។  ការប្រាស្រ័យទាក់ទង ត្រូវតែមាន៖ … Continue reading តើអ្វីទៅជាការប្រាស្រ័យទាក់ទង?