ក្អែកប្រាប់ទៅកុកថា៖ ខ្ញុំត្រូវទៅហើយ ខ្ញុំនៅទីនេះមិនកើតទៀតទេ!
កុកក៏សួរទៅក្អែកថា៖ មានរឿងអី?
ក្អែកឆ្លើយ៖ នៅទីនេះ គ្រប់គ្នាមិនចូលចិត្តខ្ញុំទេ ព្រោះសំឡេងខ្ញុំមិនពីរោះ។
កុកតបវិញថា៖ ចុះបងក្អែកឯង ទៅកន្លែងផ្សេង គេនៅស្វាគមន៍បងដែរទេ?
នេះហើយជាគោលការណ៍សត្វក្អែក បើមិនជាមនុស្សម្នាក់គ្មានសមត្ថភាព ប្តូរកន្លែងធ្វើការណា ក៏មិនខុសគ្នាដែរ។ បើមិនផ្លាស់ប្តូរខ្លួនឯង កែប្រែខ្លួនឯង បញ្ហាវានៅតែមានរហូត។
បើអ្នកមិនចេះហែលទឹក ប្តូរអាងទឹក ក៏អត់ប្រយោជន៍ដែរ !
រឿង លា និងឆ្កែមានម្ចាស់រួមគ្នា