ចំណុចសំខាន់ៗ ចំនួន៨ ដែលអ្នកអាចយកទៅអនុវត្ត ដើម្បីបង្កើនគុណតម្លៃក្នុងខ្លួនអ្នក

មនុស្សម្នាក់ៗអាចបង្កើនគុណតម្លៃខ្លួនបានដោយធម្មជាតិ ប៉ុន្តែវាមិនមែនកើតឡើងដោយខ្លួនឯងនោះទេ។ វាកើតឡើងដោយសារការខិតខំប្រឹងប្រែងបង្កើតវាឡើង តាមរយៈគំនិត និងសកម្មភាព។ អ្នកអាចយកទៅអនុវត្ត ៦ចំណុចសំខាន់ៗខាងក្រោមនេះ ដើម្បីបង្កើនគុណតម្លៃក្នុងខ្លួនអ្នក៖

១. កុំភ្លេចថាខ្លួនជានរណា

នៅពេលដែលយើងភ្លេចខ្លួនថាយើងជានរណា យើងបាត់អត្តសញ្ញាណ គឺយើងបាត់អត្ថន័យពិតប្រាកដនៃជីវិត ហើយបាត់បង់ទំនួលខុសត្រូវដែលខ្លួនត្រូវធ្វើ។

២. ទទួលយកភាពខ្លាំងរបស់អ្នក

ការដឹងអំពីភាពខ្លាំងរបស់អ្នក អ្នកអាចជួយបង្កើនភាពខ្លាំងដើម្បីសម្រេចគោលដៅដែលអ្នកចង់បាន។ មនុស្សម្នាក់ៗមានភាពខ្លាំងរៀងៗខ្លួន ប៉ុន្តែអ្នកត្រូវការមានភាពភ្ងាក់រលឹកក្នុងខ្លួនដើម្បីដឹងអំពីភាពខ្លាំងរបស់ខ្លួនពិតប្រាកដ។

៣. ទទួលយកភាពខ្សោយរបស់អ្នក

អ្នកត្រូវដឹងអំពីភាពខ្សោយរបស់អ្នកពីព្រោះមនុស្សម្នាក់ៗសុទ្ធតែមានភាពខ្សោយរបស់ខ្លួន។ ប្រសិនបើអ្នកមិនទទួលយកភាពខ្សោយរបស់ខ្លួនទេ អ្នកមិនអាចទទួលស្គាល់ថាខ្លួនអ្នកបានឡើយ។ ជាការពិត ភាពអន់ខ្សោយរបស់អ្នកធ្វើឲ្យអ្នកមិនល្អឥតខ្ចោះ។ បន្ថែមពីនេះទៀត ការទទួលយកភាពអន់ថយរបស់អ្នកគឺជាវិធីដែលបង្កើតគុណតម្លៃក្នុងខ្លួនអ្នក ដើម្បីអាចឲ្យអ្នកដទៃជួយបំពេញបន្ថែមចន្លោះខ្វះខាតរបស់អ្នក

៤. ភាពក្លាហាន មិនមែនជាការតាមស្វែងរកគ្រោះថ្នាក់នោះទេ

ពេលខ្លះយើងគិតថា ដើម្បីបញ្ជាក់ថាយើងក្លាហាន យើងត្រូវចូលរូងខ្លា ប៉ុន្តែនោះមិនមែនជាសេចក្ដីពិតនោះទេ។ ភាពក្លាហាន មិនមែនថាយើងត្រូវអួតអាងខ្លួន ដើម្បីបង្ហាញថាយើងខ្លាំងនោះទេ។

៥. ប្រុងប្រយ័ត្នជាមួយនឹងការប្រកួតប្រជែង

មិនមែនគ្រប់គ្នាជាគូរប្រកួតរបស់យើងនោះទេ ហើយមិនប្រាកដថាយើងជាគូរប្រកួតរបស់គេដែរ។ ក្រហ៊ឹមរបស់ស្ដេចតោធ្វើឲ្យសត្វដទៃៗទៀតខ្លាច ប៉ុន្តែក្រហ៊ឹមរបស់កូនតោធ្វើឲ្យសត្រូវតោសើចចំអក។ ដូច្នេះ យើងត្រូវតែប្រុងប្រយ័ត្ន។ បើអ្នកចង់ចូលទីប្រកួត អ្នកត្រូវមើលកម្លាំងម្ខាងទៀតឲ្យបានច្បាស់លាស់ល្អិតល្អន់។

៦. បាត់បង់មនុស្សជាទីស្រលាញ់ ជារឿងមួយដែលមិនអាចគេចរួចនោះទេ

គ្រប់គ្នាមានមនុស្សជាទីស្រលាញ់ ហើយយើងចង់រួមរស់នៅជាមួយគ្នាជារៀងរហូត ប៉ុន្តែវាមិនអាចកើតឡើងសម្រាប់មនុស្សនោះទេ ព្រោះជីវិតរបស់មនុស្សម្នាក់ៗមានដែនកំណត់ ហើយថ្ងៃណាមួយយើងនឹងបាត់បង់ជីវិត គ្រាន់តែមុន ឬក្រោយតែប៉ុណ្ណោះ។

៧. កុំរស់នៅក្នុងអតីតកាល

បន្ទាប់ពីបាត់បង់ឪពុក ម្តាយ ឬអាណាព្យាបាល… អ្នកអាចនឹងកើតមានឡើងនូវការបាក់ទឹកចិត្ត ហើយអស់សង្ឃឹមយ៉ាងខ្លាំង ព្រោះខ្លួនធ្លាប់តែពឹងលើពួកគាត់ដើម្បីខ្លាំង  យ៉ាងណាមិញ អ្វីៗដែលកើតឡើង អាចនឹងធ្វើឲ្យអ្នកបានជួបមនុស្ស ឬមិត្តភ័ក្រ្តថ្មីៗ ដែលបង្រៀនខ្លួនឲ្យបំភ្លេចអតីតកាល ហើយចាប់ផ្ដើមជីវិតសាជាថ្មី។​

៨. ការស្រលាញ់អំណាចធ្វើឲ្យមនុស្សខ្វាក់ភ្នែក

មនុស្សដែលស្រឡាញ់អំណាច សុខចិត្តសម្លាប់ និងបំផ្លាញទំនាក់ទំនងបងប្អូន ដើម្បីបានអំណាច ដោយភ្លេចថាអំណាច មិនសំខាន់ដូចក្ដីស្រលាញ់នោះទេ។


អត្ថបទទាក់ទង

ការពិត ៧យ៉ាង អំពីជីវិតដែលខ្ញុំគួរដឹងជាយូរមកហើយ

 

One thought on “ចំណុចសំខាន់ៗ ចំនួន៨ ដែលអ្នកអាចយកទៅអនុវត្ត ដើម្បីបង្កើនគុណតម្លៃក្នុងខ្លួនអ្នក

Leave a Reply