អ្នកអាចបាត់បង់លុយជាច្រើនពេលអ្នកដែលដេញតាមមនុស្សស្រី ប៉ុន្តែអ្នកមិនអាចបាត់បង់មនុស្សស្រី នៅពេលអ្នកដេញតាមក្តីស្រមៃ និងកសាងទ្រព្យសម្បត្តិទេ។
រៀនគ្រប់គ្រងចិត្ត និងគំនិតរបស់អ្នក។ ប្រសិនបើអ្នកចង់ក្លាយជាបុរសខ្លាំង រៀនគ្រប់គ្រងអារម្មណ៍ និងរៀនធ្វើជាបុរសដែលមានវិន័យខ្ពស់។
មនុស្សជោគជ័យ ពួកគេខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់ពួកគេ។ អ្នកកំពុងដាច់យប់នៅក្នុងក្លឹប តែពួកគេកំពុងធ្វើការដាច់យប់។
សូមចាប់ផ្តើមខ្វល់ខ្វាយអំពីសុខភាពរបស់អ្នក។ សុខភាព គឺជាទម្រង់ថ្មីនៃទ្រព្យសម្បត្តិ សូមហាត់ប្រាណជាប់លាប់ និងហូបអាហារដែលមានផាសុកភាព។
ចូរមានភាពចាស់ទុំគ្រប់គ្រាន់ កុំចេះតែទទួលយកអ្វីមកដាក់ក្នុងខ្លួន កុំសូវមានប្រតិកម្មលឿនពេក។