២៨ ចំណុចសំខាន់ៗដែលអាចបង្កើនចំណេះដឹងទីផ្សាររបស់អ្នក

១. ម៉ាឃីតធីង គឺជាសកម្មភាពទាំងឡាយដែលស្តែងឡើងដោយបុគ្គល អង្គភាពអាជីវកម្ម  ឬអង្គភាពមិនសំដៅរកប្រាក់ចំណេញ ដើម្បីបំពេញតម្រូវការ និងចំណង់ចំណូលចិត្ត ដោយឆ្លងកាត់ការដោះដូរ។ ២. ចំពោះការបង្កើតប្រយោជន៍មានដូចជា៖ ផលប្រយោជន៍ទម្រង់ គឺជាការរៀបចំផលិតតផលជាទម្រង់ ដែលអាចប្រើប្រាស់បានក្នុងទំនាក់ទំនងទំនងទៅនឹងតម្រូវការរបស់មនុស្សណាមួយ។ ផលប្រយោជន៍នៃពេលវេលា ទីកន្លែង និងព័ត៌មាន ត្រូវបានបង្កើតដោយការផ្តល់ព័ត៌មានដល់អតិថិជនអំពីផលិតផល បើពុំនោះទេអតិថិជនគេប្រាកដជានឹងមិនដឹងថាតើមានផលប្រយោជនន៍អ្វី ហើយទីកន្លែងណាគេអាចទិញវាបាន។ ផលប្រយោជន៍នៃកម្មសិទ្ធិ វាត្រូវបានបង្កើតនៅពេលដែលអតិថិជនទិញផលិតផល នាពេលភាពជាម្ចាស់ត្រូវបានផ្ទេរទៅឲ្យអ្នកទិញ។ ៣.មុខងារម៉ាឃីតធីង ចែកចេញជា​ច្រើនយ៉ាង​ដូចជា៖ ការស្រាវជ្រាវអ្នកទិញ និងអ្នកលក់ ស្រាវជ្រាវពីផលិតផល និងតម្រូវការរបស់អតិថិជន ប្រមូលព័ត៌មានអំពីអ្នកលក់ និងអ្នកទិញផលិតផលដែលអាចរកបាន និងបង្ករឲ្យ​មានភាពជឿរជាក់ដល់ពួកគេ ជាអ្នកសម្របសម្រួលសង្វាក់សេវាកម្ម … Continue reading ២៨ ចំណុចសំខាន់ៗដែលអាចបង្កើនចំណេះដឹងទីផ្សាររបស់អ្នក