កាលពីសម័យបុរាណ មានមនុស្សជាច្រើនចូលចិត្តបង្វឹកសត្វស្ទាំងឱ្យចេះចាប់សត្វស្លាបផ្សេងៗយកមកធ្វើអាហារ។ ក្រួច គឺជាសត្វមួយប្រភេទដែលត្រូវប៉ាន់ជាងគេបំផុតរបស់សត្វស្ទាំង។
មានបុរសម្នាក់ ទើបតែចាប់ផ្តើមរៀនបង្វឹកសត្វស្ទាំងបានមួយរយៈ។ ថ្ងៃមួយ គេយកសំណាញ់មកដាក់ចាំទាក់សត្វផ្សេងៗ ហើយក្រួចមួយក្បាលក៏ជាប់ក្នុងសំណាញ់របស់គេនោះទៅ។ បុរសនោះរីករាយជាខ្លាំង ហើយនៅក្នុងខណៈពេលដែលគេកំពុងតែគិតថា តើគួរយកក្រួចនេះទៅធ្វើម្ហូបអីនោះ ក្រួចក៏ស្រែកអង្វរឱ្យបុរសនោះទុកជីវិតដល់ខ្លួន…