មុននឹងរៀបចំការបណ្តុះបណ្តាល ត្រូវដឹងរឿងនេះជាមុនសិន
ស្ថាប័នដែលគ្មានការបណ្តុះបណ្តាល តែងតែជួបបញ្ហាប្រសិទ្ធផលរបស់ការងាររបស់បុគ្គលិក។ បុគ្គលិក ត្រូវការអ្នកជួយអភិវឌ្ឍពួកគេ ហើយនេះជាកាតព្វកិច្ចរបស់ស្ថាប័ន។ ការបណ្តុះបណ្តាល ត្រូវធ្វើឡើងដោយមានគោលបំណងច្បាស់លាស់។
សំណួរដែលត្រូវសួរខ្លួនឯង មុននឹងរៀបចំការបណ្តុះបណ្តាល គឺ តើការបណ្តុះបណ្តាលនោះ អាចជួយឲ្យបុគ្គលិកធ្វើការបានល្អជាងមុនដែរទេ? បើអាច ចាំរៀបចំ។ បើមិនទំនងជាអាចទៅរួចទេ គួរតែប្តូរវគ្គបណ្តុះបណ្តាលចេញវិញ។
តើការបណ្តុះបណ្តាលនោះ អាចជួយឲ្យបុគ្គលិកធ្វើការបានល្អជាងមុនដែរទេ?
ឥលូវ សាកមើលឧទាហរណ៍ទាំងអស់គ្នា។ ស្ថាប័នមួយចង់រៀបចំការបណ្តុះបណ្តាលលើវិធីសាស្ត្របង្កើនចំនួនលក់ ប៉ុន្តែបុគ្គលិករបស់មិនមានបញ្ហាក្នុងការលក់ទេ។ អ្វីដែលពួកគេមានបញ្ហា គឺបញ្ហាភាសាអង់គ្លេស ព្រោះត្រូវលក់ជាមួយជនបរទេស។ វគ្គបណ្តុះបណ្តាលដែលស្ថាប័នគួរតែរៀបចំ គឺបង្រៀនភាសាអង់គ្លេស ព្រោះនោះទើបជាអ្វីដែលជួយឲ្យបុគ្គលិកអាចមានជោគជ័យក្នុងការងារគេបាន។
ការបណ្តុះបណ្តាល គឺបែបនេះឯង។ មិនមែនគិតពីស្ថាប័នទេ តែត្រូវគិតថាតើវាជួយបុគ្គលិកអ្វីបានខ្លះ? បុគ្គលិកដែលមានការអភិវឌ្ឍ នឹងអាចជួយរុញស្ថាប័នទៅមុខលឿនជាងមុន ឬអាចដឹកនាំជំនួសថ្នាក់លើបានទៀតផង។
បើសិនជាធ្វើត្រូវ ការបណ្តុះបណ្តាល ជាកូនសោរទៅរកភាពជោគជ័យ តែបើធ្វើខុស វាជាអ្នកស្រូបលុយចេញពីស្ថាប័នដោយឥតប្រយោជន៍។ ស្ថាប័ន ត្រូវមើលការបណ្តុះបណ្តាលបុគ្គលិក ជាការវិនិយោគ ទើបអាចឆ្លើយសំណួរខាងលើបាន។ តើការបណ្តុះបណ្តាលនោះ អាចជួយឲ្យបុគ្គលិកធ្វើការបានល្អជាងមុនដែរទេ?

HR and Training Solution មានរៀបចំវគ្គបណ្តុះបណ្តាលទូទៅ និងសម្រាប់ស្ថាប័ននានាទំនាក់ទំនង ៖ 096 270 6565 / 078 467 462
អ៊ីម៉េស ៖ hrts.training@gmail.com
One thought on “មុននឹងរៀបចំការបណ្តុះបណ្តាល ត្រូវដឹងរឿងនេះជាមុនសិន”