កសិករម្នាក់ បានដាំដើមឬស្សី។ កសិករ ស្រោចទឹកជារៀងរាល់ថ្ងៃ។ មួយឆ្នាំក្រោយមក ប៉ុន្តែមិនឃើញសញ្ញានៃជីវិតដុះ គ្មានការលូតលាស់ គ្មានពន្លកអីសោះ។ ឆ្នាំទីពីរ ទីបី និងទីបួន គឺដូចគ្នានឹងឆ្នាំទីមួយដែរ។
ការអត់ធ្មត់ និងជំនឿរបស់គាត់ចំពោះដើមឫស្សីនេះ បានរសាត់ទៅ គឺគ្មានសង្ឃឹមទេ។ ប៉ុន្តែ ក្នុងអំឡុងឆ្នាំទីប្រាំ គាត់ហៀបនឹងបោះបង់ក្តីស្រមៃរបស់គាត់ក្នុងការដាំរុក្ខជាតិនេះទៅហើយ។ គាត់សង្កេតឃើញថា វាដុះពន្លកមក។ បន្ទាប់ពីដុះចេញមក ដើមឬស្សីហក់ឡើង ៦០ ហ្វីត ក្នុងរយៈពេល ៦ សប្តាហ៍ខាងមុខ!
រឿង លា និងឆ្កែមានម្ចាស់រួមគ្នា
នេះគឺជារឿងដ៏ល្អមួយ និងនឹកស្មានមិនដល់ ដែលបង្ហាញឲ្យឃើញពីលទ្ធផលនៃការអត់ធ្មត់ និងការខិតខំប្រឹងប្រែង។ ជីវិត គឺបែបនេះឯង!
ដូច្នេះ អ្នកត្រូវដឹងថា មិនមានការសម្រេចបានលទ្ធផលណាមួយ ប្រើពេលមួយយប់នោះទេ។ វាត្រូវចំណាយពេលយូរដើម្បីភាពថ្កុំថ្កើង ប៉ុន្តែនេះក៏មិនមានន័យថាអង្គុយចាំលទ្ធផល ហើយមិនធ្វើអ្វីសោះនោះទេ! អ្វីៗទាមទារការខិតខំប្រឹងប្រែង។
ដ