មនុស្ស​ ៣​ប្រភេទ ​ដែល​គេ​ត្រូវ​ការបំផុតដើម្បីភាពរីកចម្រើន

មិត្តភាព គឺជាផ្នែក​មួយ​ដែលមានឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​សុខភាព និង​សុខុមាលភាព​របស់​មនុស្សយើងគ្រប់​រូប។ ប៉ុន្តែដើម្បី​រក្សារ និងបង្កើតវានោះ គឺ​មិនមែន​ជាការងាយស្រួល​នោះ​ទេ។ ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​មិត្ត​ភាព​នៅក្នុង​ជីវិត​របស់​យើង​ នឹងធ្វើអោយ​យើងងាយស្រួល​ក្នុង​បង្កើត​មិត្ត​ភាព​ថ្មី និង​អភិវឌ្ឍ​ចំណង​មិត្ត​ភាព​នេះ។ ខាងក្រោមនេះជាមនុស្ស​ ៣​ប្រភេទ ​ដែល​គេ​ត្រូវ​ការ​​ហើយ​​បោះបង់ចោល​មិន​បាន​​៖

១. មនុស្ស​ងាយ​ចុះ​សម្រុងជាមួយនឹងអ្នក

ក្នុង​មួយ​ជីវិត​អ្នក​នេះ អ្នក​នឹង​បាន​ជួបមនុស្ស​ដែល​ធ្វើ​ល្អហើយ​ងាយ​ចុះ​សម្រុង​ជាមួយ​អ្នក​ មាន​ចំណូលចិត្ត ព្រម​ទាំង​ធ្វើ​អ្វី​ត្រូវ​គ្នា​ទាំង​អស់។ ពេល​ខ្លះ​អ្នក​ក៏​សឹង​តែ​មិន​ជឿ​ថា តើ​ជាតិ​មុន​អ្នក​ទាំង​ពីរ​មាន​អ្វី​ទាក់ទង​គ្នា​ ឬ​អត់ ទើប​ជាតិ​នេះអ្នក​មាន​អ្វី​ដូច​គ្នា​ទាំង​អស់​បែប​នេះ។

២. មនុស្ស​ប៉ិន​ប្រដៅ និងផ្តល់យោបល់

មនុស្ស​បែប​នេះ​លេច​ឡើង​ក្នុង​ជីវិត​អ្នក​តាម​ទម្រង់​ដូច​ជា តែង​និយាយ​ច្រើន ដូច​ជា​គ្រូ តែង​ដើរ​តួ​ជា​​ឪពុកម្ដាយ មិត្តភ័ក្ដិផង​ដែរ។ មិន​ថា មាន​រឿង​អ្វី​នោះទេរាល់​ពេល​អ្នក​ជួប​គេ​ គេ​តែង​ផ្ដល់​ដំបូន្មាន និង​គំនិតទស្សនៈ ដើម្បី​កែប្រែ​ជីវិត​អ្នក​គ្រប់​ពេល។ នេះ​​គឺ​ដោយ​សារ​តែ​គេ​មាន​បទពិសោធន៍ច្រើន ឬ​មួយ​ក៏​មាន​អាយុ​លើស​អ្នក​ក៏​ថា​បាន​​។ ប្រសិន​បើ​អ្នក​មិន​ទាន់​ជួប​មនុស្ស​បែប​នោះ​ទេ អ្នក​គួរ​ស្វែង​រក​ទៅ​ព្រោះ អ្នក​នឹង​រៀន​បាន​ច្រើន​ពី​ពួក​គេ ហើយ​ពេល​ណា​មួយ​អ្នក​នឹង​នឹក​ឃើញ​សម្ដី​ទាំង​នោះ​ដែល​គេ​បាន​ទូន្មាន​អ្នក​​សឹង​តែ​គ្រប់​​ពេល​​មិន​ខាន​។​​

៣. មនុស្ស​ផ្ទុយ​ពី​អ្នក

មនុស្ស​បែប​នេះ​នឹង​ផ្ដល់​មេរៀនឲ្យ​អ្នក​ច្រើន គេ​ចូល​មក​ដើម្បី​ឲ្យ​អ្នក​អភិវឌ្ឍ​ខ្លួន ឲ្យទៅ​មនុស្ស​ថ្មី រួម​ទាំង​បង្រៀន​មេរៀន​លំបាក​ៗខ្លាំង​សម្រាប់​អ្នក។ ពួក​គេ​អាច​ប្រើប្រាស់​សម្ដី​អាក្រក់ តែ​ដោយ​សារ​តែ​គេ​មិន​អាច​ធ្វើ​ជា​មនុស្ស​លួងលោម ឬប្រើ​ពាក្យ​ផ្អែមល្ហែម​បាន​ពេល​ឃើញ​អ្នក​ខុស​នោះ។

តើ​មិត្តភាព​មាន​សារៈសំខាន់​យ៉ាង​ដូចម្តេច?

មាន​មិត្តភ័ក្ត​ល្អ​ច្រើន គឺធ្វើ​អោយ​យើង​មាន​សុខភាព​ល្អ។ មិត្ត​ភ័ក្តគឺជាអ្នកដែល​ចេះ​ជួយ​យកអសារ ពោលគឺជួយ​អបអរ​នៅ​ពេល​ដែល​អ្នក​សប្បាយចិត្ត និង​ជួយរំលែក​ទុក្ខ​និង​គាំទ្រ​អ្នក​នៅ​ពេល​ដែល​មាន​ទុក្ខ​លំបាក។  មិន​ត្រឹម​តែ​ប៉ុណ្ណោះ មិត្ត​ភ័ក្តគឺជា​អ្នកដែល​ជួយ​អោយ​អ្នក​បំបាត់​នូវភាព​ឯកោ និង​ផ្តល់​នូវ​ភាព​ស្និទ្ធ​ស្នាលដែល​អ្នក​ត្រូវ​ការ​ទៀតផង។ ក្រៅពី​នេះ មិត្តភ័ក្តអាចជួយ​ឲ្យ​អ្នក៖

  • កាត់បន្ថយ​នូវភាព​តប់ប្រមល់
  • ធ្វើអោយ​អ្នក​យល់​ថា​ខ្លួន​មាន​តម្លៃ
  • អាចជួយ​ដោះ​ស្រាយ​ទុក្ខលំបាក​របស់​អ្នក នៅពេលដែល​អ្នក​មាន​អាសន្ន
  • លើកទឹកចិត្ត​អ្នក​អោយ​អ្នក​កែប្រែ​នូវ​ទម្លាប់​អាក្រក់ក្នុង​ជីវិត​រស់នៅ
  • ជួយ​បង្កើនសេចក្តី​រីករាយ ។ល។

អត្ថបទទាក់ទង

មនុស្ស ៤ប្រភេទ ដែលមិនគួរប្រគល់ការងារសំខាន់ៗឱ្យឡើយ

 

Leave a Reply