កំពូលគ្រូបង្វិកបាល់ទាត់ ១០ រូប ដែលជោគជ័យជាងគេនៅក្នុងប្រវិត្តសាស្រ្តបាល់ទាត់
ម៉ាតត៍ បាសប៊ី (Sir Matt Busby)
១០. លោក ម៉ាតត៍ បាសប៊ី សញ្ជាតិស្តុតលែន (Sir Matt Busby)
លោក ម៉ាតត៍ បាសប៊ី គឺជាគ្រូបង្វិកដ៍ល្បីមួយរូប នៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់។ លោកមានកិត្តិយលក្នុងការអភិរឌ្ឍក្រុមបាល់ទាត់ ដល់ទៅ៣ ក្រុមនៅក្នុងអោយក្លាយទៅជាក្រុមកំពូល នៅក្នុងសម័យកាលរបស់គាត់។ នៅក្នុងឆ្នាំ ១៩៤៥ គាត់បានជួយឲ្យក្រុម Manchester United លើកពាន FA Cup និងពានរង្វាន់ក្នុង លីគ ដែលធ្វើឲ្យក្រុម Manchester United ក្លាយទៅជាក្រុមដំបូង ដែលគ្រងដំណែងម្ចាស់ជើងឯករង លីគអង់គ្លេស ៤ សម័យកាល។ គាត់បង្វិកបានកីឡាករខ្លាំងៗក្នុងដូចជា បបប៊ី ឆាលតុន (Bobby Charlton) និង ឌូកាន អេដវើដស៍ (Duncan Edwards) ជាងនោះទៅទៀង១០ឆ្នាំក្រោយ អតីតកីឡាករ ឆាលតុន បានដឹកនាំក្រុម មួយទៀតឲ្យលើកពានប្រចាំទ្វីបអ៊ីរ៉ុប (European Cup) ក្រៅពីពានរង្វាន់ប្រចាំទ្វីបអ៊ឺរ៉ុប លោក បាសប៊ី ក៏មានជួយឲ្យក្លឹប ឈ្នះពាន Charity Shield ៥ដង ពានប្រចាំលីក ៥ដង និងពាន FA Cup ២ដង ផងដែរ។
ប្រាយអែន ខ្លូហ្គហ៍ (Brian Clough)
៩. ប្រាយអែន ខ្លូហ្គហ៍ សញ្ជាតិអង់គ្លេស (Brian Clough)
លោក ប្រាយអែន ខ្លូហ្គហ៍ ជាគ្រូបង្វឹកដ៏ពូកែបំផុត នៅក្នុងសមរភូមិបាល់ទាត់ និងបានស្ថិតនៅក្នុងបញ្ជីគ្រូបង្វឹក ១០រូប ដែលជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ព្រោះគាត់បានជួយក្រុមបាល់ទាត់ក្នុងខេត្តតូចមួយ គ្រងដំណែងម្ចាស់ពាន Division ជាមួយនឹងការដឹកនាំដ៏អស្ចារ្យរបស់លោក។ ក្រោយមកគាត់បានចូលរួមជាមួយក្លឹប Nottingham Forest ហើយបានជួយក្រុមនេះលើពានប្រចាំទ្វីបអ៊ឺរ៉ុប (European Cup) នៅឆ្នាំ ១៩៧៩។ គាត់ថែមទាំងជួយឲ្យក្លឹប លើក League Cup ចំនួន ៤ Division Titles ចំនួន២ និងពាន Charity Shield ផងដែរ។ គូសបញ្ជាក់ដែរថា មុនពេលមានវត្តមានលោក ប្រាយអែន ឆ្នាំ១៩៧៩ ក្រុម Nottingham Forest មិនធ្លាប់បានគ្រងដំណែងម្ចាស់ European Cup ទេ។
អាសេន វេងហ្គឺ (Arsene Wenger)
៨. អាសេន វេងហ្គឺ សញ្ជាតិបារាំង (Arsene Wenger)
លោក អាសេន វេងហ្គឺ គឺជាគ្រូបង្វឹកដែលបានប្រែក្លាយក្រុម Arsenal ពីក្រុមដែលខ្សោយ ឲ្យក្លាយទៅជាក្រុមជើងឯកមួយនៅក្នុងក្របខណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស នឹងបានចូលរួមការប្រកួតពានរង្វាន់ធំៗជាច្រើនរហូតមកដល់បច្ចុប្បន្ន។ គាត់ត្រូវបានគេស្គាល់ថាជា គ្រូបង្វឹកដ៏អស្ចារ្យមួយរូប ព្រោះក្នុងរង្វង់ឆ្នាំ ២០០៣-២០០៤ គាត់ប្រែក្លាយក្រុម Arsenal ទៅជាក្រុមដែលមិនអាចបំបាក់បាន។ គាត់បង្វឹកបានកីឡាករខ្លាំងៗដូចជា ធាអឺរី ហង់រី (Thierry Henry) និង ដេននីស ប៊ឺគខាមព៍ (Dennis Bergkamp) ជាដើម។ គាត់ទទួលបានបានរង្វាន់ជាគ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំ ១៩៩៨។ គាត់ធ្លាប់ជួយឲ្យក្លឹបនានាឈ្លះពានរង្វាន់ជាច្រើនដូចជា French Cup មួយ, Japanese Titleមួយ, French League ពីរសម័យកាល, Premier League ៣សម័យកាល, Charity Shield ៤ដង និង FA Cup ៤ដង។
ហេឡេនីអូ ហឺរេរ៉ា (Helenio Herrera)
៧. ហេឡេនីអូ ហឺរេរ៉ា សញ្ជាតិអាហ្សង់ទីន (Helenio Herrera)
លោក ហេឡេនីអូ ហឺរេរ៉ា ធ្លាប់បានដឺកនាំក្លឹបធំៗដូចជា Atletico Madrid, Barcelona និង Inter Milan។ គាត់គឺជា មនុស្សដំបូងដែល ណែនាំពីក្បួនចិត្តស្រ្ត នៅក្នុងការលេងបាល់ទាត់ ដែលកីឡាករម្នាក់ត្រូវតែតាំងចិត្តថា ខ្លួននឺងឈ្នះនៅក្នុងការប្រកួត។ គាត់ធ្លាប់ជួយអោយក្រុមផ្សេងៗ ឈ្នះ Major Trophy ចំនួន១៦ដង ពិសេសគឺ គាត់ធ្លាប់ជួយអោយក្រុម Inter Milan ឈ្នះ European Cup ២សម័យកាល និងគ្រងដំនែងម្ចាស់ពានរង្វាន់លីកកំពូលរបស់ អ៊ីតាលី ៣សម័យកាល។ ជាងនេះទៅទៀត គាត់ក៏ធ្លាប់ជួយអោយក្រុម Atletico Madrid និង Barcelona គ្រង់ម្ចាស់ជើងឯកនៅក្នុងលីកកំពូលរបស់អេស្ប៉ាញផងដែរ។ ក្រុមការដឹកនាំរបស់លោក ហេឡេនីអូ ហឺរេរ៉ា ក្រុម Barcelona បានលើកបាន UEFA Cup ២ដងនិង បានក្នុងលីករបស់អេស្ប៉ាញ។
ចុក ស្ទេន (Jock Stein)
៦. ចុក ស្ទេន សញ្ជាតិស្តត់លែន (Jock Stein)
លោក ចុក ស្ទេន ត្រូវបានគេចាត់ទុកជា គ្រូបង្វឹកដ៏ជោគជ័យមួយរូប ដោយសារគាត់បានដឹកនាំ ក្រុម Lisbon Lions ដែលជាក្រុមមិនសូវមានអ្នកស្គាល់ រហូតប្រកួតឈ្នះក្រុមកំពូល របស់ពិភពលោក Inter Milan ក្នុង១៩៦៧។ គាត់ត្រូវបានគេស្គាល់ថា ជាគ្រូបង្វឹកស្តត់លែន ដ៏អស្ចារ្យមួយរូបក្នុងចំនោមគ្រូបង្វឹកល្បីល្បាញ ៤រូបរួមមាន Busby, Shankly និង Ferguson។ គាត់មានភាពល្បីល្បាញក្នុងការដឹកនាំក្រុម Celtic អោយគ្រង់ដំនែងម្ចាស់ជើងឯក League title ៩សម័យកាលជាប់ៗគ្នា និង ១សម័យកាលដាច់ដោយលែកមួយទៀត។ លើសពីនេះទៀត គាត់ធ្លាប់បានឈ្នះបាន Scottish Cup ចំនួន៨ដង និង Scottish League ៦ដងផងដែរ។
Vittorio Pozzo
៥. វីតតូរីយ៉ូ ផូស្សូ សញ្ជាតិអ៊ីតាលី (Vittorio Pozzo)
លោក វីតតូរីយ៉ូ ផូស្សូ គឺជាជនជាតិអ៊ីតាលី ហើយក្រុមរបស់លោកត្រូវបានទទួលស្គាល់ថា មិនដែលចាញ់ ជាហេតុធ្វើអោយ លោកក្លាយជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។ គាត់បង្ហាត់បង្វឹកកំពូលខ្សែប្រយុទ្ធ ហ្គីសេពពិ៍ (Giuseppe Meazza) ហើយពួកគេទាំងពីរនាក់បានឈ្នះពាន World Cup ក្នុងឆ្នាំ ១៩៣៤ និង ១៩៣៨។ គាត់ក៏ធ្លាប់ឈ្នះពានអន្តរជាតិជាច្រើន រាប់បញ្ចូលទាំង Central European Cup និងមេដាយមាសអូឡាំពិកឆ្នាំ ១៩៣៦ ផងដែរ។
Bob Paisley
៤. ប៊ប ផេស្លៃយ៍ សញ្ជាតិអង់គ្លេស (Bob Paisley)
លោក ប៊ប ផេស្លៃយ៍ ជាអ្នកដឹកនាំក្រុម Liverpool បន្តពីស្ថានិកក្រុមលោក ស្ហេងឃ្លី (Shankly) ហើយបានជួយអោយក្រុម Liverpool ឈ្នះលើការប្រកួតជាច្រើនជាប់ៗគ្នា។ គាត់គឺជាអ្នកចាត់ការទូទៅទី១ ដែលឈ្នះពាន European Cup។ គ្រាន់តែក្នុងរយៈកាល ៩ឆ្នាំ នៃការដឹកនាំរបស់លោក គាត់ឈ្នះពានជាច្រើនរួមមាន League Cup ៣ដង Charity Shield ៥ដង គ្រងដំណែងជើងឯកលីក ៦លើក និងពានរង្វាន់អ៊ឺរ៉ុបធំៗ ៣ដង។ គាត់ក្លាយជាគ្រូបង្វឹកដ៏ល្អបំផុតប្រចាំឆ្នាំ ៦ដង ក្នុងរយៈកាល ៩ឆ្នាំ នៃការដឹកនាំរបស់លោក។
Ernst Happel
៣. អ៊ឺនស្ត៍ ហាពពែល សញ្ជាតិ អូស្រ្តាលី (Ernst Happel)
គាត់មានភាពល្បីល្បាញទាំងក្នុងការប្រកួតអន្តរជាតិ និងការដណ្តើមពានរង្វាន់ផ្សេងៗ។ អ្វីដែលធ្វើឲ្យគាត់មានភាពល្បីល្បាញនោះ គឺគាត់បានឈ្នះពានធំៗ ៤ នៅក្នុងប្រទេសដាច់ដោយឡែកពីគ្នា។ ពានរង្វាន់ដែលគ្នាឈ្នះរួមមាន Dutch Cup ១ដង Dutch Championship ១ដង Belgian Cup ១ដង German Cup ១ដង German Championship ២ដង Australian Championship ២ដង និងBelgian Championship ៣ដង។ ជាងនេះទៅទៀត គាត់បានដឹកនាំក្រុម Feyenoord ឲ្យឈ្នះពានអ៊ឺរ៉ុប (European Cup) ហើយ ១៣ឆ្នាំក្រោយ គាត់ក៏ជួយឲ្យក្រុម Hamburg លើកពាន European Cup ដែរ។
Rinus Michels
២. រីណុស ម៊ីឆែល សញ្ជាតិហូល្លង់ (Rinus Michels)
លោក រីណុស បានបង្កើតយុទ្ធសាស្ត្រដ៏ធំមួយ ហើយក៏ជាសំណាងមួយដែរ ដែលលោកមានកូនក្រុម ចូហាន គ្រុយហ្វ៍ (Johann Cruyff) ដែលអាចធ្វើតាមយុទ្ធសាស្រ្តលោកបានយ៉ាងមានប្រសិទ្ធិភាព។ គាត់ក៏ធ្លាប់គ្រងពាន European Cup។ គាត់ក៏ធ្លាប់ឈ្នះពានលីកអេស្ប៉ាញ ១លើក ពាន Dutch Cup ១លើក Spanish Cup ១លើក និង ជើងឯកលីករបស់ហុល្លង់ ៤ដង។ ក្រុមគាត់ក៏ធ្លាប់ជាជើងឯករងនៅហុល្លង់ ក្នុងឆ្នាំ ១៩៧៤ ផងដែរ។ ដេាយសារតែភាពអស្ចារ្យរបស់គាត់ សហព័ន្ធបាល់ទាត់ FIFA ចាត់ទុកគាត់ជា អ្នកដឹកនាំល្អប្រចាំសតវត្ស។
១. អាឡិច ហ្វឺគូសុន សញ្ជាតិស្តុតលែន (Sir Alex Ferguson)
លោក អាឡិច ហ្វឺគូសុន គឺជាអ្នកដឹកនាំល្អបំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់។ គាត់គឺជាគ្រូបង្វឹកតែម្នាក់គត់ដែលធ្លាប់ឈ្នះស្ទើរតែគ្រប់ការប្រកួត។ គាត់មានសមត្ថភាពខ្ពស់ជាង លោក បាសប៊ី (Busby) ទៅទៀត។ មុនពេលគាត់មកដឹកនាំក្រុមបិសាចក្រហម Manchester United គាត់ធ្លាប់ជួយឲ្យក្រុម Aberdeen គ្រងដំណែងជើងឯកលីក ៣សម័យកាល និងបានក្លាយជាប្រវត្តិសាស្រ្តរបស់ក្រុម ដែលមានបានជួយឲ្យ Aberdeen ឈ្នះពានក្នុងទ្វីបអ៊ឺរ៉ុប។ គាត់ធ្លាប់ឈ្នះ Winners Cup ១ដង, European leagues ២ដង, League Cups ៣ដង, FA cups ៥ដង, Charity cups ៨ដង និងគ្រងដំណែងជើងឯកលីកកំពូលអង់គ្លេស ១០សម័យកាល។ គាត់ជាមនុស្សតែម្នាក់ដែលជាប់ជាគ្រូបង្វឹកល្អប្រចាំឆ្នាំនៅអង់គ្លេសដល់ទៅ ៨ដង និងក្លាយជាគ្រូល្អបំផុតក្នុងពិភពលោកប្រចាំឆ្នាំ ៤ដង។
សម្រួលពី៖ Sporteology
អត្ថបទទាក់ទង