នៅក្នុងព្រៃកា្រស់មួយ មានខ្លាឃ្មុំមួយដ៏ធំមួយក្បាល ពូកែអួតខ្លួនជាសត្វមានគុណធម៌ជាខ្លាំង ឲ្យតែបានជួបនឹងសត្វណា វាក៏តែងតែអួតអាងពីសន្តានចិត្តសប្បុរសរបស់ខ្លួនជាប្រចាំ។
ថ្ងៃមួយ ខ្លាឃ្មុំក៏បានជួបនឹងឆ្កែព្រៃមួយក្បាល ដែលល្បីឈ្មោះថាជាឆ្កែដ៏កាចសាហាវផុតលេខ។ វាក៏ពោលទៅកាន់ឆ្កែថា “សម្លាញ់អ្ហើយ! ឯងគួរតែឈប់ប្រព្រឹត្តអំពើកាចឃោរឃៅជាមួយនឹងសត្វតូចតាចទៀតទៅ!… ឯងគួរតែយកគំរូតាមខ្ញុំខ្លះហើយ… មើលនែ៎! ថ្វីត្បិតតែខ្ញុំមានរូបរាងធំសម្បើមយ៉ាងណា ក៏ខ្ញុំនៅតែមានធម៌មេត្តាចំពោះសត្វតូចតាចទាំងនោះផងដែរ!”
ពេលខ្លាឃ្មុំនិយាយចប់ ឆ្កែព្រៃក៏ចំអកមកវិញ… “ហ៊ឹសម្លាញ់អ្ហើយ! ឯងមិនគួរប្រញាប់និយាយក្នុងពេលនេះអី!… ចាំដល់ពេលណាឯងឃ្លានខ្លាំង ឯងស៊ីតែគំរង់សត្វ ឬមនុស្សដែលងាប់ស្រាប់ ឬស៊ីតែផ្លែឈើ ដោយមិនរវីរវល់នឹងសត្វមានជីវិតតទៅទៀត ចាំឯងមក