៤ ជំហ៊ានសំខាន់ៗ ដើម្បីបង្កើនទីផ្សាររបស់លោកអ្នក

ជាទូទៅ​​ មុននឹង​សហគ្រិន​បើក​អាជីវកម្ម​ ពួកគាត់​តែងតែ​មាន​ផែនការ​អាជីវកម្ម​ច្បាស់លាស់​។ ប៉ុន្តែ​ពួកគាត់​ភាគច្រើន​ ភ្លេច​ថា​ផែនការ​​ទីផ្សារ​ក៏​សំខាន់​ផងដែរ​ ដើម្បី​ជួយ​ពួកគាត់​រក្សា​អតិថិជន​និង​បង្កើន​ការលក់​របស់​ពួកគាត់​។ ទីផ្សារ គឺជាសកម្មភាព ឬអាជីវកម្មនៃការផ្សព្វផ្សាយ និងលក់ផលិតផល ឬសេវាកម្មរួមទាំងការស្រាវជ្រាវទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ អ្នកត្រូវការទីផ្សារ ពីព្រោះបើគ្មានវាទេ អាជីវកម្មរបស់អ្នកអាចផ្តល់ជូននូវផលិតផល ឬសេវាកម្មល្អបំផុតមែន ប៉ុន្តែគ្មានអតិថិជនគោលដៅណាមួយរបស់អ្នកបានដឹងទេ។ ការធ្វើទីផ្សារល្អ គឺអាចជួយឲ្យអតិថិជនយល់ពីមូលហេតុថាហេតុអ្វីបានជាផលិតផលរបស់អ្នកប្រសើរជាងគូរប្រកួតរបស់អ្នក។ បន្ថែមពីនេះ​ផែនការ​ទីផ្សារ​ គឺជា​យុទ្ធសាស្រ្ត​ដែល​រួម​បញ្ចូល​ទាំង​តម្លៃ​លេខ ភាពជាក់ស្តែង និង​វត្ថុ​បំណង​ច្បាស់លាស់​ហើយ​ជួយឲ្យ​អ្នក​មាន​យុទ្ធសាស្រ្ត​ច្បាស់លាស់​ក្នុងការ​សម្រេច​​ផែនការលក់​ដែល​អ្នកបា​ន​កំណត់​ផងដែរ។ ខាងក្រោម​នេះ​ គឺជាជំហាន​សំខាន់​ៗ​ដែល​អ្នក​អាច​សាកល្បងបាន​៖ ជំហាន​ទី​១៖ ស្វែងយល់​ពី​ស្ថានភាព​នៃ​អាជីវកម្ម​របស់អ្នក អ្វី​ដែល​សំខាន់​ជាងគេ​ក្នុង​ដំណាក់កាល​ដំបូង អ្នក​ត្រូវ​ស្គាល់​ឲ្យ​បានច្បាស់​ពី​សេវាកម្ម​ឬ​ផលិតផល​នៃ​អាជីវកម្ម​របស់អ្នក។ បន្ទាប់មក​អ្នក​អាច​បង្ហាញ​ពី​អត្ថប្រយោជន៍​អ្វីខ្លះ​ដែលអ្នក​បានផ្តល់​ឲ្យ​អតិថិជន​ដែល​មាន​តម្លៃ​ខុសប្លែក​ពី​ដៃគូ​ប្រកួត​ប្រជែង​របស់អ្នក។ … Continue reading ៤ ជំហ៊ានសំខាន់ៗ ដើម្បីបង្កើនទីផ្សាររបស់លោកអ្នក