វិធីសាស្ត្រចំនួន ៥ ដែលអាចជួយគ្រប់គ្រងភាពខ្វះខាតបុគ្គលិក

បុគ្គលិក ​គឺ​ជា​កម្លាំងស្នូល​នៅក្នុង​ក្រុមហ៊ុន​។ ដើម្បី​បង្កើន​ផលិតភាព​នៅក្នុង​ស្ថាប័ន​មួយ​ គេពិត​ជា​ត្រូវការ​ធនធាន​មនុស្ស​ជាចាំបាច់ ហេតុ​នេះ ​ការ​ខ្វះខាត​បុគ្គលិក​ ក៏​នាំ​ឲ្យ​ដំណើរការ​នៃ​ប្រតិបត្តិ​ការ​នៅក្នុង​អាជីវកម្ម​មួយ​មាន​ការ​រអាក់រអួលដែរ។ មិនត្រឹមតែ​ប៉ុណ្ណោះ​ វា​នាំ​ឲ្យ​អាជីវកម្ម​ឈានទៅដល់​ការ​ខាតបង់​ប្រាក់​ចំណេញ អតិថិជន​អស់ជំនឿចិត្ត ឬ ឈាន​ដល់​ការ​បិទទ្វារ ឬ​ ក្ស័យធន​ជាដើម​ក៏​មាន។ នៅកំឡុង​ពេល​ដែល​ក្រុមហ៊ុន​មិនទាន់​អាច​រក​អ្នក​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់មកបំពេញ​ដំណែងណាមួយ​​បាន ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស​ ត្រូវ​រក​ដំណោះស្រាយ​ដើម្បី​ចាត់ចែង​បញ្ហា​ខ្វះ​ខាត​កម្លាំងពលកម្ម​ទាំងនោះ។ គេ​សង្កេត​ឃើញ​ថា​ មាន​វិធី​ជា​ច្រើន​ដែល​គេអាច​ប្រើដើម្បី​យកទៅ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ដូចជា៖ ១. កាត់បន្ថយ​ការ​លាឈប់​របស់​បុគ្គលិក នៅកំឡុងពេល​ខ្វះ​ខាត​បុគ្គលិក​បែបនេះ​អ្នកត្រូ​វ​ធ្វើយ៉ាងណា​កុំ​ឲ្យ​បុគ្គលិក​ចាកចេញ​ព្រោះ​ថា​វានឹង​បណ្តាល​ឲ្យ​ដំណើរការ​របស់​ក្រុមហ៊ុន​កាន់​តែ​ពិបាក។ បើពួកគេ​មាន​បំណង​ចង់ឈប់អ្នក​គួរ​សាកសួរពី​ហេតុផល​របស់​គេ​ឲ្យបាន​ច្បាស់លាស់និង​ដឹងពី​តម្រូវ​ការពិត​ប្រាកដ​របស់គេដូច​ជា​ការអភិវឌ្ឍជំនាញ ប្រាក់ខែ ប្រាក់លើកទឹកចិត្ត​ផ្សេងៗជាដើម។ ២. ស្វែង​រក​បុគ្គលិក ​ឬ ក្រុមហ៊ុនពី​ខាងក្រៅ វាគឺជាវិធី​ល្អ​មួយ​នៅពេលដែលអ្នក​ខ្វះ​ខាត​បុគ្គលិក​ឬអ្នកគិតថា​ផ្នែក​ដែលអ្នកខ្វះ​នោះ​គឺ​មិន​សូវ​ជា​ចាំបាច់ប៉ុន្មានទេ។ … Continue reading វិធីសាស្ត្រចំនួន ៥ ដែលអាចជួយគ្រប់គ្រងភាពខ្វះខាតបុគ្គលិក