និន្នាការអាជីវកម្មសម័យថ្មី

The World’s Most Admired Companies ដែល ហេរ៍គ្រុប ធ្វើការជាមួយនឹងទស្សនាវត្តី ហ្វធូន (Fortune) ដែលបានបង្ហាញឲ្យឃើញថា អ្នកគ្រប់គ្រងកម្រិតខ្ពស់ ពិភាក្សាអំពីការគ្រប់គ្រងធនធានមនុស្ស ដែលមានសក្តានុពលខ្ពស់ (Talent Management) ជាប្រចាំរហូតក្លាយទៅជារឿងធម្មតា ហើយអ្នកគ្រប់គ្រងកម្រិតខ្ពស់ ក៍នឹងចូលរួមចំណែកក្នុងការអភិវឌ្ឈន៍មនុស្សឲ្យទទួលបានសក្តានុពលដោយផ្ទាល់ខ្លួនផងដែរ។

តាមរយៈលទ្ឋផលនៃការស្រាវជ្រាវ បានបង្ហាញឲ្យឃើញទៀតថា ៧៣% នៃក្រុមហ៊ុនដែលមានប្រសិទ្ឋិភាពកម្រិតខ្ពស់តែងតែនាំយកកម្មវិធីអភិវឌ្ឈន៍ និងការគ្រប់គ្រងកម្រិតខ្ពស់យកមកប្រើប្រាស់ក្នុងការគ្រប់គ្រងធនធានមនុស្សដែលមានសក្តានុពលខ្ពស់ ហើយខណៈពេលដែលមានប្រសិទ្ខិភាពក្នុងកម្រិតមធ្យមជាទូទៅ គឹមានត្រឹមតែ ៤៣% តែបុណ្ណោះ ដែលបានប្រើប្រាស់កម្មវិធីអភិវឌ្ឈន៍ធនធានមនុស្សដែលមានសក្តានុពល។

ក្រៅពីនេះ ៦១% នៃក្រុមហ៊ុនដែលមានអ្នកចូលរួមធ្វើការជាមួយច្រើន និងមានរៀបចំផែនការអភិវឌ្ឈន៍អាជីវកម្មទៅដល់ធនធានមនុស្ស ដែលមានសក្តានុពលខ្ពស់ បើសិនជាប្រៀបជាមួយនឹងក្រុមហ៊ុនទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះដែលបានចាប់អារម្មណ៍ចំពោះរឿងនេះ។

តាមរយៈនៃការស្រាវជ្រាវនេះ ក៍ប្រហែលជាអាចធ្វើឲ្យបណ្តាក្រុមហ៊ុនដែលមានផ្នត់គនិតចាស់ (គិតតែរកប្រាក់ចំណូលឲ្យបានខ្ពស់បំផុត) ឲ្យមកចាប់ផ្តើមជ្រាបនឹងអ្វីដែលកើតមានឡើង ហើយព្យាយាមកែកុនបន្ថែមឲ្យបុគ្គលិកងាកមកមានការចាប់អារម្មណ៍ខ្នះខ្នែងមានសេចក្តីសុខ និងសប្បាយចិត្តនូវក្នុងការធ្វើការ ក៍ប៉ុន្តែបើសិនជាអ្នកដឹកនាំក្រុមហ៊ុននៅតែមានភាពរឹងរួសមានគំនិតចាស់កំរិលដដែល ហើយនៅតែធ្វើការដើម្បីឲ្យតែទទួលបានប្រាក់ចំណេញតែម៉្យាងនោះ គឺក្រុមហ៊ុននឹងពិបាកទស្សន៍ទាយពីអនាគតរបស់ខ្លួនខ្លាំងណាស់ ថានឹងមានអ្វីកើតឡើងនៅក្នុងពេលមិនយូរមិនឆាប់ ពីព្រោះតែសព្វថ្ងៃនេះ គឺជាពិភពលោករបស់មនុស្សជំនាន់ថ្មី ដែលមានធំឡើងជាមួយនឹងបច្ចេកវិទ្យា និងបម្រែបម្រួលក៍មានភាពឆាប់រហ័សផងដែរ ដោយទំនើបទាន់សម័យ មិនមែនជាពិភពលោកដែលយើងធ្លាប់ស្គាល់ពីមុនមកដដែលៗនោះទេ។

 

Leave a Reply