រឿង តោ និងកណ្តុរ ផ្តល់គំនិតដល់អ្នកដឹកនាំអំពីរឿងដែល “មិនសមនឹងតម្លៃ” ដោយតំណាលថា៖
មានកណ្ដុរមួយបានអួតប្រាប់មិត្តភក្ដិថា “ខ្ញុំអាចបង្រ្កាបតោបាន” ទើបនាំហ្វូងកណ្ដុរទៅរកតោក្នុងព្រៃ។ ពេលជួបតោ កណ្ដុរក៏ស្រែកថា “នែ! ហ៊ានប្រយុទ្ធជាមួយខ្ញុំទេ?”
តោឮដូច្នេះ ក៏ដើរចេញទៅ រួចកណ្ដុរក៏សួរទៀតថា “ខ្លាចខ្ញុំឫ?” តោតបវិញថា “ពិតមែនហើយ!” បន្ទាប់មកតោក៏បន្តដំណើរទៅមុខ ដោយមិនងាកក្រោយឡើយ។
គ្រានោះ បណ្ដាសត្វទាំងឡាយដែលបានឃើញហេតុការណ៍នោះ បានសួរតោថា “ហេតុអ្វីមិនហ៊ានប្រយុទ្ធជាមួយកណ្ដុរ?”
តោក៏ឆ្លើយយ៉ាងសុភាពថា “បើខ្ញុំប្រយុទ្ធជាមួយកណ្ដុរ នោះកណ្ដុរនឹងទទួលកិត្តិយសដែលបានប្រគួតជាមួយរាជសីហ៍ដូចជាខ្ញុំ ចំណែកខ្ញុំវិញនឹងត្រូវអាប់ឱនកិត្តិយស ព្រោះតែធ្វើបាប