តើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) គឺជាអ្វី?

ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (Research and Developemnt – R&D) ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សជាតិ សង្គម ពណិជ្ជកម្ម និងគ្រប់វិស័យទាំងអស់។ ជាពិសេស វាពិតជាមានសារៈសំខាន់ក្នុងការលើកតម្កើងនវានុវត្តន៍ និងភាពជាសហគ្រិននៅកម្ពុជា។

តើអ្វីទៅជាការស្រាវជ្រាវ? ការស្រាវជ្រាវគឺ បានមកពីពាក្យបង្រួមពីរ ឡើងវិញ (Re) និង ស្វែងរក (Search) តាមវចនានុក្រមបានកំណត់ថា ជាអត្ថន័យកំណត់ទុកជាមុនម្តងទៀតសាជាថ្មី ឬម្តងទៀតដោយមានប្រធានបទពិនិត្យដោយយកចិត្តទុកដាក់ធ្វើតេស្ត ឬធ្វើការស្វែងរក។

  • R = Review the literature រំឮកទ្រឹស្តី
  • E = Experience refiected បទពិសោធន៍ និងការឆ្លុះបញ្ចាំង
  • S = Surveys ការអង្កេត
  • E = Estimate, essay, and extensive analysis of data ប៉ាន់ស្មានការសាកល្បង និងវិភាគទិន្នន័យ
  • A = Auditor ការធ្វើសវនកម្ម សវនករ
  • R = Run the process detailed ដំណើរការដោយលម្អិត
  • C = Colection of data andconclusion justified ប្រមូលទិន្នន័យ និងធ្វើការសន្និដ្ឋានដោយត្រឹមត្រូវ
  • H = High ethical standards applied ប្រកបដោយបទដ្ឋានក្រមសីលធម៌ខ្ពស់

ករណីក្រុមហ៊ុនអាជីវកម្ម ការស្រាវជ្រាវ និងអភិវឌ្ឍន៍ គឺមានសារៈសំខាន់សម្រាប់ផ្តល់នូវចំណេះដឹង និងការយល់ដឹងដ៏មានឥទ្ធិពលដែលនាំឱ្យមានភាពប្រសើរឡើងដល់ដំណើរការដែលមានស្រាប់ ដែលអាចត្រូវបានបង្កើនប្រសិទ្ធភាពការផលិតទំនិញ និងសេវាកម្ម និងការកាត់បន្ថយថ្លៃផលិត។ វាក៏អនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍផលិតផល និងសេវាកម្មថ្មីៗ ដើម្បីឱ្យអាជីវកម្មរបស់ខ្លួនអាចរស់រាន និងលូតលាស់នៅក្នុងទីផ្សារប្រកួតប្រជែងបាន។

សហរដ្ឋអាមេរិក ចិន ឥណ្ឌា ជប៉ុន និង​​ អាល្លឺម៉ង់ បានក្លាយជាប្រទេសនាំមុខគេ ក្នុងការចំណាយសាធារណៈខ្ពស់លើការស្រាវជ្រាវ និងអភិវឌ្ឍន៍។ សហរដ្ឋអាមេរិកបានចំណាយទឹកប្រាក់ចំនួនប្រមាណ៦១២,៧១ ប៊ីលានដុល្លារដែលស្មើនឹង,%​ នៃផលិតផលសរុបក្នុងស្រុកនៅឆ្នាំ២០១៩ខណៈចិនបានចំណាយប្រាក់ប្រមាណ៥១៤,៨០ប៊ីលានដុល្លារ​ (,%​ នៃ...​ ក្នុងឆ្នាំ២០១៩)​ និងប្រទេសអាល្លឺម៉ង់ដែលឈរលើលេខរៀងទីបានចំណាយប្រាក់លើការស្រាវជ្រាវនិងអភិវឌ្ឍន៍ចំនួន,%​ នៃ...​ ប្រចាំឆ្នាំស្មើនឹងចំនួនប្រាក់ប្រហែល១៣១,៩៣ប៊ីលានដុល្លារ 

បេីនិយាយជារួមប្រទេសដែលយកចិត្តទុកខ្លាំងលេីការស្រាវជ្រាវនិងអភិវឌ្ឍន៍មិនមែនជាប្រទេសដែលមានចំណាក់ថ្នាក់នៅលើគេនោះទេប៉ុន្តែគឺជាប្រទេសអ៊ីស្រាអែលដែលមានការចំណាយជាង,%​ នៃ..ក្នុងឆ្នាំ២០១៩​ (១៦,៨៨ប៊ីលានដុល្លារ​)​ ឈរលើលេខរៀងទី១៩។ ប្រការនេះដោយសារចំណូលជាតិសរុបរបស់អ៊ីស្រាអែលមានតិចតួចជាងប្រទេសទាំងប្រាំខាងលេី​​ឆ្ងាយ 

គេបានមេីលឃើញថាក្រុមហ៊ុនវិទ្យាសាស្ត្រដូចជាខាងវិស័យបច្ចេកវិទ្យានិងគ្រឿងអេឡិចត្រូនិកនិងវិស័យសុខាភិបាលបានយកចិត្តទុកដាក់ខ្លាំងលេីការស្រាវជ្រាវនិងអភិវឌ្ឍន៍។ ក្រុមហ៊ុនដែលឈរលើកំពូលតារាងរួមមាន​ Amazon, Alphabet Inc., Volkswagen Group, Samsung Electronics, Microsoft, Huawei, Intel, Apple Inc., Roche Holding, Johnson & Johnson Amazon ដែលជាក្រុមហ៊ុនផ្នែក​ Software and Internet របស់អាមេរិកបានឈរនៅលេខរៀងទីក្នុងការចំណាយខ្ពស់ជាងគេលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ដែលមានទំហំទឹកប្រាក់ប្រមាណ២២,៦២ប៊ីលានដុល្លារ​ (តិចជាងប្រាក់ចំណូលជាតិសរុបរបស់កម្ពុជាតែជាង៤ ប៊ីលានដុល្លារទេ​)​ ខណៈក្រុមហ៊ុន​ Johnson & Johnson​ ដែលឈរលើលេខរៀងទី១០បានចំណាយប្រាក់ប្រមាណ១០,៥៥ប៊ីលានដុល្លារក្នុងមួយឆ្នាំ 

ខាងលេីជាស្ថានភាពទូទៅរបស់ពិភពលោកនិងការប្រកួតប្រជែងគ្នា​ក្នុងការស្វែងរករបបគំហើញថ្មីៗនិងផលិតផលថ្មីរបស់ក្រុមហ៊ុនធំៗប៉ុន្តែប្រទេសកំពុងអភិវឌ្ឍពិសេសក្រុមហ៊ុនធនតូចនិងមធ្យមមិនមានទាំងប្រាក់និងមធ្យោបាយ ដេីម្បីអភិវឌ្ឍអាជីវកម្មរបស់ពួកគេនោះទេ 

ជាទូទៅគេបានកំណត់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ជាបួនប្រភេទផ្សេងគ្នា​ ដូចជា៖

១. ការស្រាវជ្រាវមូលដ្ឋាន​ (Basic research)

វាគឺជាការសិក្សាស្រាវជ្រាវដេីម្បីស្វែងរកចំណេះដឹងថ្មីៗដោយយកចិត្តទុកដាក់សំខាន់លើទ្រឹស្ដីនិងបទពិសោធន៏។ វាធ្វើឡើងតាមរយៈឯកសារនិងការប្រមូលផ្ដុំពត៌មានដែលពាក់ព័ន្ធ។ ឧទាហរណ៍ការសិក្សារៀនសូត្រជាមួយគ្រូក្នុងថ្នាក់ការចូលរួមសិក្ខាសាលាតាមរយៈការអានស្តាប់និងឃើញ 

២.ការស្រាវជ្រាវអនុវត្ត​ (Applied research)

នេះគឺជាការសិក្សាស្រាវជ្រាវដេីម្បីដោះស្រាយបញ្ហាអ្វីមួយដែលកំពុងកើតឡើងជាក់ស្ដែង។ ឧទាហរណ៍សេដ្ឋវិទូនៃក្រសួងសេដ្ឋកិច្ចកម្ពុជាកំពុងតែសិក្សាស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាក្នុងវិបត្តិកូវីដ​-១៩។ ក្រុមហ៊ុន​ Moderna កំពុងសិក្សាស្រាវជ្រាវផលិតវ៉ាក់សាំងប្រភេទថ្មីដើម្បីការពារពីជំងឺកូវីដបំលែងថ្មី។ ការស្រាវជ្រាវប្រភេទនេះត្រូវចំណាយប្រាក់ច្រើនដើម្បីស្វែងរកគ្រប់មធ្យោបាយក្នុងការទទួលបានលទ្ធផលដែលចង់បាន

៣.ជំនួយបច្ចេកទេស​ (Technical service)

វាគឺជាទម្រង់ស្រាវជ្រាវនិងអភិវឌ្ឍន៍ដែលជួយសម្របសម្រួលដល់បញ្ហាប្រឈមចំគោលដៅ។ ឧទាហរណ៍ថាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យមួយបានដឹងថាមានបុគ្គលិករបស់ខ្លួនចំនួន៥នាក់មិនចេះប្រើប្រាស់កម្មវិធីកុំព្យូទ័រដេីម្បីគណនាទំហំដី និងវាយតម្លៃទឹកប្រាក់ដូច្នេះគេបានជួលគ្រូដែលមានជំនាញខាងនេះមកបណ្ដុះបណ្ដាលឲ្យចំនឹងអ្វីដែលអ្នកទាំងខ្វះខាត។ ករណីជំនួយ​​បច្ចេកទេសទៅកសិករទៅកម្មករកាត់ដេរក៏ដូចគ្នានិងមានឧទាហរណ៍ផ្សេងគ្នាជាច្រើនទៀតអាចរាប់ចូលក្នុងទម្រង់ស្រាវជ្រាវនិងអភិវឌ្ឍន៍ប្រភេទទីបួននេះ 

៤.​ ការអភិវឌ្ឍន៍​ (Development)

ចំណុចនេះគឺជាការអភិវឌ្ឍអ្វីដែលមានស្រាប់ឲ្យល្អប្រសើរ។ ករណីដែលពួកគេពត៌មានគ្រប់គ្រាន់អំពីបញ្ហាប្រឈមនិងរបៀបដោះស្រាយ។ ឧទាហរណ៍ថាដើម្បីលេីកកម្ពស់វិស័យអប់រំនៅកម្ពុជាក្រសួងអប់រំបានមេីលឃើញអំពីរបៀបអប់រំបែបថ្មីមួយខុសពីមុន។ ដូច្នេះដើម្បីដឹងថាទម្រង់ថ្មីនេះជោគជ័យទេគេត្រូវអនុវត្តក្នុងកម្រិតតិចតួចមួយដេីម្បីដកស្រង់ពិសោធន៏​ (ករណីសាលាជំនាន់ថ្មីនៅតាមវិទ្យាល័យមួយចំនួន​)។ វាជាការបោះប្រាក់ធ្វើសកម្មភាពច្រើនជាងទម្រង់ទីនិងត្រូវចំណាយពេលវេលាច្រើន 

ជាសង្ខេបការស្រាវជ្រាវនិងអភិវឌ្ឍន៍ពិតមានសារៈសំខាន់ណាស់ដេីម្បីស្វែងរកដំណោះស្រាយលើបញ្ហាផ្សេងក្នុងសង្គមនិងអាជីវកម្មប៉ុន្តែចាំបាច់ណាស់វាត្រូវលេីគោលការណ៍វិទ្យាសាស្ត្រនិងការ​​ពិត។ 


អត្ថបទទាក់ទង

​អត្ថ​ប្រយោជន៍​ទាំង ១២ ​នៃការ​ត្រួត​ពិនិត្យ​គុណ​ភាព​ (Quality Control – QC) ក្នុ​ងការ​គ្រប់​គ្រង​ផលិត​កម្ម​

Leave a Reply

Your email address will not be published.