ក្បួនបង្រៀន ៤យ៉ាង របស់សូក្រាត ដើម្បីទទួលបានចំណេះដឹង

ក្បួនបំផុសគំនិត និងប្រាជ្ញាដោយខ្លួនឯង ឬក្បួនម៊ែកណេទិក (Magnetic) របស់សូក្រាត មានលក្ខណៈសាកល ហើយត្រូវនឹងក្បួនដទៃៗទៀត ដែលធ្វើឲ្យពិភពលោកចាត់ទុកគាត់ ជាបិតាទស្សនវិជ្ជាពិតប្រាកដមែន។ លោកត្រូវបានគេហៅឈ្មោះក្រៅថា សត្វរបោម (The Gadfly) ក៏ព្រោះតែលោកចូលចិត្តទិចមនុស្សឲ្យរៀនគិតអំពីខ្លួនឯង ពោលគឺបង្រៀនអំពីសិល្បៈបង្កើតគំនិត។

ដើម្បីទទួលបានចំណេះដឹង សូក្រាត ប្រើវិធី៤យ៉ាង គឺ វិធីសើចចម្អក វិធីសម្រាល វិធីអនុមានរួម និងវិធីកំណត់និយមន័យ។ វិធីទាំង ៤នោះ រួមមាន៖

១. វិធីចម្អក ៖ សូក្រាត ប្រើដើម្បីចោទបង្រៀន ជាសំណួរមិនចេះអស់មិនចេះហើយ ឲ្យគេទាល់គំនិត។ លោកយល់ថា អ្វីដែលមានសារៈសំខាន់បំផុត សម្រាប់មនុស្សគឺការចោទសួរ។ ដោយផ្តើមចេញពីការចោទសួរ ទៅដៃគូរសន្ទនានូវសំណួរបិទមុខ សម្តៅធ្វើយ៉ាងណាឲ្យដៃគូសន្ទនាទទួលស្គាល់ភាពល្ងង់ខ្លៅរបស់ខ្លួន និងទទួលយកសច្ចភាព។ ទង្វើនេះ ភាគច្រើនលោកប្រើជាមួយពួកសូហ្វីស (គឺពួកដែលប្រឆាំងនឹងទស្សនវិជ្ជារបស់សូក្រាត) ដែលអួតអាង និងមានជំនឿថា ខ្លួនមានចំណេះដឹងសាកល។ ឃ្លាចម្បងរបស់សូក្រាត គឺ “ខ្ញុំដឹងតែមួយគត់ គឺគ្មានចេះអ្វីសោះ។”

២. វិធីអនុមានរួម ៖ គឺលោកធ្វើអនុមានរួម សម្តៅស្វែងរកលក្ខណៈវិនិច្ឆ័យសាកល។

៣. វិធីសម្រាល ៖ គឺធ្វើឲ្យមនុស្សចេះបែងចែកល្អ និងអាក្រក់ ត្រូវ និងខុស។

៤. វិធីកំណត់និយមន័យ ៖ គឺកំណត់ឲ្យបញ្ញត្តិនៃពាក្យនីមួយៗ នៅក្នុងសីលវិជ្ជា។

សូក្រាត ប្រើវិធីទាំង៤នេះ ដោយតម្រូវឲ្យមានទំនាក់ទំនង និងជះឥទ្ធិពល ទៅលើគ្នាទៅវិញទៅមក។

 

Illustration: The Four Steps of the Socratic Learning Method

 

page17image2270595280


អត្ថបទទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *