មានឆ្កែព្រៃមួយក្បាលដែលជាឆ្កែលោភលន់បំផុត បានស៊ីអ្វីក៏វាមិនចេះគ្រប់គ្រាន់ដែរ។ ថ្ងៃមួយ វាខំរិះរកមធ្យោបាយយ៉ាងណាដើម្បីឲ្យខ្លួនអាចស៊ីចៀមបានច្រើនជាទីបំផុត ទើបវាមកសំងំចាំឃ្លាំមើលចៀមមួយហ្វូងដែលមានទាំងមនុស្សទាំងឆ្កែនៅចាំឃ្វាលជាមួយគ្នា។
ឆ្កែព្រៃក៏បាននឹកឃើញផែនការដ៏ល្អមួយ គឺបន្លំខ្លួនធ្វើជាអ្នកឃ្វាលចៀម ដើម្បីបញ្ឆោតចៀមទាំងនោះយកមកស៊ីដល់ល្អាងរបស់ខ្លួនតែម្តង។គិតរួចហើយ វាក៏ទៅរកសម្លៀកបំពាក់មកស្លៀក រកខ្សៀមកបៀម និងរកឈើច្រត់មកកាន់ ហើយរង់ចាំ